no-alternative title
no-alternative title

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ម៉ាករថយន្ត Fang Cheng Bao របស់ BYD បានប្រកាសចេញលក់រថយន្ត SUV ជម្រើស 5-កៅអីនៃម៉ូដែល Bao 8 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន ដោយមានជម្រើសពីរម៉ូដែល មានតម្លៃចាប់ពី $53,200 ដល់ $56,000។ Fang Cheng Bao Bao 8 ម៉ូដែល 5 កៅអីថ្មីនេះ គឺជាជម្រើសចុងក្រោយបន្ទាប់ពីការចេញលក់ម៉ូដែល 6 កៅអី និង 7 កៅអី។ ឡាន off-road SUV ម៉ូដែលថ្មីនេះ គាំទ្រប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Qiankun intelligent driving ពីក្រុមហ៊ុន Huawei ដែលប្រតិបត្តិការជាមួយនឹងសែនស័រ LiDAR នៅលើដំបូងខាងមុខ។ ជាមួយគ្នានេះ BYD Fang Cheng Bao ក៏មានជម្រើសពណ៌បៃតងថ្មីហៅថា Lake Green ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចូលមកផ្នែកកាប៊ីនខាងក្នុងរបស់ Fang Cheng Bao Bao 8 មានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 17.3-inch, អេក្រង់ខាងមុខអ្នករួមដំណើរកៅអីខាងមុខទំហំ 12.3-inch ព្រមទាំងមានមុខងារបាញ់បង្ហាញលើកញ្ចក់ដំបូលមុខ AR-HUD ទំហំ 50-inch ថែមទៀតផង។ ជាមួយគ្នានេះនៅផ្នែកខាងក្នុងក៏មានជម្រើសពណ៌ប្រផេះថ្មីហៅថា Snow Hidden Grey។

សម្រាប់អេក្រង់កម្សាន្តមានការគាំទ្រនូវមុខងារ DiLink 150 គាំទ្រដំណើរដោយបន្ទះឈីប BYD 9000 chip ភ្ជាប់ដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ AI large models ក៏ដូចជាមុខងារ “Fang Hua” ដែលអាចភ្ជាប់កម្មវិធីស្មាតហ្វូន Huawei ទៅកាន់ប្រព័ន្ធរបស់រថយន្តបានផងដែរ។

 

Fang Cheng Bao Bao 8 មានប្រវែងដងខ្លួន 5,195mm/ទទឹង 1,994mm/ កំពស់ 1,875mm និងគម្លាតចន្លោះកង់មុខកង់ក្រោយ 2,920mm។ ហើយការផ្លាស់ប្តូរពីការដំឡើងកៅអី 3 ជួរមកនៅត្រឹម 2 ជួរស្មើរនឹង 5 កៅអី បានផ្តល់នូវភាពទូលាយកាន់តែខ្លាំងនៅផ្នែកខាងក្នុង ដែលផ្នែកឃ្លប់ក្រោយអាចផ្ទុកអីវ៉ាន់បានដល់  955 លីត្រ ហើយអាចលាតដល់ 1,897mm នៅពេលកាច់បត់កៅអីជួរទីពីរចុះ។ ទៅលើប្រព័ន្ធជំនួយការបើកបរវិញ គ្រប់ម៉ូដែល Fang Cheng Bao Bao 8 ទាំងអស់ ត្រូវបានគាំទ្រដំណើរការជាមួយប្រព័ន្ធឆ្លាតវៃ Qiankun Intelligent Driving ADS 4.0  របស់ Huawei ដែលមានប្រព័ន្ធបញ្ជាមុខងារទំនើបៗដ៏សម្បូរបែបសម្រាប់ការប្រើប្រាស់។ 

ឡាន off-road SUV ប្រណិតរបស់ BYD មួយនេះ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DMO+ plug-in hybrid platform នៅលើម៉ាស៊ីន 2.0T ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ដោយម៉ូទ័រខាងមុខមានកម្លាំង 200kW និងម៉ូទ័រខាងក្រោយមានកម្លាំង 300kW ដែលសរុប កម្លាំង គឺស្មើរនឹង 550kW (738hp) ជាមួយកម្លាំងបង្វិល 760Nm ដែលផ្តល់ឲ្យ Bao 8 អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 4.8 វិនាទី។

ជាមួយគ្នានេះ Bao 8 ក៏មានមុខងារបើកបរដូចជា normal, sand, mud, និង rocks ជាដើម។ សម្រាប់កញ្ចប់ថ្មដែលប្រើនៅលើ Bao 8 SUV សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 125km ដោយប្រើអគ្គិសនីសុទ្ធ ហើយបើប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចបន្តជិះបានដល់ 1,200km ជាមួយកម្រិតស៊ីសាំងវិញ គឺ 8.5L/100km។ ឡាននេះក៏គាំទ្រមុខងារ 6kW external power discharge function ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន