យោងតាមការទម្លាយព័ត៌មានជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា Samsung ទំនឹងជាងនឹងមានការអាប់ដែតទៅលើផ្នែកជាច្រើនសម្រាប់ស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិត flagship ម៉ូដែល Galaxy S26 Ultra ជាមួយនិងការតម្លើងនូវប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងទៅលើឯកជនភាពរបស់អ្នកប្រើប្រាស។
យោងតាមរបាយការណ៌ចេញពីកូរ៉េខាងត្បូងបានអោយដឹងថា កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់់នូវ “Flex Magic Pixel” ដែលបច្ចេកវិទ្យាអេក្រង់ OLED ថ្មីអាចប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងទៅលើការទស្សនាលើអេក្រង់ និងការពារការសម្លឹងពីអ្នកដទៃបានទៀតផង។
Flex Magic Pixel បានបង្ហាញខ្លួនជាលើកដំបូងនៅលើក្នុងព្រឹត្រិការណ៌ MWC 2024 ហើយបន្ទាប់មកក៏មានការបង្ហាញនៅក្នុងព្រឹត្តិការណ៌ K-Display 2025 ពេលនេះអេក្រង់នេះ គឺបានផលិតចេញជាលក្ខណៈទ្រង់ទ្រាយធំហើយ។ បច្ចេកវិទ្យានេះ មានសមត្ថភាពអាចធ្វើការបិទមិនអោយមើលឃើញទៅលើ App សំខាន់ៗមួយចំនួនដូចជា banking ឬ សារ ដោយមិនមាការរំខានទៅលើពន្លឺ ឬគុណភាពរូបភាពដែលបង្ហាញនៅលើអេក្រង់នោះទេ។
បច្ចេកវិទ្យានេះ គឺខុសគ្នាពីបន្ទះការពារអេក្រង់ធម្មតា ដែលតែងតែរំខានទៅលើការទស្សនាលើអេក្រង់។ សម្រាប់មុខងារនេះ គឺអាចនឹងមាននៅលើតែម៉ូដែល Ultra ប៉ុណ្ណោះ ប៉ុន្តែក៏មានការព្យាករណ៌ថា នឹងបន្តប្រើប្រាស់នៅលើ Galaxy Z Fold8 និង Z Flip8 ដែលគ្រោងនឹងប្រកាសចេញនៅលើឆ្នាំ 2026។
យោងតាមការរបាយការណ៌កន្លងមក បាននិយាយថា Galaxy S26 Series នឹងមានម៉ូដែល S26 Pro, S26 Edge (ឬ S26 Air) ហើយនិង S26 Ultra ដែលខុសពីឆ្នាំមុនមានតែ Galaxy S25, S25 Plus និង S25 Ultra។ សម្រាប់ S26 Pro គឺនឹងដំ ណើរការនៅលើបន្ទះឈីប Samsung 2nm Exynos 2600 ខណៈដែល Edge និង Ultra នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2។