នៅថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2025 នេះ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការណ៌នូវសាខាថ្មីរបស់ខ្លួនទី 30 ដែលមានទីតាំងស្ថិតនៅភ្នំពេញថ្មី នៅទល់មុខច្រកចូលរថយន្ដផ្សារទំនើប AEON សែនសុខ (AEON2) ដែលព្រឹតិ្តការណ៌នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ក៏ដូចជា ថ្នាក់ដឹកនាំ ក្រុមហ៊ុនធំៗដែលជាដៃគូរសហការ ក៏ដូចជាបុគ្គលិកក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនរូប។
ជាមួយនិងការមកដល់នៃសាខាថ្មីនេះ ក្រុមហ៊ុន បានប្រកាសផ្ដល់ការប្រម៉ូសិនពិសេសបំផុត ដោយក្នុងនោះអតិថិជន អាចជាវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះបាយមួយជាច្រើន ជាមួយនិងតម្លៃត្រឹមតែ 30$ ប៉ុណ្ណោះ។
បើតាមតាមការបញ្ជាក់ពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានអោយដឹងថា សម្រាប់ប្រម៉ូសិនខាងលើនេះ ក្រុមហ៊ុន ក៏នឹងមានធ្វើការបញ្ចុះតម្លៃចាប់ពី 30% ទៅលើសម្ភារៈប្រើប្រាស់ជាច្រើនថែមទៀតផង។
អ្វីកាន់តែពិសេស ប្រសិនបើអតិថិជនចំណាយទឹកប្រាក់អស់ 3000 ដុល្លារនោះ ក្រុមហ៊ុននឹងមានការបន្ថែមជូននូវចានម៉ាក AKIRA មួយផងដែរ ដែលការផ្ដល់ជូននេះ គឺសម្រាប់តែ 30 នាក់ដំបូងតែប៉ុណ្ណោះ។ សូមជំរាបថា ការផ្ដល់ជូនដ៏ពិសេសនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី 1 រហូតដល់ទី 15 ខែកញ្ញា ឆ្នាំ 2025 ខាងមុខនេះ។ នៅក្នុងឱកាសនោះ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ក៏មានការរៀបចំ Boots ជាច្រើនសម្រាប់ដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ ក៏ដូចជាការតេស្តសាកល្បងទៅលើផលិតផលបានដោយសេរី រយៈពេល 3 ថ្ងៃ ផងដែរ។
ដូច្នេះ សម្រាប់បងប្អូនទាំងអស់គ្នា ដែលមានតម្រូវការទៅលើរបស់របរប្រើប្រាស់នៅក្នុងផ្ទះ និងការិយាល័យ ក៏ដូចជា ស្ថាប័ន ក្រុមហ៊ុនឯកជន អាចទៅកាន់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សម្ពោធសាខាទី 30 នៅភ្នំពេញថ្មីនេះ ដើម្បីទទួលយកនូវប្រ៉ូម៉ូសិនដ៏ពិសេសនេះ ជាមួយនិងផលិតផលថ្មីៗ មានគុភាពខ្ពស់ ហើយនឹងមានការធានាត្រឹមត្រូវ។
សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 098 935 905/ 099 935 905/ 066 935 905៕