
នៅសល់ពេលប៉ុន្មានខែទៀតមុនការប្រកាសជាផ្លូវការរបស់ Find X10 ដែលជាស្មាតហ្វូន Flagship series ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO មានការបែកធ្លាយជាច្រើន បានបង្ហាញអំពីការផ្លាស់ប្តូរមួយគឺ ការភ្ជាប់ជាមួយនឹង Magnets។
តាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachuនៅលើ Weibo បញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងត្រៀមបញ្ចេញនូវស្មាតហ្វូនបំពាក់នូវម៉ាញ៉េទិច (Magnetic) នៅក្នុងឆមាសទី 2 ឆ្នាំ 2026 នេះ។ ការប្រើប្រាស់នូវ Magnets នៅក្នុងស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងប្រព័ន្ធ MagSafe System របស់ក្រុមហ៊ុន Apple។ ប្រសិនបើនេះ គឺជាការពិតនោះ មានន័យថា ស្មាតហ្វូនថ្មីនេះ មិនចាំបាច់ប្រើប្រាស់នូវសម្បក Case Magnetic ទៀតនោះទេ។
សូមជំរាបថា ស្មាតហ្វូន Flagships របស់ក្រុមហ៊ុន OPPO ដែលចេញថ្មីៗនេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Qi2 ស្ទើរគ្រប់ម៉ូដែល ប៉ុន្តែសុទ្ធតែមានដែនកំណត់។ ស្មាតហ្វូនទាំងនេះ គឺប្រើប្រាស់នូវស្តង់ដារ Qi2 ready ដែលមានន័យថា មុខងារនេះ អាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Magnetic Wireless Charging ប៉ុន្តែត្រូវប្រើប្រាស់ជាមួយនឹងសម្បកម៉ាញ៉េទិច (Magnetic Case) ។
គួរបញ្ជាក់ថា ទៅលើការប្រើប្រាស់នូវ Magnets នៅខាងក្នុង គឺពិតជារឿងសំខាន់។ សម្រាប់ Accessories ជាច្រើនដូចជា Wireless Chargers, Power Banks និង Wallets សុទ្ធតែអាចប្រើប្រាស់នៅលើស្មាតហ្វូនដោយផ្ទាល់បាន។ សម្រាប់អ្នកប្រើប្រាស់ជាច្រើន គឺប្រហែលជាធ្លាប់ប្រើប្រាស់នូវ Magnetic Ecosystems រួចហើយ ហើយសមិទ្ធិផលថ្មីនេះ គឺអាចនឹងក្លាយជារបកគំហើញថ្មីរបស់ក្រុមហ៊ុន OPPO។

ស្មាតហ្វូន OPPO Find X10 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងឆមាសទី 2 ឆ្នាំ 2026 នេហើយប្រហែលជានៅក្នុងត្រីមាសទី 3 ឬទី 4 ឆ្នាំនេះ។ ប្រសិនបើក្រុមហ៊ុន OPPO ពិតជាដាក់នូវ Magnets ចូលទៅក្នុងតួខ្លួនរបស់ស្មាតហ្វូនមែននោះ នេះគឺអាចនឹងក្លាយជាការបោះជំហានដ៏ធំមួយរបស់ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើនរបស់ចិនដែលធ្លាប់តែពឹងផ្អែកទៅលើការប្រើប្រាស់នូវសម្បក Case នាពេលកន្លងមក។ ស្មាតហ្វូន Find X10 នេះនឹងមានការ upgrade ទៅលើកាមេរ៉ា និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងមុន៕





