no-alternative title
no-alternative title

ASUS TUF Gaming បានបញ្ចេញរូបរាងថ្មីហើយ ភ្ជាប់មកជាមួយនូវសមត្ថភាពខ្លាំងដែលមិនគួរឲ្យជឿ

ក្រុមហ៊ុន ASUS បានបញ្ចេញនូវរូបរាងថ្មីរបស់ TUF Gaming គឺម៉ូឌែល FA506 ដែលបានបំពាក់ជាមួយនឹង CPUរបស់ AMD R-7 4800H, RAM 8GB, SDD 512GB PCIe, និង មាន GPU របស់ Nvidia ប្រភេទ GTX1650Ti។ ឡេបថប់នេះត្រូវបានរចនាឡើងដោយអាលុយមីញ៉ូម និងមានឡូហ្គូ TUF នៅចំកណ្ដាលនៃផ្ទៃឡេបថប់។ ឡេបថប់នេះមានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ប្រផេះ ដែលស្រោបដោយអាលុយមីញ៉ូម និង ពណ៌ខ្មៅស្រោមដោយផ្លាស្ទីក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងលើនៃឡេបថប់មានផ្នែក V Cut សម្រាប់សម្រួលដល់ប្រព័ន្ធខ្យល់ចេញចូលដល់ម៉ាស៊ីន និងរក្សាកម្ដៅឲ្យមានតុល្យភាព។ អ្នកក៏អាចមើលឃើញអក្សរឆ្លាក់ TUF GAMING ជាមួយនឹងភ្លើងដែលជាសញ្ញាសម្គាល់នៅពេលដែលកំពុងសាកថ្មតាមរយៈ V Cut នេះផងដែរ។ សម្រាប់ខាងក្នុងវិញ អ្នកនឹងឃើញមានឡួហ្គូ ASUS នៅពីក្រោមអេក្រង់ដែលមានទំហំ 15 អ៊ីញ ជាមួយកំរិត Resolution Full HD ជា panel IPS បូករួមជាមួយនឹង Refresh rate 144Hz។ អ្វីដែលពិសេសនោះ ឡេបថប់នេះបានភ្ជាប់មកជាមួយនឹង Adaptive Sync ដែលវានឹងជួយបំបាត់ភាពរអាករអួលនៅពេលអ្នកប្រើប្រាស់កំពុងលេងហ្គេម។ 

សម្រាប់ Keyboard វិញមានបំពាក់ជាមួយនឹង RGB ដែលអាចឲ្យអ្នកប្ដូរភ្លើងពណ៌របស់ Keyboard នេះតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ អ្វីដែលអ្នកនឹងចាប់អារម្មណ៍មុនគេនោះគឺមាន WASD Highlighted keys ផ្ដល់ភាពងាយស្រួលដល់អ្នកលេងហ្គេម។ លើសពីនេះទៅទៀត ក្រុមហ៊ុន ASUS បានដាក់គម្លាតរវាង Function keys ងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសម្គាល់។ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ Keyboard ទៀតនោះ ក្រុមហ៊ុន ASUS ក៏បានធ្វើរចនារូបរាង Space key ឲ្យធំជាងមុន ចៀសវាងការវាយខុស ឬមានកំហុសផ្សេងៗដល់អ្នកប្រើប្រាស់។ ក្រឡេកមកមើល Touchpad វិញ ក្រុមហ៊ុន ASUS បានដាក់ប៊ូតុងចុចឲ្យដាច់ពីគ្នាដែលនេះពិតជាមានភាពងាយស្រួលដល់អ្នកប្រើប្រាស់មែនទែន។

ផ្នែកខាងក្រោយវិញ ផ្ទៃឡេបថប់នេះត្រូវបានរចនាជារូបរាងសំបុកឃ្មុំដែលគេហៅថា Honeycomb grids ក្នុងគោលបំណងដើម្បីកាត់បន្ថយទម្ងន់កុំឲ្យធ្ងន់ និងមានរន្ធក្នុងការស្រូបយកខ្យល់ត្រជាក់ និងបញ្ចេញខ្យល់ក្ដៅចេញមកក្រៅ។ បច្ចេកវិទ្យានេះបានធ្វើឲ្យឡេបថប់ TUG Gaming A15 និង A17 នេះអាចរក្សាកម្ដៅថេរនៅពេលដែលអ្នកកំពុងប្រើប្រាស់កម្មវិធី ឬលេងហ្គេមធំៗជាដើម។  ផ្នែកខាងឆ្វេងនៃឡេបថប់មានរន្ធសាកថ្ម, រន្ធ RJ-45 Ethernet, រន្ធHDMI, រន្ធUSB 3.2 type A ចំនួន២, រន្ធUSB type C ចំនួន១ និងរន្ធដោត mic ឬកាស់។ ផ្នែកខាងស្ដាំវិញមានរន្ធចាក់សោរ និង រន្ធ USB 2.0 ចំនួនមួយ។ 

ក្រុមហ៊ុន ASUS បានយកឡេបថប់នេះទៅធ្វើការសាកល្បងភាពធន់កម្រិតយោធា MIL-STD-810H ដើម្បីបញ្ជាក់ពីភាពរឹងមាំរបស់ឡេបថប់នេះដែលអាចធន់នឹងការប៉ះទង្គិច និងមិនងាយបែកបាក់នោះទេ។ ឡេបថប់នេះក៏អាចស្ថិតនៅសីតុណ្ហភាពក្ដៅបំផុត 49អង្សារ និងត្រជាក់បំផុត -32អង្សារ ដោយមិនមានការប៉ះពាល់ដល់ម៉ាស៊ីនខាងក្នុងនោះទេ។ 

រីឯប្រព័ន្ធសម្លេងវិញ ក្រុមហ៊ុនASUSបានដាក់បច្ចេកវិទ្យាថ្មី DTS:X ultra ធ្វើឲ្យលឺជាងមុន 1.8ដង កម្រិត Bass 2.7 ដងបើប្រៀបទៅនឹងម៉ូឌែលមុន និងជាប្រភេទ Surround sound។  សម្រាប់អ្នកដែលប្រើប្រាស់ត្រូវការបន្ថែម RAM នោះគឺអាចដាក់រហូតដល់ទៅ 32GB និងHDD មួយ។ សម្រាប់ពួក 15 អ៊ីញ ឬ 17 អ៊ីញដែលមាន GTX1660Ti ឡើងទៅគឺអាចដាក់ថែមបាន SSD M.2 មួយ Slot។ សរុបមកវិញ ឡេបថប់ TUF Gaming ម៉ូឌែល FA506II នេះមានរូបរាងស្អាត សមត្ថភាពខ្ពស់ជាមួយនឹងតម្លៃដែលមិនគួរឲ្យជឿគឺ $899។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន