no-alternative title

New iMac 2021 ដែលទើបចេញថ្មីប្រើប្រាប់នូវបន្ទះឈីប Apple ARM-M1 មានជម្រើសច្រើនពណ៌ និងមានតម្លៃចាប់ពី $1,299 ឡើង

ក្រុមហ៊ុន Apple បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រលើតុ iMac ជំនាន់ថ្មីឆ្នាំ 2021 របស់ខ្លួនជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Spring Loaded យប់មិញនេះ។ ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីឆ្នាំ 2021 នេះត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Apple ARM-M1 របស់ខ្លួនដែលប្រើនៅលើកុំព្យូទ័រយួរដៃ MacBook និងម៉ាស៊ីន Mac mini កាលពីឆ្នាំទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលរិតតែពិសេសបំផុតនោះគឺថា iMac ជំនាន់ថ្មីនេះមានជម្រើសច្រើនពណ៌រហូតដល់ទៅ 7 ពណ៌ឯណោះដែលមានដូចជាពណ៌បៃតង, លឿង, ទឹកក្រូច, ស្វាយ, ខៀវ, ក្រហម និងទឹកប្រាក់។ម៉ាស៊ីន iMac ជំនាន់ថ្មីនេះមានកម្រាស់ 11.5mm និងបំពាក់នូវបន្ទះអេក្រង់Retina Display ទំហំ 23.5 អ៊ីញ ទ្រទ្រង់កម្រិតបង្ហាញដល់ 4.5K ជាមួយកម្រិតPixel 11.3M មានកម្រិតពន្លឺ 500nits គាំទ្រនូវកម្រិតទឹកពណ៌ P3 1B និង True-Tone Technology។

នៅលើគែមអេក្រង់ខាងលើមានភ្ជាប់នូវកាមេរ៉ាវ៉ិបខេមមួយគ្រាប់សម្រាប់វីដេអូខលមានកម្រិត 1080px។ iMac 2021 បានដំឡើងនូវប្រព័ន្ធ Speaker ចំនួន 6 គ្រាប់ដែលមាន force-cancelling woofer ចំនួនពីរគ្រាប់ ទ្រទ្រង់ មុខងារសំឡេង spatial audio ជាមួយនឹង Dolby Atmos ទៀតផង។

សម្រាប់បន្ទះឈីប Apple AMR-M1 ដែលប្រើនៅលើ iMac ជំនាន់ថ្មីនេះគឺមានជម្រើសអង្គ CPU ចំនួន 8-Core / GPU 7-Core និង CPU 8-Core / GPU 8-Core តម្រូវតាមការចង់បានរបស់អតិជន។ បន្ទះឈីប M1 នេះមានអង្គ CPU ប្រតិបត្តិការលឿងជាង CPU បន្ទះឈីបដែលប្រើនៅលើ iMac 21.5-inch ជំនាន់មុនដល់ 85% និងមានល្បឿន GPU លឿងជាងដល់ 50% ហើយលឿនជាង iMac mini ជំនាន់មុនដល់ទៅ 2 ដង និងប្រើមុខងារ machine learning លឿនជាងមុនដល់ 3 ដង។ ម៉ាស៊ីន iMac ជំនាន់ថ្មីនេះភ្ជាប់ដោយរ៉េមទំហំ 8GB និង 16GB ជាមួយអង្គផ្ទុកក្នុងម៉ាស៊ីនប្រភេទ SSD ទំហំចាប់ពី 256GB/512GB/1TB ដល់ 2TB។

iMac ជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយរន្ធ Thunderbolt ចំនួនពីរ, USB-C ចំនួនពីរ, រន្ធ Ethernet 1Gbps និងទ្រទ្រង់បច្ចេកវិទ្យា Wi-Fi 6 ផងដែរ។ បន្ថែមពីនេះវាមានភ្ជាប់ប្រើជាមួយនឹង Magic Keyboard ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យា Touch ID ដែលធ្វើអោយ iMac ជំនាន់ថ្មីនេះក្លាយជាម៉ាស៊ីនកុំព្យូទ័រលើតុដំបូងគេក្នុងលោកដែលប្រើនូវបច្ចេកវិទ្យាសោះសុវត្ថិភាពបែប wireless ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា biometric authentication system ភ្ជាប់នូវលើ Magic Keyboard តែម្តង។

Apple នឹងបើកអោយអតិថិជនធ្វើការបញ្ជាទិញម៉ាស៊ីន iMac ជំនាន់ថ្មីឆ្នាំ 2021 នេះបាននៅថ្ងៃទី 30 ចុងខែមេសានេះ ហើយការនាំចេញទៅកាន់ដៃអតិថិជនគឺនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ឆ្នាំ 2021។

ចំពោះតម្លៃវិញ iMac 2021 មានអង្គ CPU 8-Core / GPU 7-Core មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB រួមនឹងក្តារចុច color-matched Magic Keyboard ធម្មតាគ្មាន Touch ID ហើយនិង Magic Mouse មានតម្លៃខ្ទង់ $1,299 ចំនែកម៉ូដែលមានអង្គ CPU 8-Core / GPU 8-Core  មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB  ភ្ជាប់ជាមួយ color-matched new Magic Keyboard ដែលមាន Touch ID រួមនឹង Magic Mouse គឺមានតម្លៃខ្ទង់ $1,499 ហើយតម្លៃឡើងខ្ពស់ជាងនេះបន្ថែមទៀតសម្រាប់ម៉ូដែលមានរ៉េមទំហំ 16GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 512GB/1TB និង 2TB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន