no-alternative title
no-alternative title
no-alternative title
no-alternative title

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

កាលពីថ្ងៃទី 4 ខែកក្កដានេះ ក្រុមហ៊ុន Geely Galaxy បានប្រកាសថា ឡានអគ្គិសនី Geely Galaxy E5 លក់បាន 150,000 គ្រឿង នៅក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ សូមជំរាបថា ឡាននេះត្រូវបានក្រុមហ៊ុនបង្ហាញចេញជាផ្លូវការណ៌កាលពីខែសីហាឆ្នាំមុន ហើយនៅក្នុងឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុននេះបានលក់រថយន្តនេះបានចំនួន 77,685 គ្រឿង។ ឡានអគ្គិសនីនេះមានសមត្ថភាពអាចរត់បានចម្ងាយ 440 km និង 530 km ហើយនឹងមាន 5 ជម្រើស ព្រមទាំងមានតម្លៃចាប់ពី 15,000 ដុល្លារទៅ 20,100 ដុល្លារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនី Geely Galaxy E5 មានជម្រើស 8 ពណ៌ រួមមានដូចជា ពណ៌ក្រហម ផ្កាឈូក ប្រផេះ បៃតង ពណ៌ស ពណ៌ទឹកប្រាក់ ទឹកបិក និងពណ៌ខ្មៅ។ សម្រាប់វត្តមានម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុននេះដាក់លក់នៅលើទីផ្សារសកលជាមួយនិងឈ្មោះ Geely EX5។ ឡានអគ្គិសនី Geely EX5 ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារប្រទេសក្រិក ឥណ្ឌូនេស៊ី និងអូស្ត្រាលីរួចហើយ។ ឡានថ្មីនេះ ត្រូវបានក្រុមហ៊ុនផលិតឡើងមានតួខ្លួនឌីស្សាញតាមស្តង់ដារ Geely’s GEA (Global Electric Architecture)។

Geely Galaxy E5 មានវិមាត្រ 4615/1901/1670mm ជាមួយនិងគម្លាតកង់មុខក្រោយប្រវែង 2750mm និងមានរចនាបទតាមស្តង់ដារ 0.269 Cd។ សម្រាប់ថាមពលវិញ ឡាននេះមានម៉ូទ័រមុខមួយកម្លាំង 160 kW (215 សេះ) និងមានកម្លាំងរមួល 320 Nm ហើយនឹងមានការបំពាក់នូវថ្ម lithium iron phosphate ពីរជម្រើសគឺទំហំ 49.52 kWh និងទំហំ 60.22 kWh មានសមត្ថភាពអាចបើកបរបានចម្ងាយ 440km និង 530km។ សម្រាប់ការបង្កើតល្បឿនពី 0 ទៅ 100km/h ចំណាយពេលត្រឹមតែ 6.9 វិនាទីប៉ុណ្ណោះ។ ឡាននេះរត់បានល្បឿនលឿនបំផុត 180km/h។ ចំពោះកសាកពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 20 ប៉ុណ្ណោះ។

ចំពោះផ្នែកខាងក្នុងវិញ គឺមានការឌីស្សាញពណ៌ស ពណ៌ទឹកក្រូច និងពណ៌ខៀវ ហើយនឹងមានការបំពាក់នូវអេក្រង់នៅមុខដៃចង្កូតទំហំ 10.2-អ៊ីងហើយនឹងអេក្រង់នៅកណ្តាលទំហំ 15.4-អ៊ីង 2.5K (ឬ 14.6-អ៊ីងសម្រាប់ម៉ូដែល top-of-line trim)។ ឡាននេះគឺជាប្រភេទឡាន 5 កៅអី និងដំណើរការនៅលើប្រព័ន្ធ Galaxy Flyme Auto cockpit system គាំទ្រដោយបន្ទះឈីប 7nm Dragon Eagle-1។ សម្រាប់ប្រព័ន្ធ Flyme Sound system នៅលើរថយន្តនេះ គឺមានឧបាល័រ 16 គ្រាប់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន