no-alternative title
no-alternative title

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

នេះគឺជាឡាន Jeep Grand Wagoneer ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $62,000 ពោលគឺធូរថ្លៃជាងមុន $20,000 ខណៈស៊េរីឆ្នាំ 2025 មានតម្លៃចាប់ពីខ្ទង់ $84,000 ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 Jeep Grand Wagoneer 2026 ថ្មី នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទគឺ៖

- ទី 1 ម៉ាស៊ីនចំណុះ 3.0L Twin-turbo ទំហំ 6 ស៊ីឡាំង មានកម្លាំង 420 HP និង កម្លាំងរមួល 635 NM ដំណើរការដោយជម្រើស ប៉ុង 1 (FWD) ឬ ប៉ុង 2 (4WD)

- ទី 2 ជាប្រភេទម៉ាស៊ីន REEV ដែលជាប្រភេទម៉ាស៊ីនសាំងលាយអគ្គិសនី

យ៉ាងណាមិញ ឡាន SUV របស់អាមេរិកមួយនេះ មានបំពាក់ Option ទំនើបៗជាច្រើន ដោយក្នុងនោះរួមមាន ដូចជា សំណុំចង្កៀង LED, ផ្លិតទឹកអូតូ, យ៉ាន់កង់ទំហំដល់ 22 អ៊ីញ អមដោយប្រព័ន្ធបូមខ្យល់ Quadra-Lift Air Suspension, ឃ្លុបក្រោយអូតូ, កញ្ចក់ចំហៀងកម្តៅអូតូ និង មុខងារបញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ដៃចង្កូតស្រោបស្បែក ចុចសារ៉េអូតូ និងមានមុខងារកម្តៅ, កៅអីស្បែក Nappa ចុចសារ៉េអូតូ 24 បែប មានមុខងារក្តៅត្រជាក់, កៅអីជួរទី 2 ជាប្រភេទកៅអីធំ Captain Chair, កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ, កុងទ័របាញ់លើកញ្ចក់ និង អេក្រង់កម្សាន្ត ទំហំ 12 អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 4 តំបន់, ដំបូលកញ្ចក់ធំ Panoramic Sunroof, Speaker 19 គ្រាប់ និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ។

បើនិយាយពីមុខងារសុវត្ថិភាព និងជំនួយការបើកបរវិញ វាមានដូចជា Active Driving Assist, Adaptive Cruise Control with Stop, Blind-Spot Monitoring និង Rear Cross Path Detection ព្រមទាំង Active Lane Management, Intersection Collision Assist, សេនស័រជំនួយចូលចតមុខក្រោយ ព្រមទាំង មុខងារជំនួយចូលចតអូតូ ParkSense ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន