no-alternative title
no-alternative title

Xiaomi បញ្ចេញនូវម៉ូដែលពិសេស Champion Edition សម្រាប់ស្មាតហ្វូនស៊េរីថ្មី Redmi K90 Pro Max

នៅថ្ងៃនេះ ក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi បានសម្រេចបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី K90 Pro Max ម៉ូដែលពិសេសមួយដែលមានឈ្មោះថា Champion Edition។ ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូនស្ថិតនៅក្នុងស្រឡាយស្មាតហ្វូថ្នាក់ប្រណិត និងជាសមាជិកថ្មីមួយទៀតសម្រាប់ត្រកូលស្មាតហ្វូន Redmi K90 Pro Max។ វត្តមានរបស់ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺជាការរួមបញ្ចូលគ្នាទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយនិងប្រណិតភាពនៃការឌីស្សាញដែលមាននៅលើរថយន្តបែបប្រណិត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយការផ្លាស់ប្តូរដ៏ធំបំផុតទៅលើម៉ូដែលពិសេសនេះ ត្រូវបានគេមើលឃើញថា គឺទៅលើការឌីស្សាញរូបរាងតែម្តង។ ក្រុមហ៊ុន Xiaomi បានសហការជាមួយក្រុម Squadra Corse របស់ Automobili Lamborghini បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី ម៉ូដែលពិសេស Champion Edition របស់ K90 Pro Max នេះ ដោយធ្វើការឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យាថ្មី ប្រណិតភាព ហើយនិងកីឡាផងដែរ។ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវឡូហ្គោ Lamborghini នៅខាងក្រោយយ៉ាងទាក់ទាញជាទៅបំផុត។ 

 

នៅលើស្មាតហ្វូនម៉ូដែលពិសេសនេះ គឺនៅតែរក្សានូវប្រព័ន្ធសមម្លេង 2.1 speaker ប៉ុន្តែត្រូវបានជំនួសនូវឡូហ្គោ Bose រួមជាមួយនឹងស្លាកឡូហ្គោ Redmi វិញ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវប្រអប់ពិសេសដែលមានសម្បកការពារស្មាតហ្វូន និងឆ្នាំងសាកដែលមានការឌីស្សាញទម្រង់ Lamborghini ផងដែរ។ សម្រាប់ផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះ គឺរក្សាដដែលនោះគឺបន្ទះឈីប Snapdragon 8 Elite Gen 5 SoC និងមានថាមពលថ្មទំហំ 7560mAh។ ដូចគ្នាទៅនឹងស្មាតហ្វូន Redmi K90 Pro Max ផងដែរ ស្មាតហ្វូននេះបំពាក់នូវ  5x periscope telephoto ។ 

ជាមួយនិងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro Max Automobili Lamborghini Squadra Corse Champion Edition នៅក្នុងប្រទេសចិននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយបានដាក់លក់នៅក្នុងតម្លៃ 5,299 យ៉ន់ (ឬ 771 ដុល្លារអាមេរិក)សម្រាប់ទំហំ 16GB+1TB ហើយស្មាតហ្វូននេះ អាចរកទិញបានហើយនៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម