no-alternative title
no-alternative title

ភីកអាប់ជំនាន់ថ្មី Toyota HiLux 2026 មកជាមួយការឌីស្សាញថ្មី កាន់តែទាក់ទាញ កាន់តែទំនើបខ្លាំង

ក្រុមហ៊ុន Toyota បានបញ្ចេញឡាន Pick up ស៊េរីថ្មីឆ្នាំ 2026 ក្នុងត្រកូល HiLux របស់ខ្លួន ដែលឡាន Pick up ស៊េរីថ្មីនេះ ក៏នឹងត្រូវចេញលក់ផ្លូវការណ៍នៅចុងឆ្នាំ 2025 នេះផងដែរ។ Toyota HiLux 2026 ជំនាន់ថ្មីដែលជាជំនាន់ទី 9 ក្នុងត្រកូល HiLux ត្រូវបានធ្វើការឌីស្សាញឡើងដោយក្រុមវិស្វករជំនាញរបស់ Toyota ក្នុងប្រទេសអូស្ត្រាលីដោយផ្ទាល់តែម្តង នេះបើតាមការបញ្ជាក់ពី Toyota។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

HiLux 2026 នឹងចេញលក់ជាមួយនឹងជម្រើសចំនួនបីផ្សេងគ្នា គឺជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ ហៅថា HiLux Travo-e និងពីរម៉ូដែលទៀតប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ហៅថា HiLux Travo ដោយមួយត្រូវបានឌីស្សាញឡើងជាប្រភេទ Pickup truck ទ្វារពីរ ឬហៅថា 4Trex។

ចំពោះការឌីស្សាញផ្នែកខាងក្រៅនៅលើទៅលើ HiLux 2026 Series ទាំងម៉ូដែល EV និង ICE គឺមិនសូវជាខុសគ្នានោះទេ គ្រាន់តែម៉ូដែល EV មានការឌីស្សាញផ្នែកខាងមុខជាមួយប៉ាណាបិតជិត រីម៉ូដែលប្រើម៉ាស៊ីនមានការឌីស្សាញប៉ាណាលក្ខណៈសម្បុកឃ្មុំ។ ជាមួយគ្នានេះ Toyota ក៏បានធ្វើការឌីស្សាញចង្កៀងខាងមុខថ្មីរាងស្លីមប្រណិតជាមុនជាមួយមុខងារភ្លើងហ្វា និងកូដឡើងចុះស្វ័យប្រវត្តិ ផ្ទាំងការពារខាងមុខឌីស្សាញបែបថ្មីកាន់តែប្រណិតហើយរឹងមាំ, បំពាក់យ៉ាន់កង់ឌីស្សាញថ្មីជាប្រភេទ Alloy និងមានការកែប្រែការឌីស្សាញទ្វារបិទគូទក្រោយថ្មីឲ្យមានលេចចេញរាង Spoiler កាន់តែទាក់ទាញផងដែរ។

Toyota HiLux 2026 ទទួលបានការប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មីប្រភេទ Body-on-Frame ឬហៅថា សាក់ស៊ីដាច់ ដែល Toyota ហៅថា  IMV Ladder-frame។ គ្រោងឆ្អឹងសាក់ស៊ីថ្មីនេះ ត្រូវបាន Toyota អភិវឌ្ឍន៍ឡើងថ្មី ពិសេសសម្រាប់ម៉ូដែល EV តែម្តង ដោយវាមានដំណើរការឯករាជ្យដោយមិនធ្វើឲ្យប៉ះពាល់ដល់កញ្ចប់ថ្មដែលស្ថិតនៅបាតរថយន្តឡើយ។

ចូលមកផ្នែកកាប៊ីនខាងក្នុងក៏មានការឌីស្សាញបែបថ្មីផងដែរ ដោយវាត្រូវបាន Toyota ធ្វើការរៀបតុបតែងបែបទំនើបនិយម ដោយបានយកលំនាំចេញពីម៉ូដែល Toyota LandCruiser Prado ក្នុងនោះមានដូចជាអេក្រង់កម្សាន្តប្រភេទថាច់ស្រ្គីនទំហំ 12.3-inch គាំទ្រមុខងារ Apple CarPlay និង Android Auto រួមនឹងអេក្រង់បង្ហាញព័ត៌មានប្រភេទ Digital Instrument ទំហំ 7.0-inch និង 12.3-inch ទៅតាមជម្រើសម៉ូដែល។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ HiLux Travo 2026 មានភ្ជាប់មកជាមួយមុខងារដូចជា lane-keeping assistance, blind-spot monitoring, rear cross-traffic alert, safe exit assist, reversing camera រួមនឹងសែនស័របុកប៉ះមុខក្រោយជំនួយដល់ការចូល និងចេញពីចំណោតជាដើម។

Toyota HiLux Travo 2026 ដំណើរការនៅដោយម៉ាស៊ីនម៉ាស៊ូត 2.8-Litre turbo-diesel មាន 4 ស៊ីឡាំង ដែលបង្កើតកម្លាំងបាន 150kW និងកម្លាំងរមួល 500Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ ហើយក៏មានម៉ូដែលប្រើលេខដៃ 6 វគ្គ ដែលមានកម្លាំងម៉ាស៊ីន 150kW និងកម្លាំងរមួល 420Nm ផងដែរ។ ទោះជាយ៉ាងណា Toyota មិនទាន់បញ្ជាក់ពីវត្តមានម៉ូដែល Hybrid ក្នុងជំនាន់ HiLux Travo 2026 នោះទេ ទោះបីជាប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid tech ត្រូវបានក្រុមហ៊ុនកំណត់ស្តង់ដារសម្រាប់ម៉ូដែល SR និងម៉ូដែលខ្ពស់ជាងនេះក៏ដោយ។

ហើយចំពោះម៉ូដែល HiLux Travo-e វិញ គឺដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 អាចបង្កើតកម្លាំងបាន 193 សេះ ទទួលថាមពលពីកញ្ចប់អាគុយទំហំ 59.2kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 240km តាមស្តង់ដារ WLTP ហើយអាចសាកភ្លើងជាមួយប្រព័ន្ធភ្លើង AC និង DC Fast Charging ដែលមានកម្លាំង 125kWh ផងដែរ។ 

សម្រាប់មុខងារកំនត់ក្នុងការបើកបរ ឬ Drive-mode  វិញ គឺមាន 6 ដូចជា Rock, Mogul, Mud, Sand, Dirt និង Auto ជាដើម។ ចំពោះការដឹក និងអូសសណ្តោនទំងន់វិញ នៅលើម៉ូដែលអគ្គិសនី HiLux Travo-e អាចដឹកបានទំងន់ 750kg និងអូសសណ្តោងទំងន់បាន 1,500kg។ ចំនែកម៉ូដែលប្រើម៉ាស៊ីនប្រភេទ dual-cab វិញអាចដឹកបាន 1 តោន និងអូសសណ្តោងបាន 3.5 តោនដូចជំនាន់មុនដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម