បន្ទាប់ការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 2008 រថយន្ត Volvo XC60 ត្រូវបានគេមើលឃើញថា បានក្លាយជាម៉ូដែល SUV ដែលពេញនិយមបំផុតនៅពេលនោះ។ យោងតាមការបញ្ជាក់ព័ត៌មាននៅថ្ងៃនេះ បានអោយដឹងថា គិតមកដល់ពេលនេះ ការលក់ទៅលើរថយន្ត volvo XC60 បានឈានដល់ 2.7 លានគ្រឿងហើយ ដោយបានក្លាយជារថយន្តដែលលក់ជាងបំផុតរបស់ក្រុមហ៊ុននេះ។
សូមជំរាបថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់រថយន្តជាច្រើន បានបង្ហាញនូវការចាប់អារម្មណ៌ជាខ្លាំងទៅលើម៉ូដែល SUV សម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ ដូច្នេះសម្រាប់វត្តមានរបស់ Volvo XC60 នាពេលកន្លងមក បានក្លាយជាម៉ូដែលពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរ Volvo XC60 ត្រូវក្រុមហ៊ុនផលិត ហើយដាក់លក់ជាលើកដំបូងនៅលើតែទីផ្សារតំបបន់អឺរ៉ុបតែប៉ុណ្ណោះ។ បន្ទាប់ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនបានសម្រេចលិតនៅលើប្រទេសចិន ដោយបានក្លាយជាឡានដំបូងគេបំផុតដែលបានផលិតចេញពីរោងចក្រនៅចិន។
ជាមួយនិងការម៉ូដែលជំនាន់ទី 2 នៃ XC60 នេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើឆ្នាំ 2017 កន្លងទៅ ហើយរថយន្តនេះ ក៏បានឈ្នះនូវពានរង្វាន់ Prestigious World Car ប្រចាំឆ្នាម 2018 ថែមទៀតផង។ បន្ទាប់មកទៀត ក្រុមហ៊ុន Volvo ក៏បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យា plug-in hybrid (PHEV) powertrains បន្ថែមទៀតសម្រាប់រថយន្ត XC60 នេះ ហើយកាលពីឆ្នាំមុននេះ រថយន្តថ្មីនេះ ក៏បានក្លាយជារថយន្ត PHEV ដែលលក់ដាច់ជាងគេនៅលើទីផ្សារទ្វីបអឺរ៉ុបផងដែរ។
តាមប្រសាន៍របស់ Susanne Hägglund ដែលជាប្រធានផ្នែករថយន្ត Volvo នៅលើទីផ្សាសកល បានអោយដឹងថា ក្រុមហ៊ុនបានរីកលូតលាស់ភាពល្បីល្បាញនៅលើប្រទេសស៊ុយអែតក្នុងឆ្នាំ 1980s ដោយកាលនោះ រថយន្តម៉ូដែល Volvo 240 គឺជរថយន្តគ្រួសារដែលមានភាពនិយមបំផុត។ នៅថ្ងៃនេះ XC60 មិនត្រឹមតែជាម៉ូដែលពេញនិយមសម្រាប់គ្រួសារនោះទេ គឺបានក្លាយជាម៉ូដែលមួយដែលលក់ដាច់ជាងគេនៅក្នុងក្រុមហ៊ុននេះថែមទៀតផង។