no-alternative title
no-alternative title

Hyundai EO ឡានអគ្គិសនី SUV ស៊េរីថ្មីប្រកាសចេញលក់ផ្លូវការណ៍ជាមួយតម្លៃ $16,000

នៅទីបំផុតឡានអគ្គិសនី SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Beijing Hyundai ម៉ូដែល EO Elexio បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយជម្រើស 3 ម៉ូដែលផ្សេងគ្នាគឺ Fun, Smart និង Tech ដោយមានតម្លៃខ្ទង់ $16,800, $18,200 និង $21,000 Hyundai EO ត្រូវបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងឡានអគ្គិសនីប្រភេទ E-GMP របស់ Hyundai ផ្ទាល់តែម្តង។


រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនីស៊េរីថ្មីនេះគឺស្ថិតនៅក្នុងប្រភេទឡាន Compact Electric SUV ដោយវាមានបណ្តោយ 4,615mm/ ទទឹង 1,875mm/ កំពស់ 1,675mm 1,698mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,750mmនៅផ្នែកក្បាលរបស់ Hyundai EO មានការឌីស្សាញឡើងបែបប្រណិតទាក់ទាញទាន់សម័យជាមួយនឹងចង្កៀងបំភ្លឺប្រភេទ LED ដែលមានបង្កប់ខាងក្នុងដោយចង្កៀង LED ម្ខាង 4 គ្រាប់ជាមួយនឹងអំពូល Daytime running light មួយបន្ទាត់អូសកាត់នៅផ្នែកខាងក្រោម។

ចំនែកភ្នែកខាងក្រោយមានការឌីស្សាញទាក់ទាញជាមួយ spoiler ស្លាកសញ្ញា Hyundai នៅកណ្តាលស្លាកឈ្មោះElexioរួមនឹងបណ្តុំចង្កៀង LED ឌីស្សាញរាងស្នែងក្របីភ្ជាប់ពីម្ខាងទៅម្ខាង។ចំនែកដៃទ្វារជាប្រភេទដៃទ្វារលាក់ Hidden door handle។ នៅផ្នែកកាប៊ីនខាងក្នុងរបស់ Beijing Hyundai EO មានបំពាក់មកជាមួយអេក្រង់ទ្រវែងមានទំហំដល់ 27-inch កម្រិតបង្ហាញ 4K ជាប្រភេទ Dual-like Screen ដែលចែកជាអេក្រង់សម្រាប់ការកម្សាន្តនិងអេក្រង់សម្រាប់អ្នករួមដំណើរ។

បន្ថែមពីនេះវាក៏មានអេក្រង់ LCD Instrument Cluster សម្រាប់ភ្ជាប់បញ្ជាទៅកាន់មុខងារបង្ហាញលើកញ្ចក់ដំបូលមុខ Head up display ហើយនៅស្នូលកណ្តាលមានកន្លែងដាក់របស់របរកន្លែងដាក់កែវទឹកបួននិងមាន Wireless Charging Pad ផងដែរលើសពីនេះ Hyundai EO ក៏មានដំឡើងមកជាមួយប្រពូន្ធបំពងសំឡេង Bose sound system, ដំបូល panoramic sunroof ភ្ជាប់ជាមួយមុខងារការពារកម្តៅ electric sunshade, ស្រទាប់កញ្ចក់កាត់បន្ថយសំឡេង double-layer acoustic glass ព្រមជាមួយមុខងារកំនត់ការបើកបរមួយចំនួនទៀត។


 

ទាក់ទងនឹងប្រព័ន្ធដំណើរការវិញ Beijing Hyundai EO មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយនិងម៉ូទ័រពីរ។ដោយម៉ូដែលប្រើម៉ូទ័រមួយមានកម្លាំង 165kW (215hp) រីម៉ូដែលប្រើម៉ូទ័រពីរមានកម្លាំងសរុប 233kW (312hp)ហើយអនុភាពនៃម៉ូទ័ររបស EO បានទទួលថាមពលពីកញ្ចប់ថ្ម lithium iron phosphate battery packs ដែលមានជម្រើសទំហំ 64.2 kWh និង 88.1 kWhសម្រាប់ការសាកភ្លើងពេញម្តងអាចធ្វើការបើកបរបានចម្ងាយ 518km, 540km, 590km, 692km, និង 722km ទៅតាមជម្រើសម៉ូដែលឬទំហំកញ្ចប់ថ្មរៀងៗគ្នា៕


 

ព័ត៌មានពាណិជ្ជកម្ម