
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហាញញថា BYD Tang L រថយន្ត SUV 7-កៅអីកំលាំង 1,086 សេះនឹងប្រកាសចេញនៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មីថា Atto 8។សូមជំរាបថារថយន្ត Crossover ថ្មីនេះគឺមានការបង្ហាញចេញកាលពីថ្មីៗនេះនៅក្នុងព្រឹត្តិការណ៌ Tashkent International Auto Show 2025 នៅប្រទេសអ៊ូបេគីស្ថានជាមួយនិងម៉ូដែល BYD M9 និង BYD Seal 6។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា BYD Tang L ថ្មីនេះគឺបានប្រកាសចេកនៅលើទីផ្សារប្រទេសចិនកាលពីខែមេសាឆ្នាំ 2025 ដោយម៉ូដែលនេះស្ថិតនៅក្នុងស្រឡាយ Dynasty-series flagship SUV ដែលមានការដាក់លក់នៅចិនជាមួយនិងតម្លៃចាប់ពី 229,800 យ៉ន់ទៅ 289,800 យ៉ន់ដែលប្រហាក់ប្រហែល 32,250 ដុល្លារទៅ 40,665 ដុល្លារ។សម្រាប់ម៉ូដែល BEV គឺមានម៉ូទ័រកម្លាំង 810 kW។

យោងតាមរបាយការណ៌ China EV DataTracker បានអោយដឹងថាចាប់ពីខែមេសា 2024 មកដល់ខែមករា 2025 កន្លងទៅនេះឡាន BYD Tang L លក់បាន 30,387 គ្រឿងនៅលើទីផ្សារប្រទេសចិន។នៅថ្ងៃនេះមានការបញ្ជាក់ថាឡានេះនឹងបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី Atto 8។

សម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធគឺមានពីរជម្រើសម៉ូដែលមានម៉ូដែលប្រើម៉ូទរ័អគ្គិសនីមួយឬប៉ុងមួយ (RWD) មានកំលាំង 500kW ឬ 670 សេះរីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរឬប៉ុងពីរ (4WD) មានកំលាំង 810kW ឬ 1,086 សេះដោយវាបានរួមបញ្ចូលគ្នានូវប្រព័ន្ធម៉ូទ័រខាងមុខកំលាំង 230kW និងម៉ូទ័រខាងក្រោយមានកំលាំង 580kW ជាប្រភេទ TZ210XYW synchronous permanent magnet e-motorមានល្បឿន rpm ដល់ 30,000។ចំនែម៉ូដែល Plug-in-hybrid វិញក៏មានជម្រើសពីរផ្សេងគ្នាផងដែរគឺជម្រើសប្រើប្រព័ន្ធបច្ចេកវិទ្យា DM-i និង DM-p។

ម៉ូដែល Tang L DM-i ដំណើរការលើម៉ាស៊ីនទំហំ 1.5-liter កំលាំង 154 សេះនិងភ្ជាប់ដោយម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។ចំពោះម៉ូដែល Tang L DM-p បានបន្ថែមនៅម៉ូទ័រកំលាំង 200kW មួយទៀតដើម្បីបង្កើននូវអនុភាពកំលាំងកាន់តែអស្ចារ្យក្នុងការបើកបរ។

BYD Tang L គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត ultra-high-voltage platform មានកំលាំងដល់ 1000V ព្រមទាំងគាំទ្ររន្ធសាកភ្លើងល្បឿនចំនួនពីរ dual-gun fast charging ដែលអាចដោតសាកភ្លើងក្នុងពេលដំណាលគ្នាដើម្បីកាត់បន្ថយថេរវេលាក្នុងការសាកភ្លើង។បើតាមរបាយការណ៍បាននិយាយថាការសាកភ្លើងពី 10% ទៅ 80% ចាយពេលប្រមាណតែ 10 នាទីប៉ុណ្ណោះនៅពេលសាកតាមបង្គោលសាកភ្លើងកំលាំង 120kW ទោះបីជាស្ថិតនៅក្នុងស្ថានភាពសីតុណ្ហភាពក្រោមដក 30 អស្សាក៏ដោយ។នៅផ្នែកខាងក្នុងរបស់ Tang L រំលេចដោយពណ៌ចំនួនពីរ dual-tone color ដែលមានពណ៌ទឹកក្រូចនិងប្រផេះ។រថយន្ត SUV 7-កៅអីស៊េរីថ្មីនេះមានការរៀបចំកៅអីជាទម្រង់ 2+3+2។

រថយន្តនេះមានអេក្រង់កម្សាន្តទំហំ 15.6-inch និងប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ (AR-HUD) ផងដែរ។សម្រាប់ដៃចង្កូតវិញត្រូវបានរចនាជាទម្រង់អក្សរ D ឬ D-shaped steering wheel, ប្រព័ន្ធរន្ធម៉ាស៊ីនត្រជាក់ជាប្រភេទ Hidden air-conditioning outlet និងប្រអប់កណ្តាលមានបង្កប់នូវប៊ូតុង Physical Button សម្រាប់ចុចបញ្ជាមុខងារមួយចំនួន, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែក៏ដូចជាទូរទឹកកកសម្រាប់អ្នកអង្គុយកៅអីជួរទីពីរផងដែរ។ BYD Tang L មានបណ្តោយប្រវែង 5,040mm/ ទទឹង 1,996mm/ កម្ពស់ 1,670mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mm។នៅឃ្លប់គូទក្រោយរបស់ Tang L អាចផ្ទុកទំងន់បាន 675 លីត្រ និងដល់ 960 លីត្រ នៅពេលបត់កៅអីជួរទីបី ហើយអាចដល់ 1,960 លីត្រនៅពេលបត់កៅអីជួរទីបី។
៕





