no-alternative title
no-alternative title

SAMSUNG QLED 8K គឺជាកំពូលទូរទស្សន៍ដ៏ឆ្លាតវៃដែលផ្តល់នូវបទពិសោធន៍វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះបំផុតនៅក្នុងលោក!!

សម្រាប់អតិថិជនដែលធ្លាប់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យសឹងតែមិនអាចបរិយាយបានពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតនោះមិនបាច់ឆ្លើយនោះទេ! តែបើត្រូវឆ្លើយក៏មិនដឹងរកពាក្យអ្វីមកប្រាប់ពីអារម្មណ៍ពិតឱ្យអស់ដែរ!  នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រហើយដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង វិវត្តន៍មករកភាពដ៏អស្ចារ្យ នៃគុណតម្លៃក្នុងការកម្សាន្តជាមួយនឹងរូបភាពធម្មជាតិច្បាស់ត្រជាក់ភ្នែកកម្រិត 8K និងសំឡេងដ៏រន្តំជក់ចិត្តបំផុតយ៉ាងដូច្នោះដែរ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនសរសើរមិនបាននោះបានផ្តល់ជូននូវគុណភាពជីវិតព្រមទាំងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងកម្រិតគុណភាពរូបភាពមហាសែនច្បាស់រហូតដល់ 33 លាន ភិចសែល! សាកស្រមៃរូបទេសភាពបាទសមុទ្រ និងទេសភាពធម្មជាតិមើល? អូ៎ហូ៎……! ព្រះអើយ…ច្បាស់ខ្លាំងណាស់! ច្បាស់រហូតលោកអ្នកមិនជឿនឹងភ្នែកខ្លួនឯងរហូតដល់ទៅមើលកាន់តែជិតក៏នៅតែច្បាស់ដដែល!

ជាធម្មតាអតិថិជនទាំងអស់ប្រាកដជាដឹងហើយថាបើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំតើវានឹងមានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹងបែក…ខូចទម្រង់…និងមើលមិនច្បាស់ឡើយ! ប៉ុន្តែជាមួយនឹងកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតនេះលោកអ្នកពិតជាអាចរីករាយបានគ្រប់ពេល និងគ្រប់រូបភាព! ឥឡូវនេះចង់ដឹងណាស់ថាតើ SAMSUNG QLED 8K មានលក្ខណៈអស្ចារ្យខុសពីផលិតផលទូរទស្សន៍ធម្មតាយ៉ាងណាទៅ? ដូច្នេះខ្ញុំនឹងលើកយកមកបង្ហាញតែចំណុចពិសេសៗនៅខាងក្រោមនេះ៖

 

* Direct Full Array Elite ៖ នេះគឺជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីររបស់ SAMSUNG QLED 8K ដែលធ្វើឱ្យរូបភាពកាន់តែដិតច្បាស់ កាន់តែភ្លឺដូចធម្មជាតិពិតៗ!!

* 100% Color Volume ៖ ជាបច្ចេកវិទ្យាដែលធ្វើឱ្យពណ៌រូបភាពកាន់តែច្បាស់ និងមានកម្រិតពណ៌ត្រឹមត្រូវបំផុតដោយពុំធ្វើឱ្យបាត់គុណភាព និងពន្លឺឡើយ!

* AI Sound ៖ គឺជាបច្ចេកវិទ្យាដែលអាចធ្វើការវិភាគ និងបង្កើនគុណភាពសំឡេងឱ្យកាន់តែច្បាស់ល្អ និងដូចក្នុងស្ថានភាពជាក់ស្តែងបំផុតដូចជា៖ ការសន្ទនា (Dialogue), កម្មវិធីកីឡា (Sports), តន្ត្រី (Music), និងខ្សែភាពយន្ត (Action Movie) ជាដើម…!! និយាយទៅទាំងរូបភាព និងសំឡេងគឺរន្តំត្រសងគ្នាល្អខ្លាំងណាស់!!

* 8K AI Quantum Processor Upscaling៖ គឺជាបច្ចេកវិទ្យា(AI) ជំនាន់ចុងក្រោយដែលជួយបំលែងកម្រិតគុណភាពរូបភាពពី 4K ឬ រូបភាពណាដែលមាន Resolution ទាប ឱ្យកាន់តែច្បាស់រហូតដល់កម្រិត 8K! ត្រង់ចំណុចនេះគឺប្រព័ន្ធប្រតិបត្តិការមិនមែនទាញ ឬពង្រីកពង្រួមរូបភាពនោះទេប៉ុន្តែផ្ទុយទៅវិញ Quantum Processor 8K ធ្វើការវិភាគភ្លាមៗយ៉ាងលឿនបំផុតពីប្រភពនៃរូបភាពដោយបង្កើត និងបង្កើនព័ត៌មានពីកម្រិត ភិចសែលនីមួយៗ។ ដូច្នេះវាអាចធ្វើឱ្យរូបភាពដែលបង្ហាញចេញមកមានគុណភាពច្បាស់ខ្លាំងបំផុតរហូតដល់កម្រិត 8K!! 

* Ambient Mode (Magic Screen)៖ លោកអ្នកសឹងតែមិនបាច់ Decor ឬ ទិញផ្ទាំងគំនូរថ្លៃៗនោះទេ! ទូរទស្សន៏ Samsung QLED 8K មិនត្រឹមតែសម្រាប់តែមើល និងការកម្សាន្តប៉ុណ្ណោះទេ! ពេលដែលយើងមិនមើលវាក៏បំលែងខ្លួន (សម្របតាមពណ៌ឬផ្ទៃជញ្ជាំង) ដើម្បីធ្វើជាផ្ទាំងគំនូរដ៏ស្រស់ស្អាតបំផុតដើម្បីតាំងលំអរគេហដ្ឋានរបស់លោកអ្នកផងដែរ!! ហើយលោកអ្នកក៏អាចធ្វើការជ្រើសរើសនៃការបង្ហាញរូបភាពលើជញ្ជាំងនោះទៅបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមការស្រឡាញ់ចូលចិត្តផងដែរ!។

* Smart Things (Air Play Connection)៖ អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ពីទូរស័ព្ទទៅកាន់ទូរទស្សន៏បានយ៉ាងងាយផងដែរ។ ជាពិសេស Quantum Processor 8K ក៏អាចប្រមូល និងគ្រប់គ្រងព័ត៌មានពីឧបករណ៍អេឡិចត្រូនិចដែលភ្ជាប់ផងដែរ! ដូច្នេះវានឹងឱ្យលោកអ្នកអាចប្រើប្រាស់ទូរទស្សន៍ដ៏វៃឆ្លាតនេះជា Control Center ដើម្បីគ្រប់គ្រងមុខងារសន្តិសុខផ្សេងៗក្នុងគេហដ្ឋានរបស់លោកអ្នកទៀតផង! ឡូយអត់? ឡូយកប់ខ្លាំងណាស់!! រកទិញនៅឯណាបាន?

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន