ក្រុមហ៊ុន DJI បានប្រកាសជាផ្លូវការនូវដ្រូនស៊េរីថ្មី Mini 5 Pro ដែលនេះគឺជាដ្រូនមានរូបរាងតូចស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ នឹងមានការនាំយកនូវមុខងារថតរូបភាពកម្រិតអាជីព ហើយនិងមុខងារហោះហើរកម្រិតខ្ពស់ដែលងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ដ្រូនស៊េរីថ្មីនេហក៏បំពាក់នូវសេនស័រធំជាងមុនក្នុងការប្រើប្រាស់ផងដែរ។
ដ្រូន DJI Mini 5 Pro ថ្មីនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការអាប់ដេតនូវសិនស័រ 1-អ៊ីង CMOS camera sensor ដែលមានកម្រិតភាពច្បាស់ដល់ទៅ 50MP resolution។ ដ្រូននេះមានកម្រិតនៃការថតដល់ទៅ 4K recording 60fps ជាមួយនឹងមុខងារ HDR និង 120fps។ ប្រព័ន្ធនេះ ប្រើប្រាស់នូវ 3 axis gimbalដែលមានកម្រិត 225° rotation សម្រាប់ការថតកាន់តែអស្ចារ្យបំផុត។
ក្រុមហ៊ុន DJI ក៏មានបន្ថែមនូវមុខងារ ActiveTrack 360°, FocusTrack និង Spotlight ផងដែរ ដូច្នេះ អ្នកប្រើប្រាស់នឹងទទួលបាននូវមុខងារ omnidirectional obstable recognition ដែលគាំទ្រសិនស័រ LiDAR និង Vision sensors ទៀតផង។ ដ្រូនតូចនេះ គឺមានមុខងារជាច្រើនទៀតដូចជា MasterShots, QuickShots និង Quick Transfer ផងដែរ។ និយាយពីការប្រើប្រាស់វិញសម្រាប់ការសាកថ្មពេញម្តងនៅលើដ្រូន Mini 5 Pro នេះ ត្រូវបានក្រុមហ៊ុន DJI បានអះអាងថា អាចហោះបានដល់ទៅ 36 នាទីដែលមានកម្រិតហោះដល់ទៅ 20km (FCC) ។
ក្រុមហ៊ុន DJI បានប្រកាសលក់ដ្រូន DJI Mini 5 Pro នេះ នៅក្នុងតម្លៃ 799 អឺរ៉ូ ហើយក៏មានប្រភេទ Fly More Combo ដែលប្រើប្រាស់នូវ Remote Controls ចំនួន 2 ផ្សេងគ្នាផងដែរ។ សម្រាប់ DJI RC-N3 combo នេះមានតម្លៃ 999 អឺរ៉ូ ហើយម៉ូឌែល DJI RC 2 combo មានតម្លៃ 1299 អ៊ឺរ៉ូ។ ក្នុងនោះក៏មាន DJI Care Refresh ដែលជាកញ្ចប់ជំនួយបន្ថែមទៅលើដ្រូន Mini 5 Pro នៅពេលដែលមានឧប្បត្តិវហេតុណាមួយកើតឡើងជាចៃដន្យផងដែរ៕