no-alternative title
no-alternative title

Huawei ប្រកាសចេញកុំព្យូទ័រ MateBook X Pro, MateBook 13 និង MateBook D 15 នៅក្នុងប្រទេសកាណាដា

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួនបានធ្វើការដាក់បង្ហាញនូវកុំព្យូទ័រ 2020 Windows laptop របស់ខ្លួននៅក្នុងប្រទេសកាណាដា ចំនួន 3 ម៉ូដែលគឺ MateBook X Pro 2020, MateBook 13 2020 និង MateBook D 15 2020។ MateBook X Pro 2020 គឺ ជាម៉ូដែលធំជាងគេ ដែលក្រុមហ៊ុនដាក់លក់មានតម្លៃដល់ទៅ $2,499 ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះ គឺមានអេក្រង់ទំហំ 13.9-inch 3K FullView ដែលមានទំហំ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វា កម្រាស់ 14.6mm ទម្ងន់ 1.33Kg បន្ទះឈីប Intel Core i7-10510U processor (Comet Lake) ជំនាន់ទី 10 មានរ៉េមទំហំ 16GB LPDDR3 RAM និងមេម៉ូរីទំហំ 1TB NVMe PCIe SSD ។ អតិថិជនជាច្រើនអាចរកទិញកុំព្យូទ័រនេះបាននៅចន្លោះថ្ងៃទី 15 ខែមិថុនានេះ ដល់ថ្ងៃទី 30 ខែមិថុនានេះជាមួយនឹងការធានាជូន 2 ឆ្នាំ Microsoft 365 Personal subscription រយៈពេល 1 ឆ្នាំ Huawei FreeBuds 3 TWS និងកាបូប Huawei ផងដែរ។

MateBook 13 2020 នេះគឺមានតម្លៃ $1,899 ជាមួយនឹងបន្ទះឈីប និងរ៉េមដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុនផងដែរ ប៉ុន្តែវាមាន 512GB SSD ។វាមានអេក្រង់ទំហំ 13-inch ជាមួយនឹងកម្រិតអេក្រង់ 88% ធៀបជាមួយនឹងតួខ្លួនរបស់វា និងទម្ងន់ 1.3Kg ។ កាដូរបស់កុំព្យូទ័រនេះមានការធានាជូន ២ ឆ្នាំ Microsoft 365 Personal subscription រយៈពេល ១ ឆ្នាំ Huawei Watch GT និងកាបូប Huawei ផងដែរ។

កុំព្យូទ័រ MateBook D 15 2020 មានអេក្រង់ទំហំ 15-inch ជាមួយនឹងបន្ទះឈីប AMD Ryzen 7 3700U processor ។ វាមានទំហំ 8GB DDR4 RAM, 512GB SSD និងទម្ងន់ $949.99 ។កាដូរបស់កុំព្យូទ័រនេះមានការធានាជូន 2 ឆ្នាំ Microsoft 365 Personal subscription រយៈពេល 1 ឆ្នាំ Huawei Band 4 Proនិងកាបូប Huawei ផងដែរ។ ម៉ូឌែលទាំង 3 នេះអាចរកទិញបាននៅ Visions Electronics, Newegg, Canada Computers និង Memory Express ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន