no-alternative title
no-alternative title

Canon បាននាំមកនូវ Lens ថ្មីរបស់ EOS R-Series ដើម្បីបំពេញនូវតម្រូវការរបស់អ្នកថតរូបភាពអាជីពនៅកម្ពុជា អោយទទួលបានរូបភាពកាន់តែសំបូរបែប

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Canon បានបង្ហាញនូវ RF24-70mm f/2.8L IS USM និង RF15-35mm f/2.8L IS USM zoom lenses របស់ខ្លួន ដែលជាផ្នែកមួយនៃកញ្ចក់ Trinity Lenses សម្រាប់អ្នកថតរូបភាពដែលមានកម្រិតទំហំ 24-70mm, 16-35mm និង 70-200mm។ សម្រាប់ RF24-70mm f/2.8L IS USM និង RF15-35mm f/2.8L IS USM គឺជាកញ្ចក់ Lenses ដំបូងបំផុត ដែលមានភ្ជាប់ជាមួយនឹងមុខងារ Image Stabilization (IS) របស់ក្រុមហ៊ុន Canon ជាមួយនឹងកម្រិត Focal Ranges និង Aperture ដល់ទៅ f/2.8។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Lenses ទាំងពីរនេះ គឺមានលក្ខណៈពិសេសមែនទែន សម្រាប់អ្នកថតរូបភាពដោយសារតែភាពធំទូលាយក្នុងការចាប់រូបភាពជាមួយនឹង Versatile Focal Length Range របស់ RF24-70mm f/2.8L IS USM (24-70mm) គឺសក្តិសមបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ខណៈពេលដែលកម្រិតនៃ Ultra-Wide Zoom Range របស់ RF15-35mm f/2.8L IS USM គឺល្អបំផុតសម្រាប់ការថតរូបភាព landscapes និងព្រឹត្តិការណ៍ជាច្រើនទៀត ដូចជាពិធីរៀបការជាដើម។ សម្រាប់អ្នកថតរូបភាពអាជីពអាចធ្វើការជ្រើសរើសនូវកញ្ចក់ Lenses នេះបាន។

លោក Hirano Eij អគ្គនាយកជាន់ខ្ពស់ក្នុងតំបន់ផ្នែកលក់ និងទីផ្សារ ICP របស់ក្រុមហ៊ុន Canon ប្រទេសសិង្ហបុរី បាននិយាយថា “យើងចង់បំពេញនូវតម្រូវការរសប់អ្នកថតរូបភាពអាជីពជាមួយនឹងការកម្រិតខ្ពស់បំផុតនៃសមត្ថភាពរបស់ aperture zoom lens ជាមួយនឹងការបង្ហាញនូវ aperture f/2.8 សម្រាប់កាមេរ៉ា EOS R-series នេះ។ ជាមួយនឹង RF24-70mm f/2.8L IS USM និង RF15-35mm f/2.8L IS USM zoom lenses ស៊េរីថ្មីចុងក្រោយបំផុតនេះ ផ្តល់នូវ RF lenses បំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀត ដូចជា Nano USM និង mobility IS ខ្ពស់ជាងមុនផងដែរ។”

បច្ចេកវិទ្យានៃ Zoom Edge-To-Edge ច្បាស់គ្មានគូប្រៀប

ជាមួយនឹងការប្រើប្រាស់នូវអង្កត់ផ្ចិតធំដែលនេះគឺជាលក្ខណៈពិសេសរបស់ RF mount នេះអនុញ្ញាតអោយ aperture lens នេះធំក្នុងការចាប់រូបភាពបានយ៉ាងល្អ។ សម្រាប់ RF15-35mm f/2.8L IS USM និង RF24-70mm f/2.8L IS USM អាចធ្វើការគ្រប់គ្រងទៅលើការកែប្រែទៅលើ exposure adjustment; ISO, shutter speed, aperture ឬ exposure ។ Nano USM នេះផ្តោតទៅលើ drive system ដែលចាប់រូបភាពបានលឿននិងការ Focus កាន់តែស្ងាត់ល្អថែមទៀត។ វាគឺជាលក្ខណៈពិសេសសម្រាប់អ្នកថតរូបពិធីមង្គលការ។

លក្ខណៈពិសេសរបស់ IS

សម្រាប់ RF24-70mm f/2.8L IS USM និង RF15-35mm f/2.8L IS USM ភ្ជាប់ជាមួយនឹងស្តង់ដារ CIPA standard 5-stop IS ដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវសមត្ថភាពក្នុងការចាប់រូបភាពនៅពេលយប់បានយ៉ាងល្អ និងការថតនៅទីងងឹតថែមទៀតជាមួយនឹងកម្រិតនៃការព្រាលទាបបំផុត។ ជាមួយនឹងលក្ខណៈពិសេសនៃ Dual Sensing IS សម្រាប់រូបភាពសន្លឹកគឺពិតជាស្រស់ស្អាតបំផុតគ្មានកម្រិតរង្គើរសម្រាប់រូបភាពនោះទេ។ នៅពេលដែលធ្វើការថតទៅលើវីដេអូ ឬខ្សែភាពយន្តនោះ មុខងារ Combination IS (in-lens optical IS ភ្ជាប់ជាមួយនឹង in-camera 5-axis electronic IS) ដែលធ្វើការពង្រឹងទៅលើការប្រើប្រាស់នូវ effects សម្រាប់មុខងាររក្សានូវលំនឹងរូបភាពថែមទៀត។ជាមួយនឹងការប្រើប្រាស់នូវ lens IS នេះគឺពិតជាល្អបំផុត។

ការបង្កើតនូវ Bokeh ដ៏ស្រស់ស្អាតបំផុតជាមួយនឹង Aperture f/2.8៖

សម្រាប់ RF24-70mm f/2.8L IS USM និង RF15-35mm f/2.8L IS USM ភ្ជាប់ជាមួយនឹងមុខងារការពារទឹក និងធូលីបានយ៉ាងល្អ។ វាអាចធ្វើការប្រើប្រាស់សម្រាប់ថតនៅកន្លែងទឹកធ្លាក់បានជាមួយនឹងភាពជឿជាក់ជាទីបំផុត។ វាមានភាពងាយស្រួលក្នុងការសម្អាតដោយប្រើប្រាស់នូវក្រណាត់ស្ងួតបានថែមទៀត។  ជាមួយនឹងការប្រើបា្រស់នូវ versatile day-to-day focal length range នោះ RF24-70mm f/2.8L IS USM អាចធ្វើការផ្លាស់ប្តូរទៅលើ applications ផ្សេងៗគ្នាសម្រាប់ការថតនៅពេលយប់បានថែមទៀត។ សម្រាប់ apertureនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពព្រាលបានលឿនជាងមុននៅក្នុងកន្លែងដែលមានពន្លឺតិចថែមទៀត។ សម្រាប់ការថតរូបភាព portrait នោះ f/2.8 aperture អាចធ្វើការបង្កើតនូវរូបភាព bokeh effectដ៏ស្រស់ស្អាតបំផុត។

ជាមួយនឹង RF15-35mm f/2.8L IS USM នេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្កើតនូវរូបភាពជាច្រើនដែលមានកម្រិត ultra-wide lens និងការថតព្រាលបានជាមួយនឹងមុខងារ f/2.8 aperture និងការថតរូបភាព close up ថែមទៀតផង។ RF15-35mm f/2.8L IS USM ធ្វើអោយរូបភាពកាន់តែអស្ចារ្យ និងលេចធ្លោរគ្មានគូប្រៀបនោះទេ ជាពិសេសសម្រាប់ការថតរូបភាពស្ថាបត្យកម្ម និងការថតនៅខាងក្នុង Indoor Shots គឺពិតជាល្អឥតខ្ចោះ៕

អាចរកបាននៅ៖

1.https://www.facebook.com/iQlickCambodia 

2.https://www.facebook.com/SenzeBistroBar 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន