no-alternative title
no-alternative title
no-alternative title
no-alternative title

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងានេះ បានអោយដឹងថា ឡានអគ្គិសនី Nissan N7 EV បានដល់ដៃអតិថិជនរបស់ខ្លួនៅក្នុងប្រទេសចិន ចំនួន 10,000 គ្រឿងហើយត្រឹមេយៈពេល 45 ថ្ងៃ។ គួរបញ្ជាក់ថា ឡានថ្មីនេះ មានការពេញនិយមខ្លាំងមែនទែនបន្ទាប់ពីការប្រកាសចេញជាមួយតម្លៃចាប់ពី 119,900 យ៉ន់ ដែលស្មើរហ្នឹង 16,720 ដុល្លារ។ សម្រាប់លក្ខណៈពិសេសនៃឡានអគ្គិសនី Nissan N7 EV នេះ គឺមានប្រវែង 4.9-ម៉ែត្រ និងមានការប្រើប្រាស់នូវ e-motor កម្លាំង 200 kW (268 សេះ) ហើយនឹងអាចរត់បានចម្ងាយ 635km តាមស្តង់ដារ CLTC range។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Nissan N7 EV គឺជាឡានអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Nissan ដែលមានការចាប់ដៃគ្នាផលិតជាមួយ Dongfeng ហើយនឹងបានប្រកាសចេញជាផ្លូវការណ៌នៅប្រទេសចិនកាលពីថ្ងៃទី 28 ខែមេសាកន្លងទៅ។ គិតត្រឹមរយៈពេល 18 ថ្ងៃ បន្ទាប់ពីការបង្ហាញខ្លួនោះ ឡានអគ្គិសនីថ្មីនេះ មានការបញ្ជាទិញមុនចំនួន 10,000 គ្រឿង។ មកដល់ថ្ងៃទី 16 ខែមិថុនានេះ ក្រុមហ៊ុន Dongfeng-Nissan បាននិយាយថា ឡានអគ្គិសនីនេះ មានការកក់ទុកចំនួនជាង 20,000 គ្រឿងហើយ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមដឹកជញ្ជូនឡាននេះ កាលពីថ្ងៃទី 17 ខែឧសភា ដែលមកដល់ពេលនេះ មានរយៈពេល 45 ថ្ងៃ ដោយបានចំនួន 10000 គ្រឿងហើយ។ កន្លងមកមានការបញ្ជាក់ថា ឡានអគ្គិសនី N7 ថ្មីនេះ ក៏នឹងដាក់លក់នៅជប៉ុនផងដែរ។

យោងតាមការបញ្ជាក់នៅថ្ងៃទី 30 ខែមិថុនានេះ ក្រុមហ៊ុន Nissan បានដឹកជញ្ជូនឡានអគ្គិសនី N7 ដែលមានលេខរៀងទី 10,000th ដល់ដៃអតិថិជនរបស់ខ្លួនដែលមានធ្វើការបញ្ជាទិញមុនហើផយ។ បើតាមរបាយការណ៌ចេញពី China EV DataTracker កាលពីខែឧសភាពកន្លងទៅនេះ ក្រុមហ៊ុនលក់ឡានអគ្គិសនី N7 ថ្មីនេះបានចំនួន 3,034 គ្រឿង ហើយសម្រាប់ខែមិថុនានេះ ក្រុមហ៊ុនបានធ្វើការដឹកជញ្ជូនឡានអគ្គិសនី N7 ថ្មីនេះ បានដល់ទៅ 6,000 គ្រឿង។ 

នៅលើទីផ្សារប្រទេសចិន ឡានអគ្គិសនី N7 ថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលថ្មីមួយដែលមានការប្រជែងខ្លាំងជាមួយ Xpeng Mona M03 ដែកមានតម្លៃ 119,900 យ៉ន់ ហើយក៏ជា ឡានអគ្គិសនី N7 ថ្មី ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាង Mazda EZ-6 (Mazda 6e) ដែលផលិតនៅក្នុងប្រទេសចិនថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន