no-alternative title
no-alternative title
no-alternative title
no-alternative title

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

នៅថ្ងៃទី 30 ខែមិថុនានេះ រថយន្ត MG5 2026 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយមាន 4 ជម្រើស និងមានតម្លៃចាប់ពី 59,900 យ៉ន់ ដល់ 69,900 យ៉ន់ ដែលប្រហាក់ប្រហែល 8,360 ដុល្លារទៅ 9,760 ដុល្លារ។ MG5 2026 ដែលបង្ហាញវត្តមានឆ្នាំនេះ គឺនៅតែបន្តការឌីស្សាញរូបរាងដូចជំនាន់មុនអញ្ចឹងដែរ ដោយមានការផ្លាស់ប្តូរពណ៌នៅខាងក្នុងថ្មីចំនួន 2 ដែលមានពណ៌ទឹកក្រូច និងប្រផេះ ខណៈដែលនៅលើខាងលើមានពណ៌ក្រហម និងពណ៌ស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិននាពេលនេះ មានវិមាត្រ 4715mm/1842mm/1473mm និងមានគម្លាតកង់មុខក្រោយប្រវែង 2680mm។ សម្រាប់តួរថយន្តទាំងមូលនៃរថយន្តនេះ គឺមានស្តង់ដារ 25866 Nm/deg ខណៈដែល 65% គឺមានការផលិតចេញពីដែកមានគុណភាពខ្ពស់ ហើយនឹងមានពោងសុវត្ថិភាពចំនួន 6 គ្រាប់។

រថយន្តនេះ មាន 2 ជម្រើសម៉ាស៊ីន 1.5L និង 1.5T។ សម្រាប់ប្រភេទម៉ាស៊ីន 1.5L មានកម្លាំង 95kW (127 សេះ) កម្រិតកម្លាំងរមួល 158Nm និងមាន 8-speed CVT ហើយនឹងរត់ចម្ងាយ 100km តាមស្តង់ដារ WLTC ស៊ីប្រេងត្រឹមតែ 6.38 លីត្រប៉ុណ្ណោះ។ ម៉ូដែលនេះអាចបើកបរល្បឿនលឿនបំផុត 180 km/h។

ក្រឡេកមើលម៉ូដែលប្រើប្រាស់ម៉ាស៊ីន 1.5T គឺមានកម្លាំង 133kW (178 សេះ) កម្លាំង 285Nm ប្រើប្រាស់នូវ 7-speed DCT ហើយនិងបើកបរតាមស្តង់ដារ WLTC ចម្ងាយផ្លូវ 100km ស៊ីប្រេងត្រឹមតែ 6.45 លីត្រប៉ុណ្ណោះ។ ឡាននេះអាចបើកបរល្បឿនលឿនបំផុតបាន 200 km/h និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ចំណាយពេលត្រឹមតែ 6.9 វិនាទីប៉ុណ្ណោះ។ ចំពោះម៉ូដែលស្តង់ដារ គឺប្រើប្រាស់ធុងប្រេងចំណុះ 50 លីត្រ។

និយាយពីការឌីស្សាញខាងក្នុងរបស់ MG5 2026 នេះ គឺមានការឌីស្សាញពណ៌ថ្មីលាយគ្នា orange/black ខណៈដែលពណ៌ស គឺនៅតែប្រើប្រាស់ដូចម៉ូដែលមុនដដែល។ នៅក្នុងឡាននេះមានអេក្រង់ទំហំ 12.3-អ៊ីង instrument panel និងអេក្រង់ floating central control screen ទំហំ 12.3-អ៊ីង ឬទំហំ 10.25-អ៊ីងសម្រាបម៉ូដែលស្តង់ដារ។

សម្រាប់កៅអី គឺមានការឌីស្សាញចូលគ្នារវាងស្បែក និង fabric បន្ថែមពីនេះនៅលើម៉ូដែលខ្ពស់ជាងគេ គឺមានការប្រើប្រាស់ប្រព័ន្ធសម្លេងល្អបំផុត ជាមួយនិងឧបាល័រ 8 គ្រាប់។ ជាមួយគ្នានេះ ក៏នៅមានពណ៌ 256-color ambient lights ដែលអាចផ្លាស់ប្តូរស្វ័យប្រវត្តិតាមបទចំរៀងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន