no-alternative title
no-alternative title

BYD Atto 2 PHEV ថ្មីអាចជិះបានជាង 1,000km ត្រៀមចេញលក់ឆាប់ៗនៅលើទីផ្សារ

ក្រុមហ៊ុន BYD ត្រៀមចេញលក់ឡានអគ្គិសនីប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 EV នៅទីផ្សារប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗខាងមុខនេះស្របពេលជាមួយគ្នានេះបើតាមសាខាក្រុមហ៊ុន BYD នៅចក្រភពអង់គ្លេសក៏បានបញ្ជាក់ថា BYD Atto 2 ក៏នឹងមានបញ្ចូលនូវម៉ូដែលថ្មីជាប្រភេទម៉ាស៊ីនសាំងលាយអគ្គិសនី Plug-in-hybrid មួយទៀតផងដែរដែលហៅថាAtto 2 DM-i PHEVហើយឡាន Small-PHEV SUV ថ្មីអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 90km និងដល់ 1,020km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញ


រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណា BYD មិនបានបញ្ជាក់ព័ត៌មានលម្អិតទាក់ទិននឹង Atto 2 DM-i PHEV នោះទេគ្រាន់តែបង្ហើបថាវានឹងមានមកជាមួយកញ្ចប់ថ្មពីរទំហំផ្សេងៗគ្នារយះចម្ងាយបើកបរខុសគ្នានិងអនុភាពកម្លាំង (Powertrain) ខុសគ្នាការបើកបរបានរយះចម្ងាយឆ្ងាយដល់ 90km ដោយប្រើថាមពលថ្មសុទ្ធគឺធ្វើឲ្យ Atto 2 ក្លាយជារថយន្ត PHEV ដែលបើកបរដោយប្រើថាមពលថ្មបានឆ្ងាយជាងគេក្នុងទីផ្សារអឺរ៉ុប

បើធៀបការឌីស្សាញ Atto 2 PHEV ជាមួយ Atto 2 EV គឺមានលក្ខណៈខុសគ្នាបន្តិចដោយម៉ូដែល PHEV ត្រូវបានធ្វើការកែប្រែឌីស្សាញផ្នែកខាងមុខថ្មីឡើងវិញទៅលើរបាំងការពារខាងមុខមានរន្ធលំហូរខ្យល់នៅសងខាងនិងមានរំលេចដោយដែលពណ៌ទឹកប្រាក់នៅលើប៉ាណាខាងក្រោមជាដើមចំនែកផ្នែកកន្ទុយក្រោយក៏ត្រូវបានធ្វើការឌីស្សាញឡើងថ្មីផងដែរ។


ចំពោះលក្ខណៈសម្បត្តិលម្អិតរបស់ Atto 2 Series ថ្មីត្រូវបានគេរំពឹងថា BYD នឹងបញ្ចេញលម្អិតនៅចុងឆ្នាំ 2025 ដែលក្រុមហ៊ុនត្រៀមដាក់ឲ្យដំណើរការបើកបរសាកល្បងនៅទឹកដីអឺរ៉ុបឆាប់ៗខាងមុខនេះ។នៅពេលដែលAtto 2 DM-i ស៊េរីថ្មីនេះចេញលក់នៅចក្រភពអង់គ្លេសម៉ូដែលនេះនឹងក្លាយជារថយន្ត plug-in hybrid តែមួយគត់ដែលពុំមានដៃគូប្រគូតប្រជែងនៅទីនោះ។

 

ហើយនៅពេលទៅដល់ទឹកដីអូស្ត្រាលី BYD Atto 2 DM-i ក៏គ្មានដៃគូប្រគូតប្រជែងដូចគ្នាព្រោះថាបច្ចុប្បន្នរថយន្ត Compact SUV ដែលមាននៅទីផ្សារអូស្ត្រាលីដូចជា Chery Tiggo 4, GWM HavalJolion, Honda HR-V, Hyundai Kona, Nissan Qashqai និង Toyota Corolla Cross គឺប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន hybrid ដោយមិនមែនជាប្រភេទ Plug-in hybrid នោះទេ។


 

យ៉ាងណាមិញក៏មាន Compact SUV ផ្សេងទៀតដូចជា Alfa Romeo Tonale, Cupra Formentor, និង Mercedes-Benz GLA ដែលប្រើប្រាស់ប្រព័ន្ធ Plug-in-hybrid ប៉ុន្តែម៉ូដែលទាំងនេះគឺមានតម្លៃថ្លៃដល់ទៅជិត $45,000 ឯណោះថ្ងៃជាងAtto 2 PHEV ច្រើនបើទោះ BYD មិនទាន់បញ្ជាក់តម្លៃរបស់Atto 2 DM-i ថ្មីរបស់ខ្លួនក៏ដោយប៉ុន្តែសម្រាប់ម៉ូដែល Atto 2 EV ត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃប្រហែល $30,000 នៅទីផ្សារអូស្ត្រាលី

 

ព័ត៌មានពាណិជ្ជកម្ម