no-alternative title
no-alternative title

Deepal S07 SUV ស៊េរីថ្មី ឌីស្សាញប្លែកពីមុន មានតម្លៃតែជាង 2 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន Deepal ដែលជាម៉ាកយីហោរថយន្តស្ថិតក្រោមដំបូលរបស់កក្រុមហ៊ុន Changan បានធ្វើការប្រកាសចេញរថ យន្ត SUV ស៊េរីថ្មីម៉ូដែល S07 នៅទីផ្សារប្រទេសចិន។ ឡានអគ្គិសនីស៊េរីថ្មីនេះ គឺមានតម្លៃចាប់ពីខ្ទង់ $21,800 ដល់ $24,200 នៅទីផ្សារប្រទេសចិន ជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ និងជម្រើស EREV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Deepal S07 SUV មានការឌីស្សាញខាងក្រៅយស្អាតប្រណិតទាក់ទាញជាមួយនឹងការលេងយ៉ាងកង់ដ៏ស្រស់ស្អាត ភ្ជាប់ជាមួយតួររថយន្តដែលមានការឌីស្សាញពីរពណ៌ ឬ two-tone body ដោយមានដៃទ្វារពណ៌ខ្មៅ ដំបូល និងក្តោបកញ្ចក់ពណ៌ខ្មៅ។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានបណ្តោយតួរខ្លួន 4,750mm/ ទទឹង 1,930mm/កំពស់ 1,625mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 1,930mm។ ផ្នែកដំបូកកញ្ចក់ខាងមុខ បានប្រើប្រាស់នូវកញ្ចក់មានពីរស្រទាប់ double-layer soundproof glass រីកាប៊ីនកៅអីជួរទីពីរប្រើប្រាស់នូវកញ្ចប់ទ្វារឯកជនភាព ឬ Privacy windows។

 

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់នូវប្រព័ន្ធភ្លឺបំភ្លឺប្រភេទ Floating Light Rhythm ថ្មី និង Starlight Rhythm នៅផ្នែកកណ្តាលដែលហៅថា central console ambient lighting។ នៅលើតាបឡូមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch មានកម្រិតបង្ហាញ 2.5K និងប្រព័ន្ធស្លាយបាញ់លើកញ្ចក់ដំបូលមុខទំហំធំដល់ 55-inch AR-HUD។

សម្រាប់ប្រព័ន្ធបញ្ជាមុខងារទូទៅត្រូវបានគាំទ្រដោយបន្ទះឈីបជំនាន់ 3rd-generation digital cockpit platform របស់ Qualcomm ស៊េរី Snapdragon 8295P cockpit chip។ បន្ថែមពីនេះសម្រាប់អ្នកអង្គុយកៅអីខាងក្រោយក៏មានថាបប្លែតដែលមានទំហំ 4.2-inch សម្រាប់ការគ្រប់គ្រងការបញ្ជាមុខងារមួយចំនួនផងដែរ។ ជាងនេះទៅទៀត Deepal S07 SUV ថ្មីនេះ មានដំឡើងមកជាមួយ Speaker បំពងសំឡេង Dolby Audio System ដល់ទៅ 20 គ្រាប់។

 

កាន់តែពិសេស និងទំនើបខ្លាំងបំផុតនោះ គឺ Deepal S07 ស៊េរីថ្មីនេះ គឺមានការគាំទ្រនូវប្រព័ន្ធជំនួយការបើកបរសុវត្ថិភាពឆ្លាតវៃ Huawei Qiankun ADS SE ដែលមានភ្ជាប់មកជាមួយមុខងារជំនួយសំខាន់ៗដូចជា High-speed Navigation Cruise Assist (NCA), Urban LCC Plus និង Intelligent Parking Assist ជាដើម។

សម្រាប់ម៉ូដែល Deepal S07 EREV បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5L កម្លាំង 98 សេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយជាមួយជម្រើសកម្លាំង 258 សេះ ឬ 272 សេះ ព្រមទាំងមានកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចជិះបាន 230km ឬ 300km ដោយប្រើថាមពលអគ្គិសនីសុទ្ធ ហើយបើគូបជាមួយម៉ាស៊ីនចាក់សាំងពេញវិញអាចជិះបានចម្ងាយ 1,320km។ ចំនែកម៉ូដែល Deepal S07 EV វិញ បានបំពាក់មកជាមួយកញ្ចប់ថ្មអគ្គិសនីដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 550km តាមស្តង់ដារតេស្ត CLTC៕

 

ព័ត៌មានពាណិជ្ជកម្ម