នៅពេលនេះ Xiaomi បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 17 Series នៅលើទីផ្សារប្រទេស ចិនហើយ ប៉ុន្តែសម្រាប់អត្ថបទនេះ ក្រុមការងារខ្ញុំ សូមធ្វើការបង្ហាញទៅលើម៉ូដែល Xiaomi 17 Pro Max តែមួយប៉ុណ្ណោះ។ នៅក្នុងចំណោមស្មាតហ្វូន Xiaomi 17 Series នេះ Xiaomi 17 Pro Max គឺជាម៉ូដែលមួយដែលមានសមត្ថភាពខ្ពស់ជាងគេបើប្រៀបធៀបជាមួយនិង Xiaomi 17 និង 17 Pro។ ស្មាតហ្វូននេះ គឺនឹងមានលក់នៅលើទីផ្សារចិននាថ្ងៃទី 27 ខែកញ្ញានេះ ជាមួយនិងតម្លៃ 5,999 យ៉ន់ ($842)។
Xiaomi 17 Pro Max មានការបំពាក់នូវអេក្រង់ទំហំ 6.9-អ៊ីង LTPO AMOLED display មានកម្រិតពន្លឺខ្ពស់ដល់ទៅ 3,500 nits of peak brightness និងមានការទ្រទ្រង់នូវល្បឿនខ្ពស់ដល់ទៅ 120Hz refresh rate។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា អេក្រង់ស្មាតហ្វូនថ្មីនេះ ក៏មានការការពារដោយកញ្ចក់ Dragon Crystal Glass ជំនាន់ទី 3 ដែលអាចទប់ទល់បានជាមួយនិងការធ្លាក់ និងការកោសឆ្កូតនៅលើអេក្រង់បានធន់ជាងមុនទៀតផង។ សម្រាប់អេក្រង់ខាងក្រោយស្មាតហ្វូនថ្មីនេះ គឺមានទំហំ 2.9-អ៊ីង AMOLED ស្ថិតក្នុងម៉ូឌុលកាមេរ៉ា មានសមត្ថភាពអាចទទួលនូវសារជូនដំណឹង ក៏ដូចជា មុខងារ Always-on information ឬក៏សម្រាប់បង្ហាញរូបភាពនៅពេលថត selfies ផងដែរ។
Xiaomi 17 Pro Max ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite Gen 5 និងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 1TB ព្រមទាំងមានថ្មទំហំ 7,500mAh ដែលផ្តល់អោយអ្នកប្រើប្រាស់មានអារម្មណ៍កាន់តែពេញចិត្តជាមួយនិងស្មាតហ្វូននេះកាន់តែខ្លាំង។ ទាក់ទងជាមួយនិងការសាកថ្មី នៅលើស្មាតហ្វូននេះ មានការគាំទ្រដោយកម្លាំងសាក 100W wired charging និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging។ ក្រុមហ៊ុន Xiaomi បាននិយាយថា ការនាំមកនូវអេក្រង់ថ្មីនេះ គឺដើម្បីជាការប្រជែងជាមួយនិង iPhone 17 Pro Max។
ជាមួយនិងការមកដល់ម៉ូដែលនេះ ក្រុមហ៊ុន Xiaomi នៅតែបន្តធ្វើការសហការគ្នាជាមួយនិងក្រុមហ៊ុនកាមេរ៉ា Leica ដដែល ដោយនៅលើស្មាតហ្វូនថ្មីនេះ គឺមានសិនស័រ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP Light Hunter 950L (1/1.28″) និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens និងមួយគ្រាប់ទៀតជាឡែន 5x periscope telephoto។ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ាថ្មីនេះ គឺមានសមត្ថភាពខ្ពស់អាចធ្វើការថតបាបច្បាស់ជាពិសេសទៅលើ low-light។
Xiaomi 17 Pro Max ដែលមានទំហំ 12GB+512GB មានតម្លៃ 5,999 យ៉ន់ និងទំហំ 16GB+51GB មានតម្លៃ 6,299 យ៉ន់ ហើយនិងទំហំ 16GB+1TB មានតម្លៃ 6,999 យ៉ន់។