no-alternative title

Asus X415 និង X515 កុំព្យូទ័រយួរដៃស៊េរីថ្មី ដែលសក្តិសមបំផុតសម្រាប់ការសិក្សា និងការងារប្រចាំថ្ងៃ

ក្រោយពីទទួលបានជោគជ័យលើការចេញលក់ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីៗក្នុងទីផ្សារប្រទេសកម្ពុជាកន្លងមក ឥលូវនេះក្រុមហ៊ុន Asus Cambodia បានប្រកាសថា នឹងនាំយកម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីចំនួនពីរម៉ូដែលបន្ថែមទៀតមកប្រកាសចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យួទ័រយួរដៃទាំងពីរម៉ូដែលនោះរួមមាន Asus X415 និង X515។ Asus X415 និង X515 គឺជាម៉ាស៊ីនកុំព្យួទ័រយួរដៃស៊េរីថ្មីដែលនឹងផ្តល់នូវជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់ការប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃ។

ល្បឿនប្រើការលឿន និងមានប្រសិទ្ធិភាពខ្ពស់

 Asus X415 និង X515 គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃដែលបំពាក់នូវបន្ទះអេក្រង់ដែលត្រូវបានឌីស្សាញឡើងបែប Nano-Edge Display មានទំហំ 14 អ៊ីញ និង 15.6 អ៊ីញ ដែលផ្តល់នូវផ្ទៃបង្ហាញចេញបានធំទូលាយដល់ទៅ 83% ធៀបនឹងផ្ទៃអេក្រង់សរុប។ ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរនេះត្រូវបាន Asus បំពាក់មកជាមួយអង្គគណនា Intel-core i7 Processor ភ្ជាប់ជាមួយអង្គក្រាហ្វិចស៊េរី Nvidia MX330 និងមានថាសរឹងទុកដាក់ឯកសារសំខាន់ៗប្រភេទ SSD ទំហំធំដល់ទៅ 1TB។ Asus X415 មានទំងន់ស្រាលល្មមត្រឹម 1.5 គីឡូក្រាម និងម៉ូដែល X515 មានទំងន់ត្រឹម 1.8 គីឡូក្រាមប៉ុណ្ណោះ។

ផ្តល់នូវភាពងាយស្រួលប្រើជាមួយបទពិសោធន៍ថ្មីទំនើបអស្ចារ្យ

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Asus X415 និង X515 ផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់ និងរក្សាបាននូវសុវត្ថិភាពខ្ពស់បំផុត។ នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរនេះត្រូវបាន Asus បំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពដ៏ទំនើបភ្ជាប់នៅលើបន្ទះក្តារ TouchPad ដែលគាំទ្រជាមួយមុខងារ Windows Hello ដែលផ្តល់អោយការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។ ជាងនេះទៅទៀតសម្រាប់ផ្ទាំងក្តារ LED-illuminated NumberPad នៅលើម៉ូដែល Asus X415 គឺរឹតតែផ្តល់នូវភាពទំនើប និងភាពងាយស្រួលទ្វេរឡើងដល់ការវាយបញ្ចូលតួលេខ។ ជាមួយគ្នានេះ Asus X415 និង X515 មានផ្ទាំងក្តារ Keyboard ជាប្រភេទ Full-size backlit keyboard មានគ្រាប់ចុចទំហំ 1.4 mm ផ្តល់នូវភាពងាយស្រួលជាមួយល្បឿនរហ័សដល់ការវាយឯកសារបានគ្រប់កាលៈទេសៈ។

គុណសម្បត្តិពិសេសៗផ្សេងៗទៀត

ចំពោះគុណសម្បត្តិផ្សេងៗទៀតដែលមាននៅលើកុំព្យូទ័រយួរដៃទាំងពីរម៉ូដែលនេះរួមមានបច្ចេកវិទ្យា dual-band WiFi5(802.11ac), Bluetooth v5, រន្ធដោត USB-C3.2, USB-A 3.2, USB-A2.0, HDMI និង microSD card reader។ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ Asus X415 និង X515 មានភ្ជាប់នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលមានសមត្ថភាពសាកពីចំនុច 0% ដល់ 60% ចំនាយពេលប្រមាណ 47 នាទី។

ហើយកាន់តែអស្ចារ្យគឺ Asus X415 និង X515 មានបំពាក់នូវបច្ចេកវិទ្យា ASUS Battery Health Charging technology ដើម្បីរក្សាតុលយភាពនៅពេលការសាកថ្មមានសុវត្ថិភាពខ្ពស់ កាត់បន្ថយអត្រាប៉ោងថ្មនៅពេលសាក ជួយរក្សាគុណភាព និងអាយុកាលប្រើប្រាស់ថ្មបានយូរជាងមុនថែមទៀតផង៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់ដំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន