no-alternative title
no-alternative title

ASUS បង្ហាញនូវ TUF Gaming Series Power Supply Units ដ៏ខ្លាំងក្លាបំផុតដែលផ្តល់នូវដំណោះស្រាយដ៏ត្រជាក់សម្រាប់ម៉ាស៊ីន និងការធានាជូនរយៈពេល 6 ឆ្នាំ

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ASUS បានប្រកាសបង្ហាញនូវ TUF Gaming power supply series ជាច្រើនម៉ូឌែលដែលរួមមានប្រភេទ 750W, 650W, 550W និង 450W ។ នៅក្នុងការចូលរួមដើម្បីធ្វើការពង្រីកទៅលើប្រព័ន្ធអេកូឡូស៊ីនៃកុំព្យូទ័រលេងហ្គេម TUF Gaming ecosystem នេះសម្រាប់ PSUs នេះត្រូវបានឌីស្សាញឡើងជាមួយនឹងភាពធន់បំផុតក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូឌែលស៊េរីនេះ មានភ្ជាប់ជាមួយនឹងសមាសភាគកម្រិតយោធា (military-grade) ជាមួយនឹងប្រព័ន្ធត្រជាក់ដើម្បីធ្វើការបង្កើតនូវកម្លាំងដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។ បន្ថែមពីនេះនេះទៀត វាក៏មានការប្រើប្រាស់នូវខ្សែរឹងមាំ និងការធានាជូនរយៈពេល ៦ ឆ្នាំថែមទៀតសម្រាប់ត្រកូល TUF Gaming series នេះថែមទៀតផង។ 

ភាពធន់ក្នុងការប្រើប្រាស់

ដើម្បីធ្វើការធានាបាននូវភាពធន់កម្រិតលំដាប់ឈានមុខគេនោះ សម្រាប់ TUF Gaming PSUs នេះមានកម្លាំងពិតជាខ្លាំងក្លាក្នុងការប្រើប្រាស់តាមរយៈការប្រើប្រាស់នូវសមាសភាគជាច្រើនដែលអាចយកឈ្នះបាននូវការទទួលស្គាល់លំដាប់យោធាថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានការប្រើប្រាស់នូវសមាសភាគជាច្រើនទៀតដែលធ្វើអោយ PSUs នេះផ្តល់នូវថាមពលខ្លាំងដែលអាចជឿជាក់បាន និងអស្ចារ្យបំផុតក្នុងការប្រកួតប្រជែងថែមទៀត។ ជាមួយនឹងការបន្ថែមនូវស្រទាប់ការពារនេះ សម្រាប់ PCB នេះក៏មានភ្ជាប់ជាមួយនឹងថ្នាំការពារកូតដែលអាចប្រឆាំងទៅនឹងធូលី កំទេចកំទី និងសំណើមបានថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនដឹងថានៅពេលដែលរក្សានូវសមាសភាគជាច្រើនអោយត្រជាក់នោះ វាពិតជាសំខាន់មែនទែនសម្រាប់ធ្វើអោផលិតផលនេះប្រើប្រាស់បានយូរ និងនៅតែល្អរឹងមាំក្នុងការប្រើប្រាស់។

ផ្នែកវិស្វកម្ម

សម្រាប់សមាសភាគជាច្រើនរបស់ TUF Gaming PSU នេះស្ថិតនៅក្រោមកង្ហារ Axial-tech ដែលត្រូវបានអភិវឌ្ឈសម្រាប់ក្រាហ្វិកកាត ROG កម្រិតខ្ពស់ថែមទៀត។ ការឌីស្សាញនេះពិតជាពិសេសមែនទែនដើម្បីធ្វើអោយកង្ហារនេះវិលបានល្អ និងប្រើប្រាស់បានយូរថែមទៀត។ សម្រាប់ TUF Gaming series PSUs ថែមទាំងមានសម្លេងស្ងាត់ថេមទៀតនៅពេលដែលប្រើប្រាស់។

PSUs  នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 0dB technology ដែលប្រើប្រាស់នៅលើ onboard controller  ដើម្បីធ្វើអោយកង្ហារនេះនៅតែដំនើរការនៅពេលដែលកម្លាំងថាមពល thermal design power (TDP) នេះក្រោម ៣០% ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនរីករាយនៅក្នុងការលេងហ្គេមជាមួយនឹងសម្លេងស្ងាត់ជាទីបំផុត។ ជាថ្មីម្តងទៀត សមាសភាគកម្រិតខ្ពស់ជាច្រើនប្រើប្រាស់នៅក្នុង TUF Gaming power supplies នេះធ្វើការធានាទៅលើប្រសិទ្ធិភាពក្នុងការប្រើប្រាស់ និងប្រតិបត្តិការដែលអាចជឿជាក់បានជាមួយនឹងការទទួលស្គាល់នូវវិញ្ញាបនបត្រាំ 80 PLUS® Bronze  ថែមទៀត។ ប្រសិទ្ធិភាពនេះធើ្វការធានាអោយមានសីតុណ្ហភាពកម្រិតទាបដំណើរការនៅលើ PSU នេះជាមួយនឹងកង្ហារ 135 mm Axial-tech នេះថែមទៀត។ 

បទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់

 វាមានការប្រកួតប្រជែងជាច្រើននៅក្នុង PSUs នេះដែលមិនមានការធានារយៈពេលយូរនោះទេ ប៉ុន្តែជាមួយនឹងការឌីស្សាញទៅលើភាពធន់របស់ TUF Gaming នេះអនុញ្ញាតអោយក្រុមហ៊ុន ASUS ហ៊ានធ្វើការធានាដល់ទៅរយៈពេល ៦ ឆ្នាំក្នុងការប្រើប្រាស់ថែមទៀតផង។ សម្រាប់ TUF Gaming PSUs មានខ្សែពណ៌ខ្មៅដែលងាយស្រួលក្នុងការសម្អាត និងស្រស់ស្អាតទាក់ទាញមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន