no-alternative title
no-alternative title

មុខងារការពារសុវត្ថិភាពលើអេក្រង់Galaxy S26 Ultra ត្រូវបានបង្ហាញក្នុងវីដេអូមុន Galaxy Unpacked

ខណៈដែលនៅលើសល់តែមួយថ្ងៃទៀតនៃការដាក់សម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series នោះ នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពពិតរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅលើអនឡាញថែមទៀតហើយ ដែលលើកនេះ គឺមកទាំងវីដេអូតែម្តង។ តាមរយៈរូបភាពខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មាតហ្វូនជំនាន់់ថ្មី Galaxy S26 Ultra ហើយនៅក្នុងនោះ ក៏មានការបញ្ចេញនូវមុខងារការពារសុវត្ថិភាពលើអេក្រង់ Privacy Display និងប៊ិក S-Pen ហើយនិងពិន្ទុនៃការធ្វើតេស្តរបស់ស្មាតហ្វូននេះផងដែរ។

ផ្អែកតាម YouTuber មួយរូបដែលមានឈ្មោះថា Sahil Karoul គឺបានបញ្ចេញនូវីដេអូថ្មីនេះ ដោយបង្ហាញពី Galaxy S26 Ultra ហើយនិងបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានការដាក់លក់នៅលើហាងមួយក្នុងទីផ្សារទីក្រុង Dubai ថែមទៀតផង។ វីដេអូថ្មីនេះ ក៏មានការចែកចាយនៅលើបណ្តាញ X ដូចគ្នា ដោយមានការបង្ហោះទាំងរួបភាព និងវីដេអូរបស់ស្មាតហ្វូននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវីដេអូនោះ Karoul គឺមានការបង្ហាញចេញនូវមុខងារការពារសុវត្ថិភាពលើអេក្រង់ Privacy Display ដែលមានការបញ្ជាក់ពីការពារមិនអោយអ្នកដែលនៅក្បែរខ្លួនអាចមើលឃើញឯកសារនៅលើអេក្រង់នេះ បានដោយស្រួលនោះទេ។ បន្ថែមពីនេះ YouTuber រូបនេះ ក៏បានបង្ហាញពីប៊ិក S-Pen ដែលមានការឌីស្សាញថ្មីសម្រាប់ Galaxy S26 Ultra ផងដែរ។ ប៊ិកនេះនៅតែគ្មាន Bluetooth ដដែល។ ចំនុចចក្រោយ គឺលទ្ធផលនៃការធ្វើតេស្តសមត្ថភាពនៅលើ benchmarks។ 

 

ព័ត៌មានពាណិជ្ជកម្ម