
នៅថ្ងៃនេះ ក្រុមហ៊ុន Geely Galaxy ដែលជាបុត្រសម្ព័ន្ធរបស់ Geely Auto បានប្រកាសចេញនូវឡានស៊េរីថ្មី 2026 Starship 7 EM-i របស់ខ្លួនថែមមួយទៀតហើយនៅលើទីផ្សារប្រទេសចិន ដែលម៉ូដែលនេះ គឺជាឡានប្រភេទ Hybrid SUV ដែលនឹងចូលខ្លួនមកប្រជែងជាមួយ BYD Song Pro DM-i។ Geely Galaxy Starship 7 EM-i គឺជាម៉ូដែល Starray EM-i ដែលក្រុម ហ៊ុននេះបានដាក់លក់នៅលើទីផ្សារកន្លង ដោយមាន 4 ជម្រើសផ្សេងគ្នា។ ឡាន Starship 7 EM-i ទាំង 4 នេះ គឺមានតម្លៃ ចាប់ពី 101,800 យ៉ន់ ទៅ 129,800 យ៉ន់។
សូមជំរាបថា សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ Geely Galaxy Starship 7 EM-i នេះ គឺបានធ្វើឡើងនៅប្រទេសចិននាខែធ្នូកាលពីឆ្នាំមុន ដែលនេះគឺជាម៉ូដែល Compact SUV ដែលមានបណ្តោយតួខ្លូនប្រវែង 4,740mm និងទទឹងប្រវែង 1,905mm ហើយនិងកំពស់ 1,685mm ខណៈដែលគម្លាតកង់មុខក្រោយរបស់ឡាននេះ គឺមានប្រវែង 2,755mm ប្រៀបធៀបជាមួយនិង BYD Song Pro DM-i គឺមានប្រវែង 4,735mm ទទឹង 1,860mm កំពស់ 1,690mm និងគម្លាតកង់មុខក្រោយ 2,712mm។

2026 Starship 7 EM-i គឺមានការបំពាក់នូវអាគុយទំហំ 19.09-kWh lithium iron phosphate (LFP) ដែលសាកពេកម្តងអាចបើកបរជាមួយអគ្គិសនីសុទ្ធបាន 130km ឬ 135km តាមស្តង់ដារ CLTC range ដែលអាចបើកបានឆ្ងាយជាងម៉ូដែល 55km។ ចំពោះការសាកពេញ និងចាក់សាំងពេញម្តង គឺអាចបើកបរបានចម្ងាយដល់ទៅ 1,575km។ សម្រាប់ការស៊ីប្រេងវិញ 2026 Starship 7 EM-i គឺមានកម្រិតស៊ីប្រេង 3.15 L/100 km តិចជាងម៉ូដែលមុន 3.75 L/100 km។

នៅលើ 2026 Starship 7 EM-i នេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Geely Leishen AI 2.0 hybrid system ដែលមានការដំណើរការរួមគ្នាដោយម៉ូទ័រអគ្គិសនី និងម៉ាស៊ីនចំណុះ 1.5L engine ដែលបង្កើតកម្លាំងបាន 82kW ខណៈដែលម៉ូទ័រវិញអាចបង្កើតកម្លាំងបាន 160 kW ទៅ 175 kW។ Starship 7 EM-i is គឺជាម៉ូដែលមួយដែលនាំចេញទៅកាន់ទីផ្សារសកលជាច្រើនរួចមកហើយ ដែលក្នុងនោះក៏មានប្រទេសអូស្ត្រាលីផងដែរ។





