no-alternative title
no-alternative title

លោក Jay Y. Lee អគ្គនាយក Samsung ផ្ទុះសំណើចពេលឃើញអ្នកប្រើប្រាស់ iPhones ច្រើនថតសកម្មភាពគាត់នៅលើឆាក

 

ជាធម្មតាមេដឹកនាំធំៗក៏ដូចជាអគ្គនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនកំពូលៗតែងតែធ្វើសកម្មភាពងាយៗដែលបង្កើនូវការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ក៏ដូចជាហ្វេនៗផលិតផលរបស់ខ្លួននៅពេលដែលពួកគាត់ឡើងធ្វើបទបង្ហាញឬការចូលរួមសម្ពោធន៌ព្រឹត្តិការណ៌ធំៗនៅលើឆាក។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ថ្មីៗនេះលោក Jay Y. Lee អគ្គនាយករបស់ក្រុមហ៊ុន Samsung Electronics ត្រូវបានគេមើលឃើញថាបានចូលរួមនៅក្នុងព្រឹត្តការណ៍មួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលនៅក្នុងកម្មវិធីនេះត្រូវគេរំពឹងថានឹងឃើញវត្តមានអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy ថតនៅក្នុងព្រឹត្តិការណ៍នេះច្រើនជាងស្មាតហ្វូន iPhone


 

ប៉ុន្តែបើមើលទៅលើរូបភាពដូចជាកំប្លែងបន្តិចដោយសារតែនៅក្នុងព្រឹត្តិការណ៌នោះគឺឃើញហ្វេននិងអ្នកប្រើប្រាស់ជាច្រើនបានប្រើប្រាស់នូវ iPhones ថតសកម្មភាពរបស់គាត់។សូមជំរាបថាកាលពីសប្តាហ៍មុននេះលោក Jay Y. Lee អគ្គនាយករបស់ក្រុមហ៊ុន Samsung និងលោក Jensen Huang អគ្គនាយករបស់ក្រុមហ៊ុន NVIDIA បានជួបគ្នានៅក្នុងទីក្រុងសេអ៊ូលកូរ៉េខាងត្បូងហើយមេដឹកនាំទាំងពីរនេះបានដើរលេងពិសារស្រាបៀរនិងញាំមាន់បំពងដែលនេះដោយបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធិរបស់ក្រុមហ៊ុនទាំងពីរនេះ។ នៅក្នុងពេលនោះ លោក Lee លាន់មាត់និយាយថា ហេតុអ្វីក៏មាន iPhones ច្រើនម្ល៉េះនៅទីនេះគ្រាន់ តែគាត់និយាយចប់ ក៏មានការសើចយ៉ាងគគ្រឹកគគ្រេងនៅក្នុងទីប្រជុំនេះ។


 

 

ជាមួយនិងការពាក់ព័ន្ធទៅនឹងវត្តមានរបស់លោក Jay Y. Le នៅក្នុងព្រឹត្តិការណ៍ GeForce Gamer Festival របស់ក្រុមហ៊ុន NVIDIA នេះមានមនុស្សជាច្រើនសម្តែងនូវភាពរីករាយដែលបានឃើញនូវកិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរនេះហើយពួកគេក៏បានទាញយកស្មាតហ្វូនរបស់ពួកគេធ្វើការថតផងដែរ 

 

ព័ត៌មានពាណិជ្ជកម្ម