no-alternative title
no-alternative title

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 របស់ក្រុមហ៊ុន Chery បានក្លាយជារថយន្ត Off-road SUV ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឆ្លងកាត់ទន្លេ Yangtze ដោយជោគជ័យ។ ការសាកល្បងជិះឆ្លងកាត់បណ្តែតខ្លួននៅក្នុងទន្លេនេះបានធ្វើឡើងកាលពីថ្ងៃទី 16 ខែតុលា ម្សិលមិញនេះ ដោយចាប់ផ្តើមពីចំណតសាឡាង Heisha Zhou Ferry Terminal ក្នុងទីក្រុង Wuhu ខេត្ត Anhui ប្រទេសចិន។ Wuhu គឺជាទីក្រុងដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Chery។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្វើដំណើរដោយជិះតាមដងទន្លេដែលលាតសន្ធឹងប្រវែង 1,480 ម៉ែត្រ ដែលជាទន្លេដ៏ធំបំផុតមួយរបស់ប្រទេសចិន ដោយប្រើរយះពេលប្រមាណ 22 នាទី។ រថយន្ត Off-road SUV ស៊េរីថ្មីនេះ ធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកដែលមានរយះចម្ងាយប្រហែល 1.2 គីឡូម៉ែត្រ ជាមួយការប្រយុទ្ធប្រឆាំងនឹងចរន្តទឹកហូរល្បឿនពី 5 ទៅ 10 គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណា Jetour Zongheng G700 នៅតែអាចរក្សាទីតាំងអណ្តែតទឹកមានស្ថេរភាពពេញផ្លូវឆ្លងកាត់ ដោយធ្វើដំណើរក្នុងល្បឿនប្រហែល 7 គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលទៅដល់ចំណតសាឡាង Nanlong Ferry Terminal ដោយជោគជ័យ។

កត្តាដែលធ្វើអោយ Zongheng G700 ឆ្លងកាត់ទន្លេបានដ៏ជោគជ័យ គឺត្រូវពឹងផ្អែកទៅលើលក្ខណៈបច្ចេកទេសរបស់វា ដែលក្នុងនោះរួមមានការឌីស្សាញតួររថយន្តមានសភាពរាបស្មើរ seamless, គ្មានចន្លោះប្រហោង hole-free painted body, មានប្រព័ន្ធ active air circulation system, និងប្រព័ន្ធជម្រុញថាមពលកម្រិត 800V high-voltage silicon carbide high-speed propulsion system ជាដើម។ ជាមួយគ្នានេះប្រព័ន្ធ 6-axis gyroscope របស់រថយន្តបានធ្វើប្រតិបត្តិការព្រមគ្នាក្នុងការកែតម្រូវតុល្យភាពដើម្បីរក្សាលំនឹងខ្លួនរបស់រថយន្ត ដោយធានាបាននូវការគ្រប់គ្រងច្បាស់លាស់ក្នុងអំឡុងពេលជិះឆ្លងកាត់ទឹក។

Chery Jetour Zongheng G700 ជារថយន្ត Off-road SUV ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីនម៉ាស៊ីន 2.0TD hybrid ដែលផ្តល់នូវថាមពល 155kW និងកម្លាំងបង្វិល 340Nm ជាមួយនឹងប្រសិទ្ធភាពរក្សាកម្ដៅនៅខាងក្នុង 45.5%។ រថយន្តស៊េរីថ្មីនេះបង្កើតឡើងដោយស្ថាបត្យកម្មថាមពលកម្លាំង 800V និងភ្ជាប់ដំណើរការដោយប្រអប់លេខ DHT 2-វគ្គស្វ័យប្រវត្តិ។

Zongheng G700 បំពាក់ដោយកញ្ចប់ថ្មថ្មីប្រភេទ 4C dual-layer battery system និងដំណើរការដោយម៉ូទ័រអេឡិចត្រិចប្រភេទ 2-speed P4 electric motor។ Jetour Zongheng G700 មានកម្លាំងសរុប 560kW (751hp) និងកម្លាំងបង្វិល 795Nm ហើយការសាកភ្លើង និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយ 1,400 គីឡូម៉ែត្រ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន