no-alternative title
no-alternative title

MSI GF63 កុំព្យូទ័រលេងហ្គេម ដែលមានគែមស្តើង ភ្ជាប់នូវក្រាហ្វិកកាតជំនាន់ថ្មី មានអនុភាពខ្លាំង ដែលគ្រប់គ្នាមិនអាចមើលរំលងបាន

 

នារយះពេលប៉ុន្មានខែនេះ ឃើញថា សកម្មភាព E-Sport ក៏ដូចជា Tournament របស់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា ហាក់បីដូចជា មានសន្ទុះកើនឡើងខ្លាំង ដែលជាហេតុធ្វើអោយយុវវ័យបានងាកចាប់អារម្មណ៍ជាមួយហ្គេមជាខ្លាំង។ ហេតុដូច្នេះហើយ ដើម្បីជាការចូលរួមនៅក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ យើងខ្ញុំសូមណែនាំនូវ MSI GF63 ដែលជ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ដែលមានទំងន់ត្រឹមតែ 1.86Kg និងកម្រាស់ស្តើងត្រឹមតែ 21.7 mm តែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះមានការរចនារូបរាងធ្វើពីលោហធាតុ និងការប្រើប្រាស់នូវ Keyboard ដ៏ស្រស់ស្អាត។ តួខ្លួនរបស់កុំព្យូទ័រនេះធ្វើពីអាលុយមីញ៉ូម និងមានទម្រង់ជា X-Shaped ដ៏ទាក់ទាញបំផុតសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ MSI GF63 ប្រើប្រាស់នូវបន្ទះឈីប Intel Hexa-Core Processor ជំនាន់ទី 8 ដែលមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លាជាងមុនដល់ទៅ 40% ដែលមានល្បឿនអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ MSI GF63 ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 10-Series ប្រភេទ VGA 1050Ti Max-Q ដែលមានការពង្រឹងទៅលើការរាប់នៃរង្វិល fps ថែមទៀត និងបង្កើនល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40%។ សមត្ថភាពរបស់ក្រាហ្វិកកាតនេះគឺខុសប្លែកពីក្រាហ្វិកកាតប្រភេទ 10 Series និង 900 Series ។

កុំព្យូទ័រលេងហ្គេមស៊េរីថ្មី MSI GF63 នេះ មានស៊ុមព័ទ្ធអេក្រង់ដែលមានកម្រាស់ត្រឹមតែ 4.9mm ដែលវាពិតជាស្តើងបំផុតក្នុងការប្រើប្រាស់ ហើយវាផ្តល់នូវភាពរីករាយយ៉ាងពេញលេញតែម្តងសម្រាប់អ្នកលេងហ្គេមនោះ។ ក្រឡេកទៅមើលថាមពលថ្មរបស់កុំព្យូទ័រស៊េរីថ្មីនេះគឺអាចប្រើប្រាស់បានរយៈពេល 7 ម៉ោងដែលផ្តល់នូវថាមពលពេញលេញសម្រាប់ការធ្វើការងារ និងការកម្សាន្តនោះ។

អេក្រង់របស់កុំព្យូទ័រលេងហ្គេម MSI GF63 នេះជាប្រភេទ 15.6’’ IPS-Level Display ដែលផ្តល់នូវរូបភាពច្បាស់ពិតៗដែលអ្នកលេងហ្គេមអាចធ្វើការទស្សនាយ៉ាងត្រជាក់ចិត្តតែម្តង។ MSI GF63 ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា MSI SHIFT ក្នុងការប្រើប្រាស់ថាមពលថ្ម និងប្រព័ន្ធម៉ាស៊ីនខ្លាំងក្លាតែម្តង។ បន្ថែមពីនេះ MSI GF63 ក៏មានការពង្រឹងទៅលើប្រព័ន្ធសំលេង NAHIMIC 3 ដែលនាំយកនូវសំលេង 3D Surround Sound នៅក្នុងការលេងហ្គេមសម្រាប់គ្រប់គ្រងតន្ត្រី ខ្សែភាពយន្ត និង Conference Calls ថែមទៀត។ កុំព្យូទ័រ MSI GF63 ក៏ប្រើប្រាស់នូវប្រព័ន្ធ Dragon Center 2.0 សម្រាប់ពង្រឹងទៅលើសមត្ថភាពក្នុងការលេងហ្គេមផងដែរ។ MSI GF63 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home/ Windows 10 Pro៕

MSI GF63 កុំព្យូទ័រលេងហ្គេមថ្មីនេះ៖ មានលក់ក្នុងតម្លៃ 1099 ដុល្លាសហរដ្ឋអាមេរិក

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន