no-alternative title
no-alternative title

MSI MODERN 15 គឺជាជម្រើសកុំព្យូទ័រយួដៃដ៏ល្អបំផុតសម្រាប់អ្នកដែលមានភាពច្នៃប្រឌិត និងអ្នកដែលចូលចិត្តការកម្សាន្ត

កាលពីម្សិលមិញនេះ ក្រុមហ៊ុន MSI ទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ Modern 15 ដែលជាកុំព្យូទ័រយួរដៃម៉ូឌែលចុងក្រោយបំផុតសម្រាប់ការបង្កើតនូវភាពច្នៃប្រឌិតដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ចាប់តាំងពីអ្នកប្រើប្រាស់ធម្មតាដល់អ្នកប្រើប្រាស់អាជីព។ កុំព្យូទ័រ Modern 15 នេះ មានគោលដៅក្នុងការជួយលោកអ្នកកំណត់នូវរសនិយមដែលអ្នកចូលចិត្ត ស្ទាយ៍ប្លែកៗដែលអ្នកចង់បាន និងការបង្កើតនូវពិភពលោកដ៏អស្ចារ្យបំផុតថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Modern 15 គឺជាកុំព្យូទ័រស៊េរីថ្មីដែលមានការឌីស្សាញយ៉ាងល្អស្រស់ឆើតឆាយ និងសមត្ថភាពខ្លាំងក្លាមិនធម្មតានោះទេ។ វាមានទម្ងន់ត្រឹមតែ 1.6kg ដែលអ្នកប្រើប្រាស់អាចធ្វើការចល័តបានងាយស្រួលទៅតាមតម្រូវការ និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមស្រស់ស្អាតនេះ កុំព្យូទ័រ MSI Modern 15 ផ្តល់នូវការឌីស្សាញលំដាប់ថ្នាក់ប្រណិតដែលមើលទៅគឺពេញភ្នែក ពេញចិត្តតែម្តង ហើយវាអាចប្រើប្រាស់ទៅតាមការងារជាក់ស្តែងនៅក្នុងជីវិតរស់នៅរបស់អ្នកថែមទៀតផង។

អ្វីដែលគួរអោយកត់សម្គាល់នោះ Modern 15 នេះគឺមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់មែនទែន។ វាគឺជាកុំព្យូទ័រដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® i7 processor ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA® MX250 ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ចាច្រើនអាចដំណើរការការងារ 2D បានយ៉ាងលឿនប្រកបដោយភាពរលូន និងការកម្សាន្តដែលគ្មានការរំខាននោះទេ។

កុំព្យូទ័រ Modern 15 នេះ មានអេក្រង់ធំជាមួយនឹងគែម Bezel ស្តើងដែលមានកម្រិតអេក្រង់ប្រភេទ full HD 1080p ដែលមានកម្រិតពណ៌ជិតដល់ទៅ 100% sRGB ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់គ្មានគូប្រៀបនោះទេ។ កុំព្យូទ័រ Modern 15 នេះ មានអេក្រង់ទំហំ 15.6 inches ហើយវាមានភ្ជាប់ជាមួយនឹងរន្ធផតជាច្រើនទៀតក្នុងការប្រើប្រាស់។

បន្ថែមពីនេះទៀតនោះ Modern 15 នេះមានថាសរឹង SSD ចំនួន 2 សម្រាប់ការបន្ថែមនូវទំហំកាន់តែច្រើនក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ Modern 15 គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន