no-alternative title
no-alternative title

បែកកធ្លាយរូបភាពថ្មីមួយរបស់ Galaxy S26 Plus ជាមួយតម្លៃ $1,650

គិតមកដល់ពេលនេះ គឺនៅលើសល់តែមួយសបា្តហ៌ទៀតប៉ុណ្ណោះ គឺដល់ថ្ងៃកំណត់នៃព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ ខណៈការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Series នៅតែបន្តការចែកចាយច្រើនដដែល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបែកកធ្លាយចុងក្រោយដែលចែកចាយនៅក្នុងបញ្ជីនៃ Craigslist នៅមុនពេលដែលស្មាតហ្វូននេះប្រកាសជាផ្លូវការនេះ បានទម្លាយថា ស្មាតហ្វូន Galaxy S26 Ultra ដែលជាម៉ូដែលថ្មីមួយក្នុងចំណោមស្មាតហ្វូនទាំង 3 ម៉ូដែលនេះ គឺមានតម្លៃ $1,650។

 

ប៉ុន្តែបើមើលតាមរយៈរូបភាពថ្មីៗនៅក្នុងបញ្ជីថ្មីដែលបានចែករំលែកនៅលើ X ដោយអ្នកទម្លាយ @Kakooli98 គឺមានការបង្ហាញពីស្មាតហ្វូនថ្មីមួយដំណើរការជាមួយ Wallpaper ពេញលេញរបស់ Galaxy S26 Series។ ទៅលើកាមេរ៉ាឌីស្សាញនៅលើស្មាតហ្វូន Galaxy S26 Series ថ្មីនេះ គឺមកជាមួយនឹងម៉ូឌុលកាមេរ៉ា Single Pill-Shape Camera Island ដូច្នេះមានការសន្មត់ថា ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូន Samsung Galaxy S26 Plus។

ហើយសម្រាប់តម្លៃ $1,650 នេះ ក៏ត្រូវបានគេសង្ស័យថា អាចនឹងជាតម្លៃរបស់ស្មាតហ្វូន Galaxy S26 Plus ដែលនឹងដាក់លកនៅលើទីផ្សារណាមួយក៏ថាបាន។ រូបភាពស្មាតហ្វូន Galaxy S26 Plus នេះ គឺមានពណ៌ខ្មៅ ប៉ុន្តែមិនទាន់មានការទម្លាយច្រើនអំពីកម្មវិធី Software នៅឡើយទេ។ យើងនឹងរង់ចាំព័ត៌មានបន្តថែមទៀតរបស់ស្មាតហ្វូន Galaxy S26 Series នេះមុនព្រឹត្តិការណ៍សម្ពោធជាផ្លូវការណ៌នាអាទិត្យក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍