
នៅពេលនេះរថយន្តស៊េរីថ្មី Nissan Teana ដែលជាម៉ូដែលរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេក្នុងលោកដែលគាំទ្រនូវប្រព័ន្ធដំណើរការក្នុងកាប៊ីន HarmonyOS Cockpit របស់ Huawei ត្រូវបានគេបង្ហាញចេញនូវផ្នែកខាងក្នុងកាប៊ីនជាផ្លូវការណ៌ហើយ។តាមរយៈនៃការឌីស្សាញខាងលើនេះ 90% មើលទៅពិតជាមានភាពស្រទន់និងមានភាពរលោងទាក់ទាញខ្លាំងមែនទែនហើយជាពិសេសនៅលើឡាននេះគឺមានការតម្លើងនូវប្រព័ន្ធប្រតិបត្តិការណ៌ Huawei HarmonySpace 5 cockpit system រួមជាមួយនិង Huawei Sound audio ថែមទៀតផង។
សម្រាប់ប្រព័ន្ធកាប៊ីនឆ្លាតវៃនេះគឺដំណើរការបញ្ជាដោយដៃចង្កូតដែលមានតម្លើងនូវមុខងារប្រើប្រាស់ជាច្រើនហើយនៅក្នុងនោះក៏មានការបំពាក់នូវអេក្រង់ឌីជីថលទំហំ 10.25 អ៊ីងរូមជាមួនិងអេក្រង់កំសាន្តទំហំ 15.6 អ៊ីងដែលជាប្រភេទ Huawei smart display មានការគាំទ្រដោយប្រព័ន្ធ HarmonySpace 5 ផងដែរ។នៅលើប្រព័ន្ធនេះក៏មានការដាក់អោយប្រើប្រាស់ AI និងការបញ្ជាដោយសម្លេងរួមនិង AI-powered smart search voice navigation និង smartphone connectivity ផងដែរ។និយាយពីប្រព័ន្ធសម្លេងវិញគឺមានការប្រើប្រាស់នូវ Huawei Sound system និងមានឧបាល័រចំនួន 17 គ្រាប់។

ទាក់ទងទៅនឹងផ្នែកខាងក្រៅវិញឡានថ្មីនេះគឺមានការឌីស្សាញផ្នែកខាងមុខយកតាមគំរូព Nissan classic V-Motion និងមានចង្កៀងថ្មី “Cosmic Twin Star” LED ដែលឌីស្សាញរូមបញ្ចូលនូវស្ទីលថ្មីមើលទៅទាក់ទាងខ្លាំងមែនទែន។អ្វីដែលពិសេសនោះ Headlights នៅលើរថយន្តនេះអាចបំភ្លឺបានដល់ទៅ 230 ម៉ែត្រ។មួយវិញទៀតផ្នែកខាងមុខនេះក៏មានការឌីស្សាញជាមួយនូវមុខងារកាត់បន្ថយសម្លេងខ្យល់ថែមទៀតផង។

សូមជំរាបថាកាលពីរាត្រីថ្ងៃទី 16 ខែតុលា Dongfeng Nissan ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន Dongfeng Motor Group និង Nissan បានប្រារព្ធខួបលើកទី 40 ជាមួយការដាក់បង្ហាញនូវរថយន្តស៊េរីថ្មី Nissan Teana គឺជាម៉ូដែលរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេក្នុងលោកដែលគាំទ្រនូវប្រព័ន្ធដំណើរការក្នុងកាប៊ីន Harmony Cockpit របស់ Huawei។រថយន្តស៊េរីថ្មីទាំងពីរម៉ូដែលរបស់ Dongfeng Nissan នឹងត្រូវបង្ហាញផ្លូវការណ៍នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

Nissan Teana ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាជារថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេក្នុងលោកដែលគាំទ្រនូវប្រព័ន្ធ HarmonyOS តាមរយះកម្មវិធី HarmonySpace 5 Cockpit និងប្រព័ន្ធសំឡេង Huawei Sound System។ Teana ត្រូវបានគេរំពឹងថានឹងចេញលក់ផ្លូវការណ៍នៅត្រីមាសទី 4 ឆ្នាំ 2025 ដែលអាចនឹងមានតម្លៃចាប់ពីខ្ទង់ 160,000 យ៉ន់ទៅ 180,000 យន់នៅទីផ្សារប្រទេសចិន។ជាមួយការប្រើប្រាស់នូវប្រព័ន្ធមុខងារ Altima ថ្មីនៅលើភាសាឌីស្សាញ V-Motion Language ធ្វើឲ្យ Nissan Teana មានប្រវែងតួរខ្លួន 4,929mm/ទទឹង 1,850mm/ កំពស់ 1,447mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,825mm។រថយន្ត sedan ថ្មីនេះមានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch និង 19-inch។

Nissan Teana នឹងដំណើរការនៅលើម៉ាស៊ីន 2.0T ភ្ជាប់ជាមួយប្រព័ន្ធ VC-Turbo ដែលអាចផលិតកម្លាំងបាន 243 សេះនិងកម្លាំងរមួល 371Nm ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ CVT មាន 8 វគ្គ។ជាមួយគ្នានេះ Nissan ក៏ត្រូវបានគេរំពឹងថាមានគម្រោងក្នុងការប្រកាសចេញឡាន Pickup ម៉ូដែល Nissan Z Nismo នៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026 ផងដែរ៕





