no-alternative title
no-alternative title

ស្ងាត់ៗ HP បង្ហាញចេញកុំព្យូទ័រស៊េរីថ្មី ELITE DRAGONFLY 13 អ៊ីងជាមួយនឹងម៉ូនីទ័រកោង HP S430C និង E344C ដ៏អស្ចារ្យបំផុត

នៅថ្ងៃនេះ ក្រុមហ៊ុន HP បញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួនត្រកូល Elite seriesដែលក្រុមហ៊ុនបច្ចេកវិទ្យានេះហៅម៉ូឌែលថ្មីនេះថា Elite Dragonfly ។ HP Elite Dragonfly គឺជាកុំព្យូទ័រយួរដៃថ្នាក់ប្រណិតសម្រាប់អ្នកធ្វើអាជីវកម្មដែលមានការឌីស្សាញជាមួយនឹងរូបរាងស្រស់ស្អាតដ៏ប្រណិតដែលផ្តល់នូវបទពិសោធន៍ខ្លាំងក្លាដ៏អស្ចារ្យ ហើយវាក៏មានរូបរាងតូចទាក់ទាញខ្លាំងមែនទែន។ កុំព្យូទ័រនេះគឺមានទម្ងន់ស្រាល និងមានថាមពលថ្មអាចប្រើប្រាស់បានយូរថែមទៀត។ ជាមួយនឹងកុំព្យូទ័រ Elite Dragonfly នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងទីក្រុង California ក៏បញ្ចេញនូវម៉ូនីទ័រអេក្រង់កោងដែលមានឈ្មោះថា HP S340c និង HP E344c ថែមទៀត។

កុំព្យូទ័រ HP Elite Dragonfly បង្កើតឡើងដោយភ្ជាប់ជាមួយនឹងសារធាតុម៉ាញ៉េស្យូម CNC-machined magnesium ដែលធ្វើអោយម៉ាស៊ីននេះរឹងមាំក្នុងការប្រើប្រាស់ ប៉ុន្តែវាមានទំងន់ស្រាលថែមទៀត។ កុំព្យទ័រនេះប្រើប្រាស់នូវសារធាតុ oleophobic ដែលកាពារមិនអោយមានប្រឡាក់ស្នាមក្រយ៉ៅដៃថែមទៀត។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 13.3-inch touch ដែលមានកម្រិតភាពច្បាស់ 1080pនិង 4K ថែមទៀត។ បន្ថែមពីលើសុវត្ថិភាពខ្ពស់ជាងមុនទៀតនោះ អេក្រង់នេះក៏មានភ្ជាប់ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 5 ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា HP នេះបញ្ចេញនូវម៉ូឌែលដែលមានភ្ជាប់ជាមួយនឹងអេក្រង់ SureView privacy ដែលមានកម្រិត screen-to-body-ratio 86% ថែមទៀត។ កុំព្យូទ័រ Elite Dragonfly គឺប្រើប្រាស់នូវបន្ទះឈីប Core i3/i5/i7 processors ជំនាន់ទី ៨ របស់ក្រុមហ៊ុន Intel រ៉េមទំហំ 16GB LPDDR3 RAM និងថាសរឹងទំហំ 2TB SSD ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ Elite Dragonfly នេះ ក៏ប្រើប្រាស់ជាមួយនឹងកម្មវិធី Intel Athena program ដែលមានន័យថាវាផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យថែមទៀត។ បើនិយាយអំពីការតភ្ជាប់ទំនាក់ទំនងវិញនោះ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង WiFi 6និង Bluetooth 5.0 ។ បន្ថែមពីនេះទៀត វាក៏មានប្រើប្រាស់នូវម៉ូដឹម Intel XMM 7360/7560 4G/LTE modem ជាមួយនឹង 4×4 antennas និង GbE adapter ថែមទៀត។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង Thunderbolt 3-enabled USB Type-C port, USB Type-C, USB Type-A, full-size HDMI និងរន្ធដោតកាសស្តាប់ 3.5mm audio jack ផងដែរ។

ក្រុមហ៊ុន HP ក៏ធ្វើការបន្ថែមនូវកម្មវិធី Software ជាច្រើនទៀតដែលមានការផ្តោតសំខាន់ទៅលើផ្នែកសុខភាព និងសុវត្ថិភាព។ ជាក់ស្តែង កុំព្យូទ័រ HP Elite Dragonfly នេះគឺជាប្រភេទកុំព្យូទ័រ business-convertible laptop ដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងកម្មវិធី HP Workwell software ថែមទៀត។ កម្មវិធី HP Workwell នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើលំហាត់ប្រាណ និងសម្រាកបានថែមទៀត។ វាក៏ផ្តល់នូវគន្លឹះជាច្រើនដែលធ្វើអោយអ្នកប្រើប្រាស់ជាច្រើនអាចពង្រឹងទៅលើការងារ និងជីវិតរស់នៅរបស់ពួកគេអោយមានតុល្យភាពថែមទៀត។ 

ក្រៅពីនេះ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងកម្មវិធី HP Sure Sense ដែលប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ Artificial Intelligence ដើម្បីការពារអ្នកប្រើប្រាស់ជាច្រើនពីការវាយប្រហារនៃមេរោគ Malware ថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ថាមពលថ្មរបស់វា គឺអាចប្រើប្រាស់បានរយៈពេលដល់ទៅ 24.5 ម៉ោងសម្រាប់ការបញ្ចូលថាមពលថ្មម្តង។  កុំព្យូទ័រ HP Elite Dragonfly នេះមានតម្លៃ USD 1,549 ហើយវាអាចរកទិញបានចាប់ពីថ្ងៃទី 25 ខែតុលាខាងមុខនេះ។

ក្រៅពីការបញ្ចេញនូវកុំព្យុទ័រយួរដៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HP ក៏ប្រកាសបង្ហាញនូវម៉ូនីទ័រអេក្រង់កោងចំនួន 2 ម៉ូឌែលបន្ថែមទៀតគឺ HP S430c និង HP E344c ។ ម៉ូនីទ័រ S430c មានអេក្រង់កោងដែលមានទំហំ 43.4-inch និងភ្ជាប់ជាមួយនឹង HP Device Bridge ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងនូវ PCs ចំនួន 2 ក្នុងពេលតែមួយថែមទៀត។

វាក៏៎មានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង Web-Cam ដែលមានភ្ជាប់ជាមួយនឹង Mic សម្រាប់វីដេអូខលថែមទៀត។ ម៉ូនីទ័រ HP S430c នេះគឺមានតម្លៃ USD 949 ហើយវាអាចរកទិញបានចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ម៉ូនីទ័រ E344c វិញគឹមានអេក្រង់ទំហំ 34-inch ដែលមានកម្រិតភាពច្បាស់ WQHDនិងកម្រិត aspect ratio 21:9 ទៀតផង។ អេក្រង់នេះមានតម្លៃ USD 599 ហើយវាអាចរកទិញបាននៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន