នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2022 នេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវវត្តមានផលិតផលថ្មីៗរបស់ខ្លួន ដែលទទួលបានពានរង្វាន់នៅក្នុងកម្មវិធី CES® 2022 Innovation Awards។ ផលិតផលទាំងនោះ សរុបទាំងអស់ គឺមានចំនួន 20 ដែលត្រូវបានផ្តល់នូវភាពកិត្តិយសសម្រាប់ការរចនា ហើយនិងការច្នៃប្រឌិតដ៏ឆ្នើម ដែលប្រកបដោយសោភណ្ឌភាពល្អផ្តាច់គេ។ ផលិតផល ASUS ដែលឈ្នះបានពានរង្វាន់ច្នៃប្រឌិតឆ្នាំ 2022 នេះ គឺផ្តោតទៅលើការច្នៃប្រឌិតខ្ពស់ ដែលមានយកចិត្តសំខាន់លើអ្នកប្រើប្រាស់។ ផលិតផលថ្មីៗទាំងនេះ មានដូចជា TUF Dash F15 (FX517), ProArt Display PA169CDV, ZenScreen OLED MQ series, ZenWiFi Pro ET12 (ET12) និង Zenbook 14X (UX540) 14 Flip OLED (UP5401/UN5401) ជាដើម។
សូមជំរាបថា កម្មវិធី CES Innovation Awards នេះ គឺត្រូវបានបង្កើតឡើង និងមានការផលិតដោយសា្ថប័ន Consumer Technology Association (CTA)® ដែកជាអ្នកវាយតម្លៃទៅលើការប្រកួតប្រជែងប្រចាំឆ្នាំសម្រាប់ផលិតផលនានា ដោយមានការផ្តោតទៅលើ ដែលផ្តល់ពិន្ទុ សម្រាប់ការរចនា និងវិស្វកម្មឆ្នើម ដែលមាននៅក្នុងផលិតផល ក៏ដូចជាបច្ចេកវិទ្យា ដែលមាមជំនាញនៅក្នុងការប្រើប្រាស់ទៅលើផលិតផល 28 ប្រភេទផ្សេងៗគ្នា។ គណៈកម្មាការ និងចៅក្រម នៅក្នុងវេទិកានេះ គឺសុទ្ធតែជាអ្នកជំនាញក្នុងឧស្សាហកម្មនេះ ដោយមានបូករួមទាំងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ អ្នករចនា វិស្វករ រួមនិងអ្នកពាក់ព័ន្ធជាច្រើនទៀត ដោយគ្រប់គ្នា គឺបានពិនិត្យលើការដាក់ស្នើដោយផ្អែកលើការច្នៃប្រឌិត វិស្វកម្ម និងមុខងារ សោភ័ណភាព និងការរចនា។
សម្រាប់បញ្ជីរាយនាមរបស់ផលិតផលពេញលេញ ដែលបានទទួលពានរង្វាន់ CES 2022 Innovation Awards រួមទាំងការពណ៌នាអំពីផលិតផល ហើយនិងរូបថតលម្អិត លោកអ្នអាចចូលរកតាម Link នេះបាន www.CES.tech/innovation ។ ASUS CES 2022 Innovation Awards Honorees
ASUS Zenbook 14X (UX5400) និង Zenbook 14 Flip OLED (UP5401/UN5401):
ASUS Zenbook 14X OLED និង Zenbook 14 Flip OLED (UP5401/UN5401) គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មីមួយដែលមានកម្រ៉ាស់ស្តើង និងមានទំហំតូច និងមានការរចនាឡើងជាមួយងគុណភាពខ្ពស់ និងផ្តល់នូវភាពងាយស្រួលនៅក្នុងការភាពចល័តតាមខ្លួន ហើយផលិតផលទាំងពីនេះ គឺជាបានទទួលពានរង្វាន់កិត្តិយសនៅក្នុងប្រភេទ Hardware & Components របស់កុំព្យូទ័រ។ Zenbook 14 ទាំងពីរម៉ូដែលនេះ គឺរូបរាងរស្អាត់ រចនាចេញមានមានពន្លឺជះខ្លាំង និងមានបង្រួមតួកាន់តែតូច ដែលផ្តល់នូវបទពិសោធន៍ការងារដ៏អស្ចារ្យសម្រាប់បង្កើនផលិតភាព ជាមួយនឹងអេក្រង់ 16:10 4K OLED HDR NanoEdge ដែលបង្ហាញពណ៌ខ្មៅ និងពណ៌រស់រវើកដ៏អស្ចារ្យបំផុត។
ASUS TUF Dash F15 (FX517)
សម្រាប់ ASUS TUF Dash F15 វិញ គឺត្រូវបានផលិតឡើងជាពិសេស ដើម្បីបង្ហាញពីការរចនាជាមួយទម្រង់ថ្មី មានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាល និងត្រូវបានបញ្ចូលជាមួយ TUF Gaming DNA ដែលមានតួ មានកម្រ៉ាស់តិចជាង 20 mm ប៉ុណ្ណោះ។ TUF Dash F15 គឺជាម៉ាស៊ីនលេងហ្គេមដែលមានសមត្ថភាពពិសេសដែលមានបំពាក់មកជាមួយនូវ MUX Switch និងមានអង្គចងចាំរ៉េម DDR5 ដែលមានកម្រិត 4800 MHz រួមជាមួយថាសរឹង SSD PCIe® 4.0 capable ហើយនិងមានអេក្រង់ដែលប្រភេទ QHD ដែលអាចបង្ហាញចេញបានល្បឿន 165Hz ជាមួយនឹងការគ្របដណ្តប់ដោយ 100% នៃ DCI-P3 ដែលផ្តល់នូវការទស្សនាកាន់តែជក់ចិត្តថែមទៀតផង។ TUF Dash F15 គឺជាផលិតផល ASUS មួយផ្សេងទៀតដែលទទួលបានកិត្តិយសនៅក្នុងប្រភេទហ្គេម។
ASUS ProArt Display PA169CDV
ASUS ProArt Display PA169CDV គឺជាផលិតផលថ្មីមួយទៀត ដែលមានការផ្តល់នូវពានរង្វាន់កិត្តិយសនៅក្នុងកម្មវិធី CES 2022 Innovation Awards Computer Hardware & Components នេះដែរ ដោយនេះ គឺជាប្រភេទអេក្រង់ដែលមានកម្រិត 4K UHD IPS និងមានទំហំ 15.6 អ៊ីង។ អេក្រង់មួយនេះ គឺមានការរួមបញ្ចូលបច្ចេកវិទ្យាថ្មីគឺ Wacom EMR ដែលមានសមត្ថភាពអាចធ្វើការរួមគ្នាបានយ៉ាងរលូនជាមួយនិងបិក ProArt Pen។ ហើយនេះ ក៏ជាម៉ូនីទ័រចល័តដំបូងគេដែលត្រូវបានបញ្ជាក់ពីរដងថា ជា PANTONE® Validated និង Calman Verified ផងដែរ។ អេក្រង់នេះ ត្រូវបានក្រុមហ៊ុន Asusបង្កើតឡើងសម្រាប់ចូលរួមបំរើការងារនៅក្នុងការច្នៃប្រឌិតប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពអាចផ្តល់នូវរូបភាព ដែលគុណភាពបង្ហាញដល់ទៅ 4K ដ៏អស្ចារ្យ និងបានកំណត់គោលដៅជាក់លាក់សម្រាប់វិញ្ញាបនប័ត្រ DisplayHDR 400 ថែមទៀតផង។
ជាមួយនឹងប៊ិច ProArt ដែលប្រើប្រាស់តាមរយៈបច្ចេកវិទ្យា Wacom EMR វិញ គឺត្រូវបានគេរចនាឡើង ដើម្បីផ្តល់នូវការសរសេរដោយដៃជាមួយនឹងអារម្មណ៍ពិតអញ្ចឹង។ ប៊ិចនេះ គឺមានទម្ងន់ស្រាល ហើយគ្មានបំពាក់មកជាមួយថ្មនោះទេ។ ប៊ិកនេះអាចប្រើបានជាមួយ ASUS Dial ដែលផ្តល់ឱ្យអ្នកប្រើប្រាស់អាចធ្វើការបានលលឿន ជាពិសេសគឺធ្វើការជាមួយកម្មវិធី Adobe តែម្តង ព្រោះថា ប៊ិកនេះ នឹងគាំទ្រសម្រាប់ដំណើរការការងារកាន់តែរលូន។
ASUS ZenScreen OLED MQ
សម្រាប់ផលិតមួយនេះ គឺទទួលបានកិត្តិយសនៅក្នុងប្រភេទផ្នែក Hardware & Components។ ASUS ZenScreen OLED MQ13AH គឺជាម៉ូនីទ័រចល័តដែលមានអេក្រង់ OLED ទំហំ 13 អ៊ីង ដំបូងគេរបស់ពិភពលោក ដែលមានការច្នៃប្រឌិតយ៉ាងពិសេស ដោយមានសមាមាត្រកម្រិតពណ៌ខ្ពស់ដល់ទៅ 1,000,000:1 និងមានមុខងារចាក់ពណ៌ 100% DCI-P3 color gamut coverage ហើយនិងមានមុខងារ HDR10 រួមជាមួយនិង Delta E < ដែលផ្តល់នូវការបង្ហាញពណ៍ជាមួយភាពត្រឹមត្រូវបំផុត។ អេក្រង់នេះអាចបញ្ចេញពណ៌ចំនួន 2 ដែលអាចផ្តល់នូវពណ៌ដែលទាក់ទាញភ្នែក ពណ៌ខ្មៅដិតជ្រៅ និងមានរូបភាពពិត ដែលមិនគួរឱ្យជឿជាក់បំផុត។ ហើយ ASUS ZenScreen OLED MQ16AH ម៉ូដែល 15.6-inch នេះ ក៏មានលក់លើទីផ្សាររួចហើយផងដែរ។
ASUS ZenWiFi Pro ET12
ចំពោះ ASUS ZenWiFi Pro ET12 វិញ គឺជាផលិតផលថ្មី ដែលមានការកំណត់មកជាមួយនូវស្តង់ដារថ្មីសម្រាប់ Wi-Fi ដោយអាចធ្វើការលើផ្ទះទាំងមូលបាន។ ផលិតផលថ្មីនេះ ផ្តល់ជូននូវការគ្របដណ្តប់ 6000 ft2 ជាមួយនឹង វ៉ាយហ្វាយកម្រិត 11 Gbps, ហើយវាថែមទាំងមានសុវត្ថិភាពបំំផុតសម្រាប់ការភ្ជាប់ក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយជាមួយគ្នានេះក៏នូវមានមុខងារគ្រប់គ្រងសម្រាប់មាតាបិតាទៅលើកូនៗក្នុងការលេងរបស់នេះទៀតផង។ នៅលើឧបករណ៌នេះ គឺមានបំពាក់នូវ dual 2.5 Gbps Ethernet ports និង RangeBoost Plus technology រួមជាមួយ ZenWiFi Pro ET12 ផងដែរ ដែលមបច្ចេកវិទ្យាទាំងនេះ នឹងផ្តល់អ៊ីនធើណែតមានមានល្បឿនលឿន និងមានភាពជឿជាក់បំផុត។ ហើយជាមួយនឹងការប្រើបន្ទះឈីប Broadcom flagship ជំនាន់ក្រោយ រួមនិងស៊ីភីយូ quad-core 2 GHz 64-bit ហើយនិង RangeBoost Plus ដែលមានការប្រើប្រាស់បច្ចេកវិទ្យាផ្តាច់មុខជាច្រើនរបស់ ASUS នោះ វាថែមទាំងអាចបង្កើនកម្រិតរលកសញ្ញា WiFi និងការគ្របដណ្តប់យ៉ាងខ្លាំងរហូតដល់ 38% ឯណោះ ដូច្នេះហើយ ASUS ZenWiFi Pro ET12 គឺពិតជាសមនិងទទួលបាននូវកិត្តិយសសម្រាប់ការប្រើប្រាស់នៅផ្ទះជាប្រភេទផលិតផលឆ្លាតវៃ។
សូមជំរាបថា សម្រាប់ផលិតផល ROG ចំនួនពីបន្ថែមទៀត ដែលត្រូវបានទទួលស្គាល់ដោយ CES 2022 Innovation Awards នៅពេលនេះ គឺនឹងដាក់ឱ្យដំណើរការនៅពេលក្រោយក្នុងឆ្នាំ 2022។