
ដូចការគ្រោងទុកនៅថ្ងៃនេះក្រុមហ៊ុន Zhengzhou Nissan បានចេញមកប្រកាសលក់មុនទៅលើឡាន All-New Frontier Pro pickup truck នៅលើទីផ្សារប្រទេសចិនហើយដោយឡានអគ្គិសនីថ្មីនេះគឺមាន 6 ជម្រើសនិងមានតម្លៃចាប់ពី 176,900 យ៉ន់ ទៅ 249,900 យ៉ន់ដែលប្រហែលជាង 24,800 ដុល្លារទៅ 35,000 ដុល្លារ។រថយន្ត Pickup ថ្មីមួយនេះត្រូវបានផលិតឡើងជាតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន Nissan គឺ "In China, For China, To the World" ព្រោះតែ Frontier Pro PHEV ជាឡាន Pickup ដំបូងរបស់ក្រុមហ៊ុនដែលត្រូវបានរចនាបង្កើតនិងផលិតនៅក្នុងប្រទេសចិនសម្រាប់ការនាំចេញទៅកាន់ទីផ្សារទូទាំងពិភពលោក។
ជាមួយនិងវត្តមាន Nissan Frontier Pro មានទាំងប្រើម៉ាស៊ីនឥន្ធនៈធម្មតានិងប្រើប្រព័ន្ធ Plug-in Hybrid។ Zhengzhou Nissan គ្រោងនឹងចេញលក់ជាផ្លូវការ Nissan Frontier Pro នៅត្រីមាសទីបួនឆ្នាំ 2025 នេះ។ Frontier Pro Series ត្រូវបានរក្សាកញ្ចប់នៃការឌីស្សាញបែបទម្រង់ V-Motion ជាមួយតួរខ្លួនបែប body-on-frame ដែលរំលេចជាមួយពណ៌ two-tone។

ផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបែបទំនើបនិយមដូចជាមានការដំឡើងនូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch នៅផ្នែកកណ្តាលនៅខាងក្រោមមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរនិងមានប៊ូតុង Physical សម្រាប់បញ្ជាមុខងារមួយចំនួន។ឡានភីកអាប់ថ្មីនេះមានបំពាក់នូវប្រព័ន្ធសំឡេង Focal audio system របស់ក្រុមហ៊ុនបារាំងនិងមានដំបូងបើកធំ extra-large panoramic sunroof ថែមទៀតផង។ទ្វារក្រោយរបស់ Nissan Frontier Pro អាចបើកបានក្នុងកម្រិតមុំ 90 ដឺក្រេរីកៅអីជួរក្រោយអាចកាច់ទម្រេតបានបីកម្រិតមុំដែលផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ។

ទៅលើអនុភាពកម្លាំងឬ Powertrain វិញម៉ូដែល Frontier Pro PHEV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានអនុភាពកម្លាំង 410 សេះនិងកម្លាំងរមួល 800Nm ហើយអាចអូសសណ្តោងទំងន់បាន 3.5 តោននិងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 130km។រថយន្ត Pickup PHEV កូនកាត់ជប៉ុនចិនមួយនេះដំណើរការដោយប្រព័ន្ធប៉ុងពីរឬ four-wheel drive system និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត Level 2 driving assistance technology រួមនឹងមានមុខងារ 6kW high-power intelligent discharging ផងដែរ។យ៉ាងណាមិញសម្រាប់តម្លៃពេញរបស់ Nissan Frontier Pro Series ក្រុមហ៊ុនមិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕





