no-alternative title
no-alternative title
no-alternative title
no-alternative title

ចង់ដឹងទេថា ហេតុអ្វីទៅបានជាកុំព្យូទ័រយួដៃ Asus ZenBook UX333FN នៅតែមានប្រជាប្រិយភាពនៅក្នុងការប្រើប្រាស់?

ASUS ZenBook UX333FN គឺកុំព្យូទ័រយួដៃមួយ ដែលត្រូវបានគេមើលឃើញថា គឺនៅតែទទួលប្រជាប្រិយភាពនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ទោះបីជាលេបថបមួយនេះ មានរាងតូចច្រឡឹងក៏ពិតមែន ប៉ុន្តែលេបថបនេះ មានសមត្ថភាពខ្ពស់ មិនចាញ់នឹងលេបថបស៊េរីថ្មីនោះទេ។ និយាយពីរូបរាងរបស់ម៉ាស៊ីននេះ ឃើញថា នៅចំកណ្ដាលនៃផ្ទៃលេបថបមានឡូហ្គូ ASUS ពណ៌មាសរលោង ដែលមើលទៅលេចធ្លោជាងគេ។ រីឯផ្ទៃលេបថបនេះ គឺធ្វើពីអាលុយមីញ៉ូមមាន 3 ពណ៌សម្រាប់ឲ្យអ្នកជ្រើសរើសគឺពណ៌ខៀវក្រម៉ៅ (Royal Blue) ពណ៌ទឹកប្រាក់ (Icicle Silver) និងពណ៌ឈាមជ្រូកក្រម៉ៅ (Burgundy Red)។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុន ASUS ក៏នៅតែបន្តប្រើបច្ចេកវិទ្យាពិសេសរបស់ពួកគេដោយមាន ErgoLift Hinge សម្រាប់ ZenBook UX333FN ដដែល ដោយបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើនៅពេលវាយអត្ថបទ និងជួយឲ្យខ្យល់ចេញចូលដើម្បីរក្សាតុល្យភាពកម្ដៅរបស់ម៉ាស៊ីន។ និយាយពីលក្ខណៈសម្បត្តិទូទៅនៃលេបថបនេះ បញ្ជាក់ថា កុំព្យូទ័រដៃមានទម្ងន់ប្រហែលជា 1.09 គីឡូក្រាម និងមានកម្រាស់ 16.9 មីលីម៉ែត្រ។ ចំពោះអេក្រង់វិញមានទំហំ 13 អ៊ីង 1920x1080 FHD display គឺធំទូលាយរហូតដល់ទៅ 95% នៃផ្ទៃលេបថប ដែលរចនាបទប្រភេទនេះផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ការកម្សាន្តទូទៅ និងការធ្វើការប្រចាំថ្ងៃ។ 

លេបថបនេះ បានបំពាក់ជាមួយនឹងតិចណួឡូជីរបស់ ASUS គឺ ASUS Splendid និង ASUS Tru2Life Video ដែលធ្វើឲ្យការមើលវីឌីអូត្រជាក់ភ្នែក និងច្បាស់ល្អ។ ក្រឡែកមកមើលរន្ធដោតវិញគឺមាន USB 3.1 Gen 2 Type C, USB 3.1 Type A, USB 2.0 Type A, HDMI, Audio jack, MircroSD card reader និង រន្ធសាកថ្ម។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលេបថបនេះ មាន NumberPad នៅលើ TouchPad ដោយអ្នកគ្រាន់តែចុចនៅលើសញ្ញា NumberPad ដែលមាននៅលើគែមខាងស្ដាំនៃ TouchPad នោះ អ្នកនឹងឃើញមាន NumberPad រំលេចឡើងមកភ្លាម ហើយអ្នកក៏នៅតែអាចប្រើ TouchPad បានធម្មតាដដែល។ ដោយសារតែការរចនាដ៏ស្រស់ស្អាតជាមួយនឹងសមត្ថភាពខ្លាំងដែលសាកសមជាមួយនឹងនិស្សិត និងជាពិសេសគឺអ្នកជំនួញឬបុក្គលិកក្រុមហ៊ុនដែលត្រូវចេញទៅជួបភ្ញៀវ ព្រោះលេបថបនេះមានលក្ខណៈសាមញ្ញ។

សម្រាប់ព័ត៌មានលំអិតសូមស្វែងរកហាងលក់កុំព្យូទ័រ ដែលនៅជិតលោកអ្នកបំផុត

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម