no-alternative title
no-alternative title

ក្រុមហ៊ុន Peugeot Cambodia ប្រារព្ធខួប 215 ឆ្នាំរបស់ខ្លួននៅក្នុងផ្សារទំនើប Aeon Mall

កាលពីថ្ងៃទី 27 ខែកញ្ញានេះ ក្រុមហ៊ុន Peugeot Cambodia បានរៀបចំនូវព្រឹត្តិការណ៌អបអរសាទរគំរប់ខួប 215 ឆ្នាំរបស់ខ្លួននៅក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ ដែលកម្មវិធីដ៏វិសេសវិសាលនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់តារាចំរៀងដ៏ល្បី កញ្ញា ពេជ្រ សូលីកា រួមជាមួយនិងថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជា អ្នកផលិតមាតិកាឡាន inflencer ល្បីៗ ហើយនិងអ្នកសារព័ត៌មានជាច្រើនរូបទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃព្រឹត្តិការណ៌ដាក់តាំងបង្ហាញរថយន្តថ្មី Peugeot 408 គឺទទួលបាននូវការចាប់អារម្មណ៌ជាខ្លាំងពីសំណាក់បងប្អូនដែលបានអញ្ជើញមកលេងផ្សារទំនើបមួយនេះ ដោយពួកគាត់បានធ្វើចូលមើលរថយន្ត និងសាកសួរព័ត៌មានថ្មីៗទាក់ទងជាមួយនិងម៉ូដែលថ្មីរបស់ Peugeot ហើយនឹងធ្វើការតេស្ដសាកល្បងផ្ទាល់ទៅលើរថយន្តម៉ូដែលថ្មី Peugeot 408 នេះផងដែរ ។

នៅក្នុងឱកាសនោះ អ្នកជំនាញរបស់ក្រុមហ៊ុន Peugeot Cambodia ក៏ឡើងធ្វើបទបង្ហាញនូវលក្ខណៈសម្បិតពិសេសថ្មីៗ រួមជាមួយនិងបច្ចេកវិទ្យាទំនើប ដែលមាននៅលើឡាន Peugeot 408 ស៊េរីថ្មី ជូនដល់បងប្អូនទាំងអស់គ្នា ដែលមានវត្តមាននៅក្នុងផ្សារទំនើបនេះ ក៏ដូចជាបងប្អូនដែលតាមដានការផ្សាយផ្ទាល់នៅលើផេក Facebook របស់ក្រុមហ៊ុន Peugeot Cambodia។

បន្ថែមពីនេះ ក្រុមហ៊ុន Peugeot Cambodia ក៏បានប្រកាសអោយមានការកក់ទុកជាមុននូវឡានម៉ូដែលថ្មី Peugeot 3008 ផងដែរ ដោយអតិថិជនកក់ប្រាក់ត្រឹមតែ 399 ដុល្លារប៉ុណ្ណោះ នឹងទទួលបាននូវការផ្តល់នូវតម្លៃពិសេសមុនពេលរថយន្តដល់ប្រទេសកម្ពុជា។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៌ជាមួយនិងឡានម៉ូដែលថ្មី Peugeot 3008 នេះ សូមអញ្ជើញកក់អោយបានលឿនមុនគេ ដើម្បីទទួលបាននូវរថយន្តថ្មីនេះមុនគេ ក៏ដូចជាអត្ថប្រយោជន៌ជាច្រើនទៀត។  ហើយអ្វីដែលពិសេសនោះ អតិថជនក៏អាចដកលុយវិញបានផងដែរ នៅពេលនមិនពេញចិត្តទៅឡានដែលមកដល់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចៀង និងសម្តែងរបស់តារាចំរៀងដ៏ល្បី កញ្ញា ពេជ្រ សូលីកា រួចមក នៅក្នុងព្រឹត្តិការណ៌ អបអរសាទរគំរប់ខួប 215 ឆ្នាំរបស់ខ្លួននេះ ក្រុមហ៊ុន Peugeot Cambodia ក៏មានការចាប់រង្វាន់ជូនដល់បងប្អូនខ្មែរយើងដែលមានចូលរួមធ្វើតេស្តបើកបរសាកល្បងទៅឡាន Peugeot ទៀតផង ដោយរង្វាន់ធំដែលផ្តល់ជូននៅក្នុងឱកាសនោះគឺ iPhone 17 Pro Max មួយគ្រឿង។

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Peugeot Cambodia ក៏បានប្រកាសថា សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Peugeot ដែលប្រើប្រាស់នូវម៉ូដែលផ្សេងទៀត ដូចជា ឡាន Peugeot 2008, Peugeot 3008 និង Peugeot 5008 អាចមកទទូលសេវកម្មផ្លូវការណ៌ពីក្រុមហ៊ុននៅលើផ្លូវ 60m បានផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម