
iCaur V27 ដែលជាឡានអគ្គិសនីស៊េរីថ្មីរាងជ្រុងរបស់ Chery Automobile នឹងមានការដាក់សម្ពោធនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 21 ខែវិច្ឆិកានៅក្នុងព្រឹត្តិការណ៌ Guangzhou Auto Show ខាងមុខនេះហើយ។ ម៉ូដែលថ្មីនេះ មានរូបរាងធំជាង V23 ដូច្នេះជាមួយនិងវត្តមាននៅពេលនេះ iCaur V27 SUV នឹងក្លាយជាឡានស៊េរីថ្មីរាងជ្រុងដែលមានទំហំធំ ហើយថែមទាំងជាម៉ូដែលថ្មីដែលមានការបំពាក់នូវប្រព័ន្ធម៉ាស៊ីន និងម៉ូទ័ររួមគ្នាទៀតផង។
ឡានស៊េរីថ្មី iCaur V27 នេះមានការឌីស្សាញរូបរាងដូចជាប្រអប់ជ្រុងមួយ ប៉ុន្តែមានការច្នៃប្រឌិតជាមួយនិងភាពប្រណិតតែតាមបែបទាន់សម័យ។ ផ្នែកខាងមុខ ចំហៀង និងខាងក្រោយ គឺមានការឌីស្សាញជាមួយនិងកាងធំៗផុសចេញពីតួខណៈដែលខាងក្រោយគឺមានកង់សាកួរ ដែលបញ្ជាក់យ៉ាងច្បាស់ថា ម៉ូដែលថ្មីនេះ គឺឌីស្សាញជាពិសេសសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ធ្វើការបើកបរនៅលើផ្លូវ Off-Road។ ឡានស៊េរីថ្មី iCaur V27 មានតួខ្លួនប្រវែង 4,909mm ទទឹង 1,976mm និងកំពស់ 1,894mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 2,910mm។

និយាយរួមទៅម៉ូដែលនេះ គឺស្ថិតក្នុងស្រឡាយ mid-to-large SUV category។ សម្រាប់ផ្នែកខាងក្នុងឡាននេះ គឺនៅមិនទាន់បានការទម្លាយចេញនៅឡើយទេ ប៉ុន្តែមានការព្យាករណ៌ថា សម្រាប់ម៉ូដែល high-spec trims អាចនឹងមានការប្រើប្រាស់នូវ lidar សម្រាប់ជំនួយដលប្រព័ន្ធបើកបរ ដែលមានការគាំទ្រដោយឈីប Horizon Robotics chips។
.jpg)
ឡានស៊េរីថ្មី iCaur V27 ដំណើរការនៅលើម៉ាស៊ីនសាំងចំនុះ 1.5 លីត្រ និងមានអមដំណើរដោយម៉ូទ័រ ហើយនិងមានប្រភេទ RWD និង FWD មានកម្លាំង 335kW។ សម្រាប់សមត្ថភាពនៃប្រើប្រាស់វិញ ឡាននេះ អាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 200km តាមស្តង់ដារ CLTC ខណៈដែលសាកភ្លើងពេញ និងចាក់សាំងពេញអាចបើកបានចម្ងាយដល់ទៅ 1,000km។
.jpg)
iCaur V27 គឺជាម៉ូដែលស្ថិតក្នុងស្រឡាយ Mid-Large All-Terrain SUV របស់ Chery ដែលអាចនឹងមានតម្លៃចន្លោះពី 200,000 យ៉ន់ទៅ 250,000 យ៉ន់ ប្រហាក់ប្រហែល 27,800 ដុល្លារទៅ 34,700 ដុល្លារ។ ឡាននេះ នឹងក្លាយជាគូរប្រជែងជាមួយនិង BYD Fang cheng bao 5 ហើយនិង Great Wall Tank 700 Hi4-T នៅលើទីផ្សារប្រទេសចិន។ តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានបន្ថែមថា សង្វាក់ផលិតកម្មទៅឡានថ្មីនេះ អាចនឹងធ្វើឡើងបន្ទាប់ពីការដាក់បង្ហាញក្នុងព្រឹត្តិការណ៌ Guangzhou នាពេលខាងមុខនេះរួចរាល់។





