no-alternative title
no-alternative title

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Galaxy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Auto បានប្រកាសថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវ Starshine 6 hybrid sedan នៅថ្ងៃទី 30 ខែតុលានេះហើយ ដែលម៉ូដែលនេះ គឺជាឡានថ្មីមួយមានតម្លៃធូជាងគេបំផុតសម្រាប់ទីផ្សារប្រទេសចិន។ បើមើលទៅលើការបង្ហោះនៅលើ Weibo របស់ក្រុមហ៊ុននេះបានអោយដឹងថា Starshine 6 គឺជាឡានថ្មីដែលនឹងនាំមុខគេនៅលើទីផ្សារសម្រាប់ត្រកូល electric hybrid family sedans។ គួរពញ្ជាក់ថា Starshine 6 ត្រូវបានក្រុមហ៊ុន Pre-sales កាលពីថ្ងៃទី 26 កញ្ញា ជាមួយនិងជម្រើស 5 ម៉ូដែល និងមានតម្លៃចាប់ពី 85,800 យ៉ន់ ($12,040),  93,800 យ៉ន់, 99,800 យ៉ន់, 107,800 យ៉ន់ និង 118,800 យ៉ន់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏មានការដាក់លក់នៅពេលវេលាពិសេសមួយដែលមានតម្លៃត្រឹមតែ 79,800 យ៉ន់ ($11,200) ប៉ុណ្ណោះ។ Starshine 6 គឺជាឡាន Mid-Size Hybrid Sedan មានប្រវែង 4,806mm ទទឹង 1,886mm និងកំពស់ 1,490mm ហើយនិងមានកម្លាតកង់មុខក្រោយមានប្រវែង 2,756mm។ Starshine 6 ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនិងងមុខងារ Leishen AI Hybrid 2.0 technology ជំនាន់ថ្មី Geely ដែលមានម៉ាស៊ីន 1.5L និងគាំទ្រដោយម៉ូទ័រអគ្គិសនី។

ឡានថ្មីនេះ ស៊ីប្រេងត្រឹមតែ 2.8 លីត្រប៉ុណ្ណោះ ក្នុងចម្ងាយ 100km ហើយនិងអាចបើកបរបានចម្ងាយដល់ទៅ 1700km តាមស្តង់ដារ CLTC នៅពេលដែលចាក់សាំងពេញម្តង និងសាកថ្មពេញម្តងនេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Geely។ 

 

Galaxy Starshine 6 ប្រើប្រាស់កង់ទំហំ 16 អ៊ីង ឬ 17 អ៊ីង និងមានការបំពាក់នូវប៊ូមខាងមុខ McPherson ហើយនិង Torsion Beam នៅខាងក្រោយ។ និយាយពីការឌីស្សាញខាងក្នុងរបស់ Geely Galaxy Starshine 6 នេះ គឺមានជម្រើស 3 ពណ៌ ដូចជា ខ្មៅ និង ខ្មៅលាយត្នោត ហើយនិងខ្មៅលាយស។ សម្រាប់អេក្រង់កណ្តាលគឺមានទំហំ 14.6 អ៊ីងដំណើរការដោយប្រព័ន្ធ Flyme Auto OS ហើយនៅលើឡាននេះ ក៏មានការគាំទ្រដោយ មុខងារ HiCar និង CarLink ថែមទៀតផង។ ជាមួយគ្នានេះ សម្រាប់អេក្រង់ឌីជីដលនៅពីក្រោយដៃចង្កូត គឺមានទំហំ 10.25-អ៊ីង LCD។ Starshine 6 ក៏មានការតម្លើងនូវបច្ចេកវិទ្យាសាកស្មាតហ្វូន 50W wireless ផងដែរ។

Galaxy Starshine 6 ដំណើរការជាមួយនិងប្រព័ន្ធ G-Pilot H3 ដែលមានការគាំទ្រដោយកាមេរ៉ា 11 គ្រាប់ និង Millimeter-Wave Radars ចំនួន 3 គ្រាប់ ហើយនិងសិនស័រ Ultrasonic Radars 12 គ្រាប់ ដែលមានការគាំទ្រដោយបន្ទះឈីប Horizon Robotics J6M ជាមួយនិង 128 TOPS ទៀតផង។ ប្រព័ន្ធខាងលើនេះ អាចជួយបានទៅលើ High-Speed NOA, Urban NOA និងជំនួយដល់អ្នកប្រើប្រាស់ពេលមានគ្រាអាសន្នបានទៀត។ ឡាននេះ រត់បានល្បឿន 150 km/h។ 

Geely Galaxy Starshine 6 ម៉ូដែល PHEV នេះ គឺមានមកជាមួយម៉ាស៊ីន EM 2.0 powertrain ចំនុះ 1.5 លីត្រ កម្លាំង 82 kW (110 សេះ) ហើយនិងមានម៉ូទ័រ 120 kW (160 សេះ) ព្រមទាំងមានអាគុយទំហំ 8.5 kWh LFP អាចរត់ជាមួយអគ្គិសុទ្ធចម្ងាយ 60km។ សម្រាប់ម៉ូដែលតម្លៃខ្ពស់ជាងនេះ គឺមានអាគុយទំហំ 17kWh LFP អាចរត់បានចម្ងាយ 125k។ ឡាននេះស៊ីប្រេងត្រឹមតែ 2.8 លីត្រប៉ុណ្ណសម្រាប់ចម្ងាយ 100 km។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន