no-alternative title

Dell ប្រកាសចេញនូវកុំព្យូទ័រម៉ូឌែល Latitude និង Precision ជាមួយនឹងកុំព្យូទ័រ OptiPlex PCs ជំនាន់ថ្មីរបស់ខ្លួន

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Dell បានប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃជាច្រើន និងកុំព្យូទ័រលើតុ Desktops នៅក្នុងត្រកូល Latitude និង  OptiPlex ផងដែរ។ កុំព្យូទ័រនេះ គឺមានម៉ូឌែលជាច្រើនដូចជា  Latitude 9420, Latitude 7520, Latitude 5420 និង Precision 3560 និង OptiPlex 7090 Ultra និង OptiPlex 3090 Modular Desktop PCs។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រម៉ូឌែលថ្មីនេះ គឺប្រើប្រាស់នូវបន្ទះឈីប Core Processors ជំនាន់ទី 11 របស់ក្រុមហ៊ុន Intel ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Windows 10 OS។ 

Latitude 9420: គឺជាកុំព្យូទ័រប្រភេទ 2-in-1 ដែលប្រើប្រាស់នូវថាមពលថ្ម  3-cell, 60Wh 6 Polymer ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 65W charging តាមរយៈរន្ធ USB Type-C ថែមទៀត។ សម្រាប់កុំព្យូទ័រនេះគឺមានទម្ងន់ 1.33kg ជាមួយនឹងបន្ទះឈីប  Intel Core i7 Processor ជំនាន់ទី 11 រ៉េមទំហំ 32GB LPDDR4x SDRAM និងថាសរឹង  1TBSSD M.2 PCIe NVMe Class 35 Storage ។ សម្រាប់កុំព្យូទ័រនេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  Wi-Fi 6E និង 5G LTE connectivity ថែមទៀត។ សម្រាប់អេក្រង់របស់វាគឺមានកម្រិត 14 inch QHD+ (2,560×1,600 pixels) និអាចប្រើប្រាស់ Touch បានថែមទៀត។ វាមានតម្លៃ $1,949 ។

Latitude 7520: សម្រាប់កុំព្យូទ័រនេះគឺស្រដៀងគ្នាទៅនឹងម៉ូឌែល Latitude 9420 ដែលមានបន្ទះឈីប Intel Core i7 processor ជំនាន់ទី 11 រ៉េមទំហំ 32GB SDRAM ។ អេក្រង់នេះគឺមានទំហំ 15.6 inch ដែលមានកម្រិត FHD និង UHD និងអាចប្រើប្រាស់នូវ Touch ថែមទៀត។ វាប្រើប្រាស់នូវថាមពលថ្ម 4-cell, 63Wh ដែលមានបច្ចេកវិទ្យា 90W USB Type-C adapter និងទម្ងន់ 1.62 kg ថែមទៀត។ វាមានតម្លៃ $1,649 ។

Latitude 5420: សម្រាប់កុំព្យូទ័រម៉ូឌែល Dell Latitude 5420 នេះ គឺមានអេក្រង់ទំហំ 14 អ៊ីង ដែលមានកម្រិតភាពច្បាស់ FHD និងទ្រទ្រង់នូវ Touch ថែមទៀត។ វាមានបន្ទះឈីប ntel Core i7 processor ជំនាន់ទី 11 រ៉េមទំហំ 64GB LPDDR4 SDRAM និងម៉េមូរី 1TB SSD M.2 2280 PCIe Gen 4 NVMe 3×4 Class 40 Storage។ សម្រាប់ក្រាហ្វិកកាតរបស់វាគឺ NVIDIA GeForce MX450 ជាមួយនឹង 2GBDDR5 ផងដែរ។ កុំព្យូទ័រនេះគឺមានថ្ម4-cell 63Wh ជាមួយនឹង 90W USB Type-C adapter និងតម្លៃ $1,049 ផងដែរ។

Precision 3560: កុំព្យូទ័រ Precision 3560 នេះគឺមានអេក្រង់ 15.6-inch ដែលមានកម្រិតភាពច្បាស់ full-HD និងទ្រទ្រង់នូវ Touch ថែមទៀត។ វាមានបន្ទះឈីប Intel Core i7-1185G7 processor រ៉េមទំហំ 64GB DDR4 RAM និងម៉េមូរិ 2TBM.2 2280 PCIe x4 NVMe Class 40 SSD storage។ Precision 3560 មានក្រាហ្វិកកាត NVIDIA Quadro T500 graphics 2GB ផងដែរ។ Precision 3560 មានថាមពលថ្ម 4-cell ExpressCharge និងតម្លៃ  $1,189 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន