នៅថ្ងៃនេះ ក្រុមហ៊ុន Lexus បានចាប់ផ្តើមធ្វើការសាងសង់រោងចក្រផលិតឡានអគ្គិសនីរបស់ខ្លួននៅទីក្រុងសៀងហៃហើយ។ ជាមួយនឹងការសម្រេចចិត្តថ្មីទៅលើការវិនិយោគការផលិតឡានអគ្គិសនីរបស់ម៉ាកយីហោប្រណិតរបស់ជប៉ុនមួយនេះនៅប្រទេសចិន គឺដើម្បី ចាប់យកចំណែកទីផ្សារ ក៏ដូចជាការប្រជែងនៅលើទីផ្សារឡានអគ្គិសនីរបស់ចិន ដែលកំពុងតែមានភាពលូតលាស់ខ្លាំង។
សម្រាប់គម្រោងនៃរោងចក្រនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការសាងសង់នៅលើតំបន់ Jinshan ភាគខាងត្បូងឈាងខាងកើតនៃទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះបានធ្វើការបុកគ្រឹះនៅថ្ងៃនេះហើយ នែះបើតាមសេចក្តីប្រកាសចេញរបស់រដ្ឋាភិបាលចិន។ យោងតាមការការប្រកាសរបស់បណ្តាញផ្សព្វផ្សាយក្នុងស្រុកចិនបាននិយាយថា គម្រោងនេះ អាចនឹងបញ្ចប់នៅខែសីហាឆ្នាំ 2026 ហើយអាចនឹងចាប់ផ្តើមធ្វើការផលិតឡានអគ្គិសីបាននៅឆ្នាំ 2027 ខាងមុខ ជាមួយសង្វាក់ផលិតកកម្ម 100,000 គ្រឿងនៅក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី 5 ខែកុម្ភៈកន្លងទីនេះ ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹមានការបង្កើតនូវរោងចក្រផលិតឡានអគ្គិសនីរបស់ខ្លួន នៅទីក្រុងសៀងហៃសម្រាប់ឡានអគ្គិសនីរបស់ Lexus ។ តាមសេចក្តីរាយការណ៌នេះ បានអោយដឹងថា ក្រុមហ៊ុននឹងធ្វើការផលិតឡាន Lexus ដែលប្រើប្រាស់ battery electric vehicle (BEV) នៅឆ្នាំ 2027 ខាងមុខនេះហើយ។ សម្រាប់រោងចក្រថ្មីនេះ នឹងមានតម្រូវកាកម្លាំងពលកម្មចំនួន 1,000 នាក់ នឹងគ្រោងធ្វើការផលិតឡានអគ្គិសនីអោយបានចំនួន 100,000 គ្រឿងក្នុងមួយឆ្នាំ។
ជាមួយនិងវត្តរបស់ក្រុមហ៊ុន Lexus នៅក្នុងការបង្កើតរោងចក្រថ្មីនៅលើទឹកដីចិននៅពេលនេះ ត្រូវបានគេបញ្ជាក់ថា គឺបានក្លាយជាក្រុមហ៊ុនបរទេសទី 2 បន្ទាប់ក្រុមហ៊ុន Tesla ដែលបានធ្វើរឿងដូចគ្នានេះនៅលើទឹកដីនៃប្រទេសចិន។ គួរបញ្ជាក់ថា កាលពីខែមេសានេះ ក្រុមហ៊ុន Lexus ទិញដីទំហំជាង 1.13 លានម៉ែត្រក្រឡាដែលមានតម្លៃ 1.353 ពាន់លានយ៉ន់ ដែលប្រហែល $189 ដុល្លារ។ ព័ត៌មានថ្មីនេះ ត្រូវបានប្រកាសចេញដោយ Shanghai Public Resources Trading Center។