no-alternative title
no-alternative title

Lenovo Notebook នាំមុខគេនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 ទោះបីជាមានការប៉ះពាល់ដោយមេរោគ COVID-19 ក៏ដោយ

ចាប់ពីដើមឆ្នាំ 2020 នេះ ក្រុមហ៊ុនឧស្សាហកម្មជាច្រើន បានឆ្លងកាត់នូវរឿងដ៏អាក្រក់ជាច្រើននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ ដោយសារតែលទ្ធផលនៃមេរោគរាតត្បាតកូរ៉ូណាវីរុស។ មានតែទីផ្សាររបស់កុំព្យូទ័រ Notebook ប៉ុណ្ណោះ គឺបានគេចចេញពីស្ថានភាពអាក្រក់ដោយសារមេរោគ COVID 19 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមក្នុងរបាយការណ៍មួយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics បានគឺមានការបង្ហាញថា ទីផ្សាររបស់ Notebook នេះ គឺមានការធ្លាក់ចុះត្រឹមតែ -2% បើធៀបទៅនឹងឆ្នាំមុនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះ។  របាយការណ៍នេះ គឺមានការប្រកួតប្រជែងខ្លាំងក្លាមែនទែនដោយសារតែវាមានតម្រូវការច្រើននៅក្នុងត្រីមាសទី 2 នេះ។

ក្រុមហ៊ុន Lenovo នៅតែរក្សានូវការនាំមុខទៅលើទីផ្សារ Notebook ជាមួយនឹងការកើនឡើងដល់ទៅ 8.9 លានគ្រឿង ហើយចំណែកទីផ្សាររបស់វា គឺមានចំនួន 23.5%។ ក្រុមហ៊ុន HP គឺមានការនាំចេញកើនឡើងដល់ទៅ 8.1 លានគ្រឿង និងចំណែកទីផ្សារចំនួន 21.3%។ ក្រុមហ៊ុន Dell មានការនាំចេញចំនួន 6.9 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ ដែលមានចំណែកទីផ្សារចំនួន 18.2%។ ក្រុមហ៊ុន Apple មានការនាំចេញចំនួន 3 លានគ្រឿង និងចំណែកទីផ្សារចំនួន 8%។ ក្រុមហ៊ុន Asus មានការនាំចេញចំនួន 2.5 លានគ្រឿង ហើយវាមានចំណែកទីផ្សារចំនួន 6.6% ។

លោក Chirag Upadhyay អ្នកស្រាវជ្រាវទីផ្សារជាន់ខ្ពស់ បានអះអាងថា អ្នកផ្គត់ផ្គង់កុំព្យូទ័រ Notebook គឺមានការពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារនៅក្នុងប្រទេសចិន សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ហើយវាមានតម្រូវការខ្ពស់មុនការផ្ទុះឡើងនៃមេរោគ COVID-19 នេះ។ 

លោក Eric Smith ដែលជាអគ្គនាយកផ្នែក Connected Computing បានបន្ថែមថា “យើងរំពឹងថា ការផ្ទុះឡើងនៃមេរោគ COVID-19 នៅជុំវិញពិភពលោកសម្រាប់ត្រីមាសទី 2 នេះ ប្រតិបត្តិការសាជីវកម្មធំ និងវិទ្យាស្ថានអប់រំជាច្រើនទៀតនឹងមានការកម្មង់ច្រើនសម្រាប់កុំព្យូទ័រ Notebooks សម្រាប់ការរៀន និងការធ្វើការងារពីចម្ងាយ។ គ្រួសារជាច្រើនត្រូវបង្ខាំងនៅផ្ទះ ហើយវាក៏មានតម្រូវការខ្លាំងសម្រាប់ការធ្វើការងាររបស់ពួកគេផងដែរ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន