no-alternative title
no-alternative title

OPPO Find N6 បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Snapdragon 8 Elite Gen 5

ស្ងាត់ៗ ក្រុមហ៊ុន OPPO បានងាកផ្តោតទៅលើស្មាតហ្វូនអេក្រង់បត់បាន Find N6 ជំនាន់ថ្មីរបស់ខ្លួនវិញ បើទោះបីជាពេលនេះ ព័ត៌មានផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នៅមិនទាន់បែកធ្លាយនៅឡើយច្រើនក៏ដោយ។ តាមដំណឹងពេលនេះ ស្មាតហ្វូនបត់បានថ្មីនេះ គឺបានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon កម្រិតខ្ពស់ ហើយបើតាមបញ្ជី Benchmark វិញស្មាតហ្វូន Find N6 នេះដំណើរការនូវបន្ទះឈីប Snapdragon 8 Elite Gen 5។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍ទៅលើបន្ទះឈីប 7-Core Version នេះ គឺមាន 2 Prime Cores ដែលមានល្បឿន 4.61 GHzនិង 5x performance cores ដែលមានល្បឿន 3.63 GHz។ ឈីបនេះ ក៏មានគាំទ្រដោយក្រាហ្វិកកាត Adreno 840 GPU ដែលបានបង្ហាញខ្លួននៅលើ OpenCL ជាមួយនឹងពិន្ទុ 24,103 ផងដែរ។ នៅក្នុង CPU នេះ ស្មាតហ្វូនបត់បាន OPPO Find N6 នេះមានពិន្ទុ 3,524 នៅក្នុងការតេស្ត single-core និងពិន្ទុ  9,090 នៅក្នុងការតេស្ត multi-core ។ ស្មាតហ្វូននេះដំណើរការនូវ Android 16 និងរ៉េមទំហំ 16GB ។ 

 

ជាមួយគ្នានេះ នៅក្នុងបញ្ជី Benchmark នេះ ថែមទាំងមានការទម្លាយអំពីបន្ទះឈីប 7-Core Snapdragon 8 Elite Gen 5 ដូចគ្នា ខណៈដែល ក្រុមហ៊ុន Qualcomm នៅមិនទាន់ប្រកាសជាផ្លូវការអំពី version នេះនៅឡើយទេ។។ បើមើលទៅលើស្មាតហ្វូន Find N5 កន្លងមក គឺមានការប្រើប្រាស់នូវបន្ទះឈីប 7-Core Snapdragon 8 Elite។ 

សូមជំរាបថា មកដល់ពេលនេះ មានស្មាតហ្វូនអេក្រង់បត់បានជាច្រើន បានដោះស្រាយទៅលើបញ្ហាផ្នែកវិស្វកម្មដូចជាគម្លាតនៃសមាសភាគខាងក្នុង ការគ្រប់គ្រងទៅលើកំដៅ និងថាមពលថ្ម។ ជាក់ស្តែង ពិន្ទុនៃ Benchmark នេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្នោះ។ សម្រាប់ការតេស្តជាក់ស្តែងទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឺពឹងផ្អែកទៅលើការគ្រប់គ្រងនៃកម្មវិធី Software ប្រព័ន្ធត្រជាក់ (Cooling systems) និងកម្លាំងនៃបន្ទះឈីបថែមទៀតទើបអាច្បាស់លាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍