យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា Zeekr នឹងមានការលក់មុនទៅលើឡាន Zeekr 9X ដែលជាប្រភេទ Large Hybrid SUV នៅក្នុងព្រឹត្តិការណ៌ Chengdu auto show 2025 នាថ្ងៃទី 29 ខែសីហាងខាងមុខនេះហើយ។ កម្មវិធីនេះ នឹងរៀចំឡើងចាប់ពីថ្ងៃទី 29 ខែសីហាដល់ថ្ងៃទី 7 ខែកញ្ញា នៅ Western China Expo City ទីក្រុង Chengdu ខេត្ត Sichuan។
សម្រាប់ម៉ូដែល Zeekr 9X BEV នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 900V high-voltage architecture ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើង Ultra-fast charging កំលាំង 480kW។ ម៉ូដែលនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្មដែលផលិតដោយក្រុមហ៊ុន CATL (មិនទាន់បញ្ជាក់ទំហំ) ដែលសាកភ្លើងតែ 10 នាទី អាចជិះបានចម្ងាយ 500km។
ចំនែកម៉ូដែល Zeekr 9X PHEV វិញ គឺនឹងគាំទ្រនូវប្រព័ន្ធបច្ចេកិវទ្យា Zeekr Super Hybrid Technology ដែលគាំទ្រដំណើរការនៅលើម៉ាស៊ីន 2.0T Engine គូបផ្សំជាមួយនឹងប្រព័ន្ធម៉ូទ័រពីរ Multiple electric motors។ ម៉ូដែលនេះ ត្រូវបានគេដឹងថា នឹងអាចបើកបរបានរយះ ចម្ងាយផ្លូវសរុបដល់ 1,500km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។ រថយន្ត Full-size SUV ស៊េរីថ្មីនេះ នឹងមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lynk & Co 900 ដែលមានបណ្តោយតួរខ្លួន 5,290mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,220mm។
Zeekr 9X SUV នឹងផ្តល់ជូនអតិថិជនជាមួយជម្រើសម៉ូដែលមាន 6 កៅអី និង 7 កៅអី ហើយក៏នឹងមានជម្រើសម៉ូដែល Premium Edition ដែលមានបំពាក់នូវកៅអីប្រណិតបំផុតមាន 4 កៅអីផងដែរ។ Zeekr 9X SUV ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ Autonomous driving ជំនាន់ថ្មីចុងក្រោយរបស់ Zeekr និងគាំទ្រដោយបន្ទះឈីប Thor Chip ជំនាន់ថ្មីរបស់ NVIDIA។
សម្រាប់ប្រព័ន្ធជំនួយការបើកបរនៅលើ 9X SUV នឹងត្រូវពឹងផ្អែកទៅលើប្រព័ន្ធសែនស័រកាមេរ៉ា និងប្រព័ន្ធសែនស័រ LiDAR ដែលផ្តល់ជូននឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ 3-level advanced function ដែលរួមបញ្ចូលនូវមុខងារនាំផ្លូវក្នុងទីក្រុង urban navigation ដោយមិនត្រូវការកម្មវិធី Map, មុខងារជំនួយការចូលចំណោតស្វ័យប្រវត្តិ automated valet parking និងប្រព័ន្ធមុខងារ Enhanced highway assistance ជាដើម។
.