no-alternative title
no-alternative title

K-Car Racco ឡានអគ្គិសនីខ្នាតតូចដំបូងរបស់ BYD បើកបានចម្ងាយ 180km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Kei Car គឺជាប្រភេទកូនឡានខ្នាតតូចដែលពេញនិយមប្រើប្រាស់បំផុតនៅក្នុងទីក្រុងសម្រាប់ប្រជាជនជប៉ុនដោយសារតែវាមានទំហំតូចងាយស្រួលបើកបរនិងត្រូវការកន្លែងចតតូចល្មម។ហើយនៅពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោករបស់ប្រទេសចិនគឺ BYD បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញឡាន Kei Car អគ្គិសនីដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដើម្បីប្រគូតប្រជែងជាមួយម៉ាកផ្សេងៗទៀតក្នុងប្រទេសជប៉ុន។


រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនីខ្នាតតូចរបស់ BYD ត្រូវបានគេហៅថា K-Car Racco ដែលត្រូវបើកបង្ហាញជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2025 Tokyo Motor Show ដែលរៀបចំធ្វើឡើងនៅថ្ងៃទី 29 តុលានេះ។ BYD Racco ត្រូវបានគេរំពឹងថានឹងបើកសម្រាប់ការទទួលកក់មុននៅក្នុងប្រទេសជប៉ុននារដូវក្តៅឆ្នាំ 2026បើតាមរូបភាពដែលបានទម្លាយចេញមកនេះបង្ហាញថា BYD Racco គឺប្រើប្រាស់ទម្រង់ឌីស្សាញប្រអប់ជ្រុង boxy exterior design ដែលជា DNA នៃការឌីស្សាញឡាន Kei Car ទូទៅដែរ។ផ្នែកខាងមុខត្រូវបានឌីស្សាញជាមួយចង្កៀង LED Daytime running light ជាប្រភេទ Dual-layer ដែលសម្រាប់បំភ្លឺពេលថ្ងៃផងនិងជាភ្លើងស៊ីញ៉ូឆ្វេងស្តាំផង។សម្រាប់គ្រោងនៃទ្វារវិញត្រូវបានឌីស្សាញបែប Double A-pillar ជាមួយការបំពាក់កញ្ចក់បង្អួចទ្វារខាងមុខតូចនិងដំបូងឌីស្សាញបែប floating-style roof


BYD Racco មានទ្វារចំនួនបួនដោយទ្វារខាងក្រោយជាប្រភេទទ្វាររួត sliding door ជាមួយការបំពាក់នូវកញ្ចក់ប្រភេទ Privacy Glass ថែមទៀតផង។យ៉ាងណាមិញសម្រាប់ខ្នាតវិមាត្ររបស់ BYD Racco នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេប៉ុន្តែសម្រាប់ស្តង់ដារវិមាត្រជាទូទៅសម្រាប់ Kei Car ក្នុងប្រទេសជប៉ុនគឺមានបណ្តោយ 3,400mm/ ទទឹង 1,480mm/ កំពស់ 2,000mm

ដោយឡែកទាក់ទងទៅនឹងអនុភាពកញ្ចប់ថ្មវិញ BYD Racco នឹងបំពាក់កញ្ចប់ថ្មទំហំ 20kWh ដែលសាកភ្លើងពេញម្តងអាចជិះបាន 180km (តាមស្តង់ដារ WLTC)ឡាន Kei Car ដំបូងរបស់ BYD នេះក៏នឹងមានបំពាក់ម៉ាស៊ីនត្រជាក់នៅពិដានដំបូលខាងលើ heat pump air-conditioning system ហើយនិងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន DC Fast Charging កម្លាំងដល់ 100kW ថែមទៀតផង។


 

សម្រាប់តម្លៃរបស់ BYD Racco វិញត្រូវបានគេព្យាករណ៍ថាអាចខ្ទង់ 2.6 លានយ៉េនឬខ្ទង់ $17,000 ហើយ Kei Car របស់ចិនមួយនេះក៏នឹងក្លាយជាដៃគូប្រគូតប្រជែងទីផ្សារជាមួយនឹង Kei Car ដែលកំពុងពេញនិយមមួយចំនួនទៀតនៅក្នុងប្រទេសជប៉ុនដូចជា Honda N-Box, Suzuki Spacia និង Nissan Sakura ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម