no-alternative title

LG នាំមកនូវ OLED TV AI 4K ទំហំ 65 អ៊ីង អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងភ្ជាប់នូវបច្ចេកវិទ្យាឆ្លាតវៃបំផុតក្នុងការប្រើប្រាស់

ស្របពេលដែលពិភពលោកកំពុងតែវិវត្តទៅកាន់ភាពឆ្លាតវៃពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែបង្ហាញនូវទូរទស្សន៍ស៊េរីថ្មី 65” OLED AI 4K TV ដែលបំពាក់នូវបច្ចេកវិទ្យា AI ធ្វើអោយសមត្ថភាពរបស់ទូរទស្សន៍នេះកាន់តែឆ្លាតវៃបំផុតក្នុងការប្រើប្រាស់។ ទូរទស្សន៍នេះប្រើប្រាស់នូវ AI Picture ដែលផ្តល់នូវរូបភាពកាន់តែឆ្លាតវៃ និង AI Sound ដែលផ្តោតទៅលើប្រព័ន្ធសំឡេងពិរោះលឺខ្លាំងពិរោះក្នុងការប្រើប្រាស់បំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់

ជាមួយនឹងការ Upgrade ទៅលើបន្ទះឈីប α9 Intelligent Processor ជំនាន់ទី ២ ជាមួយនឹងបច្ចេកវិទ្យា deep learning AI algorithm ធ្វើការបង្កើនល្បឿន និងក្រាហ្វិករបស់បន្ទះឈីបនេះសម្រាប់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាជំនាន់ក្រោយជាច្រើនដែលផ្តល់នូវរូបភាពកាន់តែច្បាស់ និងសំឡេងពិរោះរណ្តំចិត្តប្រៀបបីដូចជាលោកអ្នកស្ថិតនៅក្នុងពិភពពិតៗតែម្តង។

ការបញ្ជាទូរទស្សន៍ជាមួយនឹង AI

នៅក្នុងការពង្រីកនូវបទពិសោធន៍នៃការទស្សនាទៅលើទូរទស្សន៍នេះកាន់តែអស្ចារ្យបំផុតនោះ វាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI និងការប្រើប្រាស់នូវប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ  Google Assistant នៅលើទូរទស្សន៍នេះ។ អ្នកគ្រាន់តែសួរទៅកាន់ទូរទស្សន៍នេះ ពេលនោះ  LG AI TV អាចផ្តល់នូវអនុសាសន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ឬការអនុវត្តទៅតាមអ្វីដែលអ្នកត្រូវការថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ បច្ចេកវិទ្យា OLED Black ផ្តល់នូវពណ៌ និងកម្រិត contrast ភ្លឺច្បាស់ត្រជាក់ភ្នែក និងពណ៌កាន់តែច្បាស់ស៊ីជំរៅគ្មានគូប្រៀបនោះទេ។

ពណ៌ខ្មៅច្បាស់ជាងគេ

ទូរទស្សន៍ LG OLED TV ធ្វើការធានាថាសម្រាប់បច្ចេកវិទ្យា  OLED Blackនេះគឺប្រើប្រាស់នូវ self-lighting pixels ច្រើនជាង ៨ លានដែលធ្វើការគ្រប់គ្រងទៅលើពណ៌ភាពច្បាស់ និងពន្លឺរបស់វាបានយ៉ាងល្អកម្រិតខ្ពស់បំផុត។ វានាំយកនូវពណ៌កាន់តែច្បាស់ និងលម្អិតបំផុតដែលមើលទៅពិតៗតែម្តងក្នុងការទស្សនានោះ។ ថ្មីៗនេះ លោក , Rob Legato ដែលប្រើប្រាស់ទូរទស្សន៍ LG OLED TV នេះនិយាយថា “បច្ចេកវិទ្យា OLED Black ពេលនេះផ្តល់នូវភាពភ្លឺច្បាស់សម្រាប់ការបង្ហាញនូវពិភពលោកទាំងមូលកាន់តែច្បាស់បំផុតក្នុងការទស្សនា។”

ប្រព័ន្ធសំឡេង Dolby Vision & Atmosផ្តល់នូវបទពិសោធន៍ថ្មីដូចក្នុងរោងកុន

ប្រព័ន្ធសំឡេង Dolby អាចធ្វើការប្រែក្លាយនូវផ្ទះរបស់អ្នកក្លាយជាកន្លែងកម្សាន្តដ៏អស្ចារ្យជាមួយនឹងបទពិសោធន៍ HDR កម្រិតខ្ពស់ដូចក្នុងរោងភាពយន្តអិញ្ចឹងដែរ។ ប្រព័ន្ធ Dolby Vision & Atmos នេះគឺដំណោះស្រាយទៅលើប្រព័ន្ធសំឡេងកម្រិតខ្ពស់។ វាចែកចាយនូវបទពិសោធន៍ខ្ពស់ដូចក្នុងរោងកុនដែលផ្តល់នូវរូបភាពនិងសំឡេងច្បាស់គ្មានគូប្រៀបនោះទេ។

4K Cinema HDR ច្បាស់បំផុតក្នុងការទស្សនា

4K Cinema HDR របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ធ្វើការទ្រទ្រង់ទៅលើ HDR formats ។ ការទ្រទ្រង់ទៅលើរូបភាពដែលមានលក្ខណៈដូចក្នុងរោងកុនសម្រាប់ HDR formats នេះរួមមានបច្ចេកវិទ្យា Advanced HDR ដោយ Technicolor និង  HDR10 Pro ផងដែរ។

រចនាបទថ្មីដែលអាចដាក់តាំងបានគ្រប់ទីកន្លែងនៅក្នុងបន្ទប់

ជាមួយនឹងការឌីស្សាញដែលមានរូបរាងស្តើងបំផុតនេះ លោកអ្នកអាចដាក់ទូរទស្សន៍នេះបាននៅគ្រប់ទីកន្លែងនៅក្នុងផ្ទះរបស់អ្នក។ ទូរទស្សន៍ LG OLED TV នេះផ្តល់នូវភាពស្រស់ស្អាត និងរស់រវើកបំផុតនៅក្នុងគេហដ្ឋានរបស់អ្នក។ បន្ថែមពីនេះទៀត វាប្រើប្រាស់នូវខ្សែតែមួយសរសៃដែលមិនរញ៉េរញ៉ៃក្នុងការដាក់តាំងនៅក្នុងបន្ទប់របស់អ្នកនោះទេ។ វាពិតជាស្រស់ស្អាតមែនទែនក្នុងការប្រើប្រាស់នោះ។  Gallery Mode នាំយកនូវទស្សនីយភាពនៃការធ្វើដំណើរដ៏ទាក់ទាញពីគ្រប់ទីកន្លែងនៅលើពិភពលោកទៅក្នុងបន្ទប់របស់អ្នក ហើយវាគឺទទួលបានពី TripAdvisor។ Gallery Mode ដែលបន្ថែមនូវទស្សនីយភាពកាន់តែស្រស់ស្អាតនៅក្នុងបន្ទប់របស់អ្នកជានិច្ច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន