no-alternative title
no-alternative title

Google Pixel 10 Pro Fold នឹងបំពាក់បច្ចេកវិទ្សាសាក Qi2 Wireless Charging

យោងតាមសេចក្តីរាយការណ៌ថ្មីបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Google Pixel 10 Pro Fold ដែលគ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ គឺនឹងមានការអាប់ខ្លាំងជាងជំនាន់មុន។ បើតាមការបញ្ជាក់ចុងក្រោយនេះ បានបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Google នេះ គឺនឹងមានអេក្រង់ខាងក្រៅទំហំធំជាងមុន និងមានថាមពលថ្មទំហំជាងមុន រួមនិងមានភាពធន់ជាងមុនដូចគ្នា។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីនូវលក្ខណៈសម្បត្តិថ្មីៗរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើតាមការទម្លាយចេញពីអ្នកទម្លាយ Evan Blass បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Pixel 10 Pro Fold នេះ ក៏នឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាក Qi2 wireless charging ផងដែរ។ ដូច្នេះសម្រាប់វត្តមានរបស់ម៉ូដែលថ្មីនេះ នឹងអាចសាកបញ្ចូលថាមពលថ្មនៅលើខ្នងក្រោយរបស់ស្មាតហ្វូននេះបានជាក់ជាមិនខាន។ អ្នកទម្លាយរូបនេះបន្តថា ក្រុមហ៊ុន Google នឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មី Pixel 10 Pro Fold នេះជាមួយនិង Pixel 10 series នោះទេ។ 

តាមដំណឹងម្សិលមិញនេះ បានទម្លាយថា វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី នឹងមកដល់នៅពេលក្រោយ គឺអាចនឹងថ្ងៃទី 9 ខែតុលាឆ្នាំ 2025 ជាមួយនិងនាឡិកាឆ្លាតវៃ Pixel Watch 4 និងការស្តាប់ Buds 2a ផងដែរ។ Google Pixel 10 Pro Fold ត្រូវបានគេទម្លាយទៀតថា នឹងមានកម្រាស់ក្រាស់ និងទម្ងន់ធ្ងន់ជាង Pixel 9 Pro Fold ដោយសារតែម៉ូដែលថ្មីនេះ មានថ្មធំជាងមុន និងមានការតម្លើងនូវ Qi2 charging។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 5,015mAh អេក្រង់ទំហំ 6.4 អ៊ីង និងបន្ទះឈីប Tensor G5 SoC។ 

 

ព័ត៌មានពាណិជ្ជកម្ម