
នៅថ្ងៃនេះ Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានប្រកាសចេញនូវឡានថ្មី Long Range Edition ម៉ូដែល Bao 5 SUV របស់ខ្លួនជាមួយនិងជម្រើស 4 ម៉ូដែល ដែលមានសមត្ថភាពអាចបើកបរបានជាមួយអគ្គិសនីសុទ្ធបាន 210 km។ ឡានថ្មីនេះ មានតម្លៃចាប់ពី 269,800 យ៉ន់ ដែលប្រហែល 37,800 ដុល្លារ ទៅ 329,800 យ៉ន់ ដែលប្រហាក់ប្រហែល 46,200 USD ដុល្លារ។ សម្រាប់វត្តមាន Bao 5 ជំនាន់ថ្មីនេះ គឺមានពង្រឹងទៅលើបច្ចេកវិទ្យាថ្មីជាច្រើន ដែលក្នុងនោះមានដួចជា DMO+ platform, Huawei Qiankun Intelligent Driving ADS 4 ហើយក៏នឹងមានការអាប់ដែទោលើ BYD intelligent ecosystem ទៀតផង។
ជាមួយនិងការតម្លើងនូវប្រព័ន្ធ DMO+ Platform ថ្មីនេះ នឹងអាចអោយម្ចាស់ឡាន Bao 5 នេះ ធ្វើការអាប់ដែត OTA បានដោយខ្លួនឯងហើយfថែមទំាងអាចធ្វើគ្រប់គ្រងទៅលើការកំណត់ល្បឿនបានជាក់លាក់ជាងមុននៅពេលបើកបរនៅគ្រប់ស្ថានភាពផ្លូវ។ ចំពោះប្រព័ន្ធជំនួយការបើកបរឆា្លតវៃវិញ នៅលើ Fang Cheng Bao Bao 5 ពេលនេះ មានការប្រើប្រាស់នូវ Qiankun Edition ដែលមានការអាបដែតដល់ Huawei Qiankun Intelligent Driving ADS 4 ហើយ។
.jpg)
ប្រព័ន្ធនេះ គឺមានការទ្រទ្រង់បានជាមួយនិងប្រព័ន្ធបើកបរស្វ័យប្រវត្តិនៅលើ cloud-based autonomous learning និង evolution ដែលធានាបានទៅលើការប្រើប្រាស់ប្រព័ន្ធនៅលើរថយន្តនេះ កាន់តែមានសំបូរបែប។ នៅលើរថយន្តនេះ ក៏មានការអាប់ដែតទៅលើ “Parking Space ទៅកាន់ Parking Space 2.0” ខណៈដែលប្រព័ន្ធe active safety ក៏នឹងបង្កើនទៅលើ “All-Dimensional Anti-Collision System CAS 4.0.” ផងដែរ។
.jpg)
សម្រាប់ការប្រើប្រាស់មុខងារ Off-Road វិញ នៅលើឡាននេះ មានការប្រព័ន្ធបូមថ្មី DiSus-P intelligent សម្រាប់ជួយគ្រប់គ្រងទៅលើតួរថយន្តបានកាន់តែប្រសើរជាងមុន។ ហើយបន្ថែមពីនេះនៅលើឡាននេះ ក៏មានមុខងារសុវត្ថិភាពជាច្រើនទៀតដូចជាង Active pre-scanning និង four-wheel linkage functions ជាដើម។
.jpg)
ក្រឡេកមើលទៅលើក្នុងកាប៊ីនវិញ គឺមានការឌីស្សាញាមានលក្ខណៈប្រណិត ហើយនិងមានភាពទំលាយជាងមុន ព្រមទាំងមានការបំពាក់នូវប្រព័ន្ធបញ្ជាកាន់តែទំនើប។ សម្រាប់វត្តមានរបស់ Bao 5 ថ្មីនេះដែរ ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវជម្រើស 5 ពណ៌ និងខាងក្នុងមានជម្រើស 3 ពណ៌។ ឡាននេះ មានកង់ទំហំ18 អ៊ីង និង 20 អ៊ីង រួមនិងប្រព័ន្ធបើកបរនៅខាងក្រោយមានជម្រើសពណ៌ខៀវ។





