no-alternative title
no-alternative title

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអេឡិចត្រូនិកនៅកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារម៉ាក KHIND» ដែលជាផលិតផល់របស់ប្រទេសម៉ាឡេស៊ី មកកាន់ទីផ្សារកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី (Nur Herzazzila Ghazali) ភារធារីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group និង លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIND ម៉ាឡេស៊ី ។

ចក្ខុវិស័យនៃការនាំយកកង្ហារស្តង់ដារអន្តរជាតិ

ថ្លែងនៅក្នុងពិធីសម្ពោធ លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group បានគូសបញ្ជាក់ថា ការនាំយកកង្ហារ KHIND មកកាន់កម្ពុជា គឺជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ យោងតាមទិន្នន័យឆ្នាំ ២០២៣ ទំហំទីផ្សារនាំចូលកង្ហារនៅកម្ពុជាមានតម្លៃជាង ២៧.២៥ លានដុល្លារអាមេរិក ដែលបង្ហាញថាតម្រូវការឧបករណ៍ត្រជាក់មួយនេះនៅតែមានកម្រិតខ្ពស់ និងចាំបាច់បំផុតសម្រាប់ប្រជាជនកម្ពុជា ។

ការដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យនៃទំនិញគេចពន្ធ

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានលើកឡើងយ៉ាងលម្អិតអំពីបញ្ហាប្រឈមក្នុងទីផ្សារបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា៖ «ទំហំទីផ្សារកង្ហារនៅស្រុកខ្មែរមានទំហំធំ ប៉ុន្តែប្រហែល ៨០% នៃកង្ហារទាំងនោះគឺជាផលិតផលគ្មានការធានាត្រឹមត្រូវ» ។

លោកបានសង្កត់ធ្ងន់លើហានិភ័យនៃទំនិញគេចពន្ធដោយបញ្ជាក់ថា៖ «ការដឹកជញ្ជូនដោយគេចពន្ធ និងការផ្ទេរទំនិញពីមធ្យោបាយមួយទៅមធ្យោបាយមួយ (សាងឡាន) ធ្វើឱ្យមានហានិភ័យនៃការបែកបាក់ខ្ពស់។ អ្នកលក់និងអតិថិជនតែងតែជួបបញ្ហាកង្ហារបែកបាក់ដង និងពិបាករកគ្រឿងបន្លាស់» ។

លោក ហ៊ ហាប់ បានបន្ថែមថា ការជ្រើសរើសកង្ហារ KHIND គឺជាដំណោះស្រាយដ៏ល្អបំផុត ព្រោះជាការនាំចូលដោយបង់ពន្ធត្រឹមត្រូវ មានបណ្តាញចែកចាយទូលំទូលាយ និងមានមជ្ឈមណ្ឌលសេវាកម្មរហូតដល់ ១៤ កន្លែងទូទាំងប្រទេស ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។ លោកក៏បានបង្ហាញពីចក្ខុវិស័យទៅថ្ងៃអនាគតថា៖ «សម្រាប់ទស្សនៈវិស័យទៅថ្ងៃមុខ យើងចង់នាំយកផលិតផលផ្សេងៗទៀតមកកាន់ទីផ្សារ ប៉ុន្តែយើងមានលក្ខខណ្ឌចម្បងចំនួនពីរ៖ ទី១ គឺគុណភាព ដើម្បីផលប្រយោជន៍អតិថិជន និងទី២ គឺលទ្ធភាពក្នុងការប្រកួតប្រជែងតម្លៃជាមួយទំនិញគេចពន្ធ ដើម្បីធានាថាការរកស៊ីរបស់ក្រុមហ៊ុនអាចដំណើរការទៅបានដោយរលូន» ។

គុណភាពស្តង់ដារម៉ាឡេស៊ី និងសុវត្ថិភាពខ្ពស់

លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិក្រុមហ៊ុន KHIND ម៉ាឡេស៊ី បានបង្ហាញក្តីរំភើបចំពោះភាពជាដៃគូនេះ។ លោកបានបញ្ជាក់ថា KHIND បានកសាងកេរ្តិ៍ឈ្មោះតាំងពីឆ្នាំ ១៩៦១ ហើយផលិតផលកង្ហាររបស់លោកត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អាកាសធាតុក្តៅ ដោយផ្តោតសំខាន់លើសុវត្ថិភាព និងភាពធន់ ។

លោក អាឌីល បានថ្លែងថា៖ «សម្រាប់អតិថិជនកម្ពុជា សាររបស់យើងគឺសាមញ្ញណាស់៖ KHIND ប្តេជ្ញានាំមកជូននូវផលិតផលដែលមានសុវត្ថិភាព ធន់ និងអាចទុកចិត្តបាន» ។

ជាសក្ខីភាពនៃគុណភាព លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី តំណាងស្ថានទូតម៉ាឡេស៊ី បានចែករំលែកថា KHIND មិនមែនគ្រាន់តែជាម៉ាកកង្ហាដែលមានរូបរាងសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែជា «មរតករបស់ម៉ាឡេស៊ី» និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនម៉ាឡេស៊ីរាប់សិបឆ្នាំមកហើយ។ លោកស្រីជឿជាក់ថា កង្ហារ KHIND នឹងនាំមកនូវផាសុកភាពជូនដល់គ្រួសារកម្ពុជា ដូចដែលបានផ្តល់ជូនគ្រួសាររបស់លោកស្រីកន្លងមកដែរ ។

ផលិតផល និងសេវាកម្ម

នៅក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលកង្ហារ KHIND ចំនួន ៤ ម៉ូដែល រួមមាន កង្ហារលើតុ និងកង្ហារបញ្ឈរ (១៦អីញ និង ១៨អីញ) ។ ចំណុចពិសេសនៃកង្ហារទាំងនេះគឺការបំពាក់នូវ ម៉ូទ័រស្ពាន់ ១០០% (100% Copper Motor) ដែលធានាបាននូវភាពធន់រឹងមាំខ្លាំង ។

ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនផ្តល់ជូននូវ៖

•ការធានា៖ រយៈពេល ១ ឆ្នាំ លើគ្រឿងបន្លាស់ ។

•សេវាកម្ម៖ ការត្រៀមស្តុកទុកនូវគ្រឿងបន្លាស់សំខាន់ៗដូចជា ម៉ូទ័រ និងស្លាបកង្ហារ ដើម្បីធានាថាការជួសជុលមានភាពរហ័សទាន់ចិត្ត ។

លើសពីនេះ លោក ហ៊ ហាប់ ក៏បានបង្ហើបថា ប្រសិនបើមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ ក្រុមហ៊ុនមានផែនការនឹងបង្កើតរោងចក្រដំឡើងសង្វាក់ផលិតកម្មនៅកម្ពុជាផ្ទាល់តែម្តងនៅថ្ងៃអនាគត ។

អំពីក្រុមហ៊ុន GGEAR Group បង្កើតឡើងក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន ជីហ្គៀ គ្រុប គឺជាក្រុមហ៊ុនចែកចាយស្របច្បាប់ និងឈានមុខគេនូវផលិតផលអេឡិចត្រូនិកម៉ាកល្បីៗ រួមទាំង LG Electronics និង Hyundai Elevators ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ "Growing Together" មានន័យថាការរីកចម្រើនទៅមុខទាំងអស់គ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន