នៅថ្ងៃនេះ BYD បានប្រកាសពីការត្រៀមបញ្ចេញនូវម៉ូដែលថ្មីរបស់ Denza មួយទៀតហើយ ដោយម៉ូដែលនេះ គឺមានឈ្មោះថា N8L ហើយអាចនឹងមកដល់ជាផ្លូវការណ៌នៅឆ្នាំក្រោយ។ តាមប្រសាសន៌របស់លោក Li Hui ដែលជាអគគ្គនាយកផ្នែកលក់របស់ Denza ដែលបានបង្ហោះនៅលើបណ្តាញ Weibo បាននិយាយថា សម្រាប់ម៉ូដែលនេះ ម៉ូដែល N8L Hybrid SUV ជម្រើស 6 កៅអីនេះ នឹងមកដល់ឆាប់ៗនេះហើយ។
លោក Li បានបន្តថា N8L គឺជាម៉ូដែលថ្មីមួយដែលក្រុមហ៊ុនឌីស្សាញឡើងសម្រាប់បំពេញតម្រូវការជាលក្ខណៈគ្រួសារ ដែលចូលចិត្តធ្វើដំណើរច្រើនគ្នា ហើយចង់បានទំហំធំ ក៏ដូចជាផាសុភាព សុវត្ថិភាព និងមានភាពទំនើប។ គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅនេះ សារព័ត៌មាន Yiche បានរាយការណ៌ថ ក្រុមហ៊ុន Denza អាចនឹងមានការប្រកាសចេញនូវឡាន N8L នៅត្រីមាសទី 2 ឆ្នាំក្រោយនេះ ដែលមានគោលដៅផ្តោតទៅលើទីផ្សារឡានប្រណិតដូច Denza N9។
N8L ថ្មីនេះ គឺជាម៉ូដែល PHEV ដែលមានប្រវែង 5,200mm ទទឹង 1,999mm និងកំពស់ 1,820/1,990 mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 3,075mm នេះបើតាមការបញ្ជាក់នៅលើឯកសារដែលបានចុះបញ្ជីនាពេលកន្លងមក។ សម្រាប់លក្ខណៈសម្បតិទូទៅរបស់ N8L មើលទៅដូចជាទាបជាង Denza N9 Flagship SUV ដែលបានបង្ហាញខ្លួនកាលពីខែមីនាកន្លងមក។ N9 មានតួខ្លួនប្រវែង 5,258mm ទទឹង 2,030mm និងកំពស់ 1,830mm ហើយនិងមានគម្លាតកង់មុខក្រោយ 3,125mm។
ឡាន Denza N8L គឺដំណើរការនៅលើបច្ចេកវិទ្យា BYD e3 technology ដែលមានលក្ខណៈសម្បត្តិទាបជាង BYD e4 technology ដែលមានការឌីស្សាញនៅលើ ultra-luxury vehicles បន្តិច។ ហើយឡាននេះ មានការបំពាក់នូវម៉ូទ័រ 3 គ្រាប់។ សម្រាប់ម៉ូទ័រមុខ Denza N8L គឺមានកម្លាំង 200kW ខណៈដែលម៉ូទ័រក្រោយកម្លាំង 180kW នៅលើម៉ូទ័រនិមួយៗ។
សូមរាបថា Denza លក់ឡានរបស់ខ្លួនបាន 11,993 គ្រឿងកាលពីខែសីហាកន្លងទៅលើនេះ ដោយកើនឡើង 20.06% នេះបើតាម CnEVPost។